ខេត្តកណ្ដាលCoordinates: 13°51′45″N 100°30′52″E / 13.86250°N 100.51444°E
កណ្តាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តកណ្តាល បានបង្ហាញថា មានសក្ដានុពលជាច្រើនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជាដែលវិស័យគោលចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទទួលបានការរីកចម្រើន។ រីឯសម្រាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលគឺជា ខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា។ ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នឹងមាន ព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែងផងដែរ។ កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះផងដែរ។ ខេត្តមានព្រំដែន
ភូមិសាស្ត្រឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាល។ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។ ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។[១] ភ្នំប្រសិទិ្ធអាកាសធាតុខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[២] ប្រវត្តិ![]() ខេត្តកណ្តាលជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេតែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជាចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹកនៅចេតិយអង្គឌួងនិងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មីទើបបានជាភ្នំព្រះរាជទ្រព្យត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថាខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
១៩២៧-១៩៤១ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖ រដ្ឋបាល
គ.ស ១៩៤៧នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦។ [៤] សេដ្ឋកិច្ចខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។ ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖
ព្រែកតាជន់
បំណែងចែករដ្ឋបាលខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :
ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៥]៖
សភាតំណាងរាស្ត្រខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។
រចនាសម្ព័ន្ធដឹកនាំគណៈអភិបាលក្រុងចំនួន ០៥ រូប ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង ១ លោក បូរ ណារ៉េត ប្រុស អភិបាលក្រុង ២ ៣ លោកស្រី ហែម សម្បត្តិ ស្រី អភិបាលរងក្រុង ៤ លោក នូ សុវណ្ណារ៉ា ប្រុស អភិបាលរងក្រុង ៥ លោក ហ៊ុយ អាត ប្រុស អភិបាលរងក្រុង
ក្រុមប្រឹក្សាក្រុងចំនួន ១៥រូប ល.រ ឈ្មោះ តួនាទី ១ លោក ជុន សុជាតិ ប្រធានក្រុមប្រឹក្សាក្រុង ២ លោក កែវ សារ៉ាយ សមាជិកក្រុមប្រឹក្សាក្រុង ៣ លោក អ៊ិន ឡេង សមាជិកក្រុមប្រឹក្សាក្រុង ៤ លោក ជិន ជឿន សមាជិកក្រុមប្រឹក្សាក្រុង ៥ លោក ង៉ែត មុនី សមាជិកក្រុមប្រឹក្សាក្រុង ៦ លោក តេង សាលី សមាជិកក្រុមប្រឹក្សាក្រុង ៧ លោកស្រី ស៊ូ វុទ្ធី សមាជិកក្រុមប្រឹក្សាក្រុង ៨ លោក ខេន សុភន សមាជិកក្រុមប្រឹក្សាក្រុង ៩ លោកស្រី លឹម សំនាង សមាជិកក្រុមប្រឹក្សាក្រុង ១០ លោក ជុំ ចាន់វាសនា សមាជិកក្រុមប្រឹក្សាក្រុង ១១ លោក វង្ស សិទ្ធី សមាជិកក្រុមប្រឹក្សាក្រុង ១២ លោក ស៊ុន អឿង សមាជិកក្រុមប្រឹក្សាក្រុង ១៣ លោក ឡុង គីស៊ុន សមាជិកក្រុមប្រឹក្សាក្រុង ១៤ លោក ឃុន ផាត សមាជិកក្រុមប្រឹក្សាក្រុង ១៥ លោក សំ វិបុល សមាជិកក្រុមប្រឹក្សាក្រុង អប់រំរដ្ឋ
ឯកជន
សុខាភិបាលវត្តអារាម
ទូក ងឯកសារយោង
|
Portal di Ensiklopedia Dunia