ចៅសែន កុសលឈុំលោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្រ្តី និងជាអ្នកនយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គមរាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះបាទនរោត្តម[សីហនុ] ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភានៃប្រទេស កម្ពុជាត្រូវបានគេស្គាល់ ឬ ហៅថា ឈុំបានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ។
ប្រវត្តិលោក ចៅសែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម (Khun Kim) ជាអតីតអភិបាលខេត្តកណ្តាលនៃប្រទេសកម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង (Pann Yung) (១៨៨០-១៩៤៥) ជា អតីតកូនប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។
ការសិក្សាធ្លាប់ជាសិស្ស នៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។
អាពាហ៍ពិពាហ៍ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បានរៀបការជាមួយអ្នកស្រី វ៉ាន់ ធីហាយ (Van Thi Hai) ខ្មែរ ក្រោមអ្នកខេត្តក្រមួនស និង មានកូន ៥ នាក់ ។
ការងាររដ្ឋនៅប្រទេសកម្ពុជា
អាវសានជីវិត![]() ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោកបានទទួលអនិច្ចធម្មនៅផ្ទះនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងព្រះជន្ម ១០៤ ។ ការប្រារព្ធពិធីបុណ្យសពពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធ
សាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ
២០០៩ នៅផ្ទះរបស់សព ។ ថ្ងៃច័ន្ទទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធីបូជាសពលោកនៅសួនក្បែរ វត្តបទុមវតី នារាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ឯកសារយោង
|
Portal di Ensiklopedia Dunia