ធនាគារកណ្ដាលទំព័រគំរូ:ឯកឧត្តមទួនសុច-ប្រធានធនាគារ ឯកឧត្តមទួនសុច ប្រធានធនាគារកណ្ដាល ធនាគារបម្រុង ឬអាជ្ញាធររូបិយវត្ថុ គឺជាស្ថាប័នសាធារណៈដែលតែងតែបោះពុម្ពរូបិយវត្ថុ គ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ និងគ្រប់គ្រងអត្រាការប្រាក់។ ធនាគារកណ្ដាលក៏តែងតែគ្រប់គ្រងលើប្រព័ន្ធធនាគារពាណិជ្ជកម្មនៅក្នុងស្រុកផងដែរ។ ធនាគារកណ្ដាលខុសពីធនាគារពាណិជ្ជកម្មត្រង់ដែលវាអាចមានសិទ្ធិផ្ដាច់មុខលើការបោះពុម្ពរូបិយវត្ថុជាតិ។ តួនាទីចំបងរបស់ធនាគារជាតិគឺផ្គត់ផ្គង់រូបិយវត្ថុជាតិ មិនគិតការប្រាក់ពីប្រជាជនកម្ពុជាទេ អត្រាការប្រាក់ និងជាឥណទាយិកចុងក្រោយនៃវិស័យធនាគារក្នុងពេលមានវិបត្តិហិរញ្ញវត្ថុ។ វាក៏មានអំណាចគ្រប់គ្រងផងដែរ ដើម្បីធ្វើឲ្យប្រាកដថាធនាគារទាំងឡាយ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតមិនមានការធ្វេសប្រហែស និងមិនកេងបន្លំ។ ប្រទេសអភិវឌ្ឍន៍ភាគច្រើនមានធនាគារជាតិ “ឯករាជ្យ” ដែលដំណើរការក្រោមច្បាប់ដោយឡែកមួយដើម្បីជៀសវាងការជ្រៀតជ្រែកបែបនយោបាយ។ ឧទាហរណ៍ដូចជា ធនាគារកណ្ដាលសហគមន៍អឺរ៉ុប និងប្រព័ន្ធបម្រុងសក្ដិភូមិរបស់សហរដ្ឋអាមេរិក។ សកម្មភាពនិងទំនួលខុសត្រូវមុខងាររបស់ធនាគារកណ្ដាលរួមមានៈ
គោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអនុវត្តនូវគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសមួយ ដែលរួមមានការបង្កើតទម្រង់រូបិយវត្ថុដែលប្រទេសគួរតែមាន គណៈរូបិយវត្ថុ ឬសមាគមរូបិយវត្ថុ។ នៅពេលប្រទេសមួយមានរូបិយវត្ថុផ្ទាល់ខ្លួនហើយ វាអាចបោះពុម្ពនូវរូបិយវត្ថុស្តង់ដារក្នុងទម្រង់ជាក្រដាសប្រាក់ ដែលអាចប្តូរជាមួយរូបិយវត្ថុផ្សេងទៀតបាន។ តាមលក្ខណៈប្រវត្តិសាស្ត្រ ក្រដាសប្រាក់នេះអាចប្ដូរជាមួយលោហធាតុមានតម្លៃ។ គោលបំណងគោលនយោបាយហិរញ្ញវត្ថុធ្វើឲ្យមានស្ថិរភាពថ្លៃ អត្រាមានការងារធ្វើខ្ពស់ កំណើនសេដ្ឋកិច្ច ស្ថិរភាពអត្រាការប្រាក់ ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងស្ថិរភាពទីផ្សារប្ដូរប្រាក់អន្តរជាតិ។ ការបោះពុម្ពរូបិយវត្ថុធនាគារកណ្ដាលគឺជា “ធនាគារ” ព្រោះវាមានទ្រព្យសកម្ម (ការប្ដូរប្រាក់អន្តរជាតិ មាស និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀត) និងបំណុល។ ធនាគារជាតិជាទូទៅរកប្រាក់បានតាមរយៈការបោះពុម្ពក្រដាសប្រាក់ និងលក់ក្រដាសប្រាក់ទាំងនោះទៅទ្រព្យសកម្មសាធារណៈដែលអាចផ្តល់ការប្រាក់បានដូចជាសញ្ញាប័ណ្ណរដ្ឋាភិបាល។ ឈ្មោះធនាគារកណ្ដាលការជ្រៀតជ្រែកក្នុងអត្រាការប្រាក់ដែនកំណត់នៃអំណាចអនុវត្តឧបករណ៍គោលនយោបាយអត្រាការប្រាក់ប្រតិបត្តិការទីផ្សារបើកចំហរតម្រូវការមូលធនតម្រូវការទុនបម្រុងតម្រូវការប្ដូរប្រាក់តម្រូវការបន្ថែម និងឧបករណ៍ផ្សេងៗទៀតការគ្រប់គ្រងធនាគារ និងសកម្មភាពដទៃទៀតឯករាជ្យភាពឯកឧត្តមទួនសុច ប្រធាន=កំណត់ចំនាំ និងឯកសារយោងតំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia