គោលនយោបាយសារពើពន្ធ
នៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធគឺជាការប្រើការចំណាយ (expenditure) និងចំណូល (revenue) របស់រដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធអាចប្រៀបធៀបបានជាមួយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (macroeconomic policy) និងគោលនយោបាយរូបិយវត្ថុ (monetary policy) ដែលព្យាយាមធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចដោយគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់រូបិយវត្ថុ (money supply)។ ឧបករណ៍សំខាន់ពីររបស់គោលនយោបាយសារពើពន្ធគឺការចំណាយរបស់រដ្ឋាភិបាល និងការកម្រិតពន្ធដារ។ ការប្រែប្រួលនៃកម្រិតនិងសមាសភាពផ្សេងៗនៃពន្ធដារនិងការចំណាយរបស់រដ្ឋាភិបាលអាចមានឥទ្ធិពលផ្សេងៗលើសេដ្ឋកិច្ច៖
គោលនយោបាយសារពើពន្ធសំដៅលើការប្រើថវិការរដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើចំនុចទីមួយខាងលើ៖ សកម្មភាពសេដ្ឋកិច្ច។ គោលជំហរគោលនយោបាយសារពើពន្ធគោលនយោបាយសារពើពន្ធអាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុតនៃគោលជំហរទាំងបីនេះគឺ៖
ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពីការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ចអាចនាំទៅដល់វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។ ទាំងនេះមិនអាចចាត់ទុកថាជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូលពន្ធដែលកែសម្រួលតាមវដ្ត”។ ហេតុដូច្នេះហើយ ជាឧទាហរណ៍ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថាតំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ។ វិធីប្រមូលទុនរដ្ឋាភិបាលធ្វើការចំណាយផ្សេងៗជាច្រើនលើៈ យោធា ប៉ូលីស និងការផ្ដល់សេវាផ្សេងៗដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម ។ល។ ទុននៃការចំណាយនេះអាចរកបានតាមវិធីផ្សេងៗ៖
កម្ចីគេអាចដោះស្រាយបញ្ហាឱនភាពសារពើពន្ធបានដោយការបោះពុម្ពមូលប័ត្រ (bond) ដូចជាប័ណ្ណរតនាគា (treasury bill) ជាដើម។ រដ្ឋាភិបាលត្រូវបង់ការប្រាក់ទៅអ្នកទិញមូលប័ត្រក្នុងកាលកំណត់ណាមួយ ឬក៏កាលមិនកំណត់។ប្រសិនបើការសងការប្រាក់ និងប្រាក់ដើមមានតម្លៃខ្ពស់ពេក ប្រទេសចុងកម្ចីអាចនឹងមិនសងបំណុល ជាធម្មតាទៅឥណទាយកបរទេស។ ការប្រើប្រាស់ផលទុនលើសផលទុនលើសសារពើពន្ធជារឿយៗត្រូវបានសន្សំទុកសម្រាប់ប្រើនាពេលអនាគត និងអាចត្រូវបានវិនិយោគក្នុងស្ថាប័នរូបិយវត្ថុក្នុងស្រុក (ក្នុងទម្រង់រូបិយវត្ថុដូចគ្នា) រហូតដល់ពេលត្រូវការ។ នៅពេលចំណូលពន្ធ ឬចំណូលផ្សេងៗថយចុះ ដូចជាក្នុងកំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ទុនបម្រុងអាចឲ្យរដ្ឋាភិបាលធ្វើការចំណាយដូចមុនដោយមិនចាំបាច់បង្កើតបំណុលបន្ថែមទៀតទេ។ ប្រសិទ្ធភាពលើសេដ្ឋកិច្ចនៃគោលនយោបាយសារពើពន្ធរដ្ឋាភិបាលប្រើគោលនយោបាយសារពើពន្ធដើម្បីមានឥទ្ធិពលលើតម្រូវការសរុបក្នុងសេដ្ឋកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវស្ថិរភាពថ្លៃ ភាពមានការងារធ្វើទាំងអស់ និងកំណើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចកេនស៊ាន (Keynesian economics) ណែនាំថាកំណើនការចំណាយរបស់រដ្ឋាភិបាល និងតំហយអត្រាពន្ធដារគឺជាវិធីល្អបំផុតសម្រាប់ជំរុញតម្រូវការសរុប។ សេចក្ដីណែនាំនេះអាចអនុវត្តបានក្នុងពេលមានវិបត្តិ ឬសកម្មភាពសេដ្ឋកិច្ចតិចតួច ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់បង្កើតរចនាសម្ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការផ្ដល់ភាពមានការងារធ្វើទាំងអស់។ របាំងសារពើពន្ធ (fiscal straitjacket)គំនិតនៃរបាំងសារពើពន្ធ (fiscal straitjacket)គឺជាគោលការណ៍សេដ្ឋកិច្ចទូទៅមួយដែលណែនាំការដាក់កំហិតតឹងតែងលើការចំណាយនិងកម្ចីពីសាធារណៈរបស់រដ្ឋាភិបាល ដើម្បីកំណត់ឬកម្រិតឱនភាពថវិកាក្នុងរយៈពេលកំណត់មួយ។ ពាក្យនេះប្រហែលមានដើមកំណើតចេញពីនិយមន័យនៃពាក្យ straitjacket មានន័យថាអ្វីៗដែលកំណត់យ៉ាងតឹងតែង បង្រួម ឬបង្អាក់។ រដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិកមានការដាក់របាំងសារពើពន្ធផ្សេងៗពីគ្នា។ ឯកសារយោងសៀវមេរៀនម៉ាក្រូ
|
Portal di Ensiklopedia Dunia