G-Devith
|
|
The Artist Dance-Pop Music Cambodia Pop Singer & Rapper
|
ឈ្មោះ
|
G-Devith
|
ថ្ងៃ.ខែ.ឆ្នាំកំណើត
|
05 តុលា 1994
|
សញ្ជាតិ
|
កម្ពុជា
|
ប្រភេទតន្ត្រី
|
Khmer Music, Classic, Rock , Folk, R&B, Hip hop.
|
ឆ្នាំសកម្ម
|
2014-បច្ចុប្បន្ន
|
អជីបសិល្បៈ
|
- អ្នកចម្រៀង
- អ្នកនិពន្ធបទចម្រៀង
- អ្នកសម្រួលតន្ត្រី
|
ស្លាកតន្ត្រី
|
- ផលិតកម្ម រស្មីហង្សមាស 2015 - 2017
- ផលិតកម្មផ្ទាល់ខ្លួន
(Dit Way Nation) 2017 - 2019
- អ្នកចម្រៀងឯករាជ 2020 - 2022
|
ជី ដេវីត (អង់គ្លេស: G-Devith) ឈ្មោះកំណើត ងួន ចាន់ដេវីដ (កើតនៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤) លោកគឺជាតារាចម្រៀងរ៉េបមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៤ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Cover របស់លោកនៅលើបណ្ដាញសង្គម YouTube រួមជាមួយនិងការបកស្រាយបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ជាមួយអ្នកនាង ពេជ្រ សោភា ក្នុងអាល់ប៊ុម Queen ដែលត្រូវបានផ្សព្វផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស ផងដែរ ។[១]
ជីវិតចាប់ផ្ដើម
Early Life
G-Devith កើតនៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តបាត់ដំបង (បច្ចុប្បន្ន: ក្រុងបាត់ដំបង) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ដេវីដ បានបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ដោយសារកត្តាជីវភាពគ្រួសារ ផងដែរ ហើយលោកបានសម្រេចចិត្ត ផ្លាសមករស់នៅទី ក្រុងភ្នំពេញ ដែលមានមុខរបរជាអ្នកបញ្ចូលបទចម្រៀង ក្នុងទូរសព្ទ ក្រោយមកលោកបានច្រៀង ចម្រៀង Cover ជាច្រើនបទ Upload ទៅក្នុងបណ្ដាញសង្គម Youtube ដោយការច្រៀងរបស់លោក តែងធ្វើត្រាប់តាម តារាចម្រៀងពេញនិយម K-Pop ក្នុងអំឡុងឆ្នាំ 2014 ដោយសារសមត្ថភាពនៃការរេប របស់លោក បានធ្វើឱ្យតារាចម្រៀងពេញនិយម ហៅកាត់ថា C-Pop គឺអ្នកនាង ពេជ្រ សោភា បានទាក់ទងលោកយកមកធ្វើជាដៃគូច្រៀង រហូតបានធ្វើឱ្យទស្សនិកជនពេញចិត្តជាខ្លាំង ក្រោយមកជីវិតរបស់លោកបានផ្លាស់ប្តូរ ១៨០ដឺក្រេ ក្រោយបានជួបនឹងតារាចម្រៀង ពេជ្រ សាភា ដែលជាតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា បានជួយធានាលោក ចូលក្នុងផលិតកម្មយក្សនៅកម្ពុជា ដោយគ្រប់គ្នាស្គាល់ថា ផលិតកម្ម រស្មីហង្សមាស ក្នុងអំឡុងឆ្នាំ 2015 ។[២]
សមិទ្ធិផល
Achievement
ឆ្នាំ
|
ការដាក់ចូល
|
ប្រភេទពាន
|
លទ្ធផល
|
ស្ថាប័នផ្សព្វផ្សាយ
|
2015
|
កាហ្វេ 1500
|
Top 3
|
Nominated
|
(MAMF)
South Korea
|
2016
|
រាំញីកែងជើង
(Heel Dance)
|
Music of The year
|
Nominated
|
Hun Sen
Prime Minister of Cambodia
|
2018
|
Best Creative Artist of The Year
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៣]
|
2019
|
Best Male Popularity Artist
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៤]
|
2019
|
Best Music Performance
|
NRG Music Awards
|
Won
|
NRG Radio 89FM Cambodia[៥]
|
2020
|
Best Rapper of The Year
|
Cambodian Music Awards
|
Won
|
WorldBridge
Media [៦]
|
កាត់ឡុកតន្ត្រី
Discography
- Live Fast Die Young (2014)
- Forever (2014)
- 3 word (2014)
- ស្អាតជានិច្ច (2014)
- កាហ្វេ 1500 ft. ពេជ្រ សោភា (2015)
- No Money No Honey ft. ពេជ្រ សោភា (2015)
- Love is Pain (2015)
- I Khnow You Like Money ft. ពេជ្រ សោភា (2015)
- ទឹកភ្នែកក្មេងរើសសំរាម ft. ពេជ្រ សោភា (2016)
- Queen ft. ពេជ្រ សោភា (2016)
- Hand Up ft. ពេជ្រ សោភា (2016)
- រាំញីកែងជើង (2016)
- រាំក្រលែងចង្កេះ (2016)
- ស្រលាញ់បងម៉ែឲ្យជិះឆ្កែ (2016) ft. ពេជ្រ សោភា
- សម្លសម្លក់ ft. ព្រាបសុវត្ថិ, ពេជ្រ សោភា
- រាំពាក់ម៉ាស (2016)
- No Smoke (2016)
- Feeling Good (2017)
- មនុស្សស្រីដែលខ្ញុំស្រលាញ់ (2017)
- រាំបទបាំបាំ (2017)
- រកគីឡូធុងបាស ft. ទេព បូព្រឹក្ស (2017)
- បូបាច់ (2017)
ឃើញដូចនេះ
See also
ឯកសារយោង
- ↑ Fifimov (2016) ប្រវត្តិតារាចម្រៀង ងួន ចាន់ដេវិត G Devith មុននិងក្រោយចូលសិល្បៈ[តំណភ្ជាប់ខូច], Website: hifimov.co, Publication: @2016 Hifimov.co
- ↑ Tomnerb (2017) ស្តាប់ការរៀបរាប់ពីប្រវត្តិដ៏កំសត់របស់លោកងួន ចាន់ដេវិត ហៅ G-Devith Archived 2022-11-07 at the វេយប៊ែខ ម៉ាស៊ីន., Website: tomnerb.epizy.com, Publication: March 15, 2017
- ↑ World Bridge Media (2018) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
- ↑ World Bridge Media (2020) Cambodian Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved