ពេជ្រ សោភា
ពេជ្រ សោភា (អង់គ្លេស: Pich Sophea) (កើតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ១៩៨៣) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ២០០៤ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងជាលើកដំបូងក្នុងបទ (Better Day) ជាមួយនិងតារាចម្រៀងរ៉េប (Raper) "ឌីជេ-ស្ដី" (DJ-Sdey) ចេញផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស (Rasmey Hang Meas Production) បទចម្រៀងមួយនេះ ធ្វើឱ្យនាងទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ អ្នកនាងក៏ ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ផងដែរ ។ ជីវិតចាប់ផ្ដើមEarly Life ពេជ្រ សោភា កើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៨៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មានឪពុកឈ្មោះ ពេជ្រ សាវ៉ាន និង ម្ដាយឈ្មោះ សួ សុភាព និងមានបងប្អូនចំនួន ៤នាក់ ឪពុកម្ដាយ របស់នាងមានមុខរបរជាអ្នកលក់ដូរ ដូចនេះក្នុងវ័យកុមារភាព "សោភា" ត្រូវជួយលក់ដូរឪពុកម្ដាយផង ដើម្បីទទួលបានថវិកាគាំទ្រក្នុងការសិក្សា ដោយជីវភាពខ្វះខាត "សោភា" ត្រូវទៅច្រៀងឱ្យភោជនីដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ រហូតដល់នាងសម្រេចបញ្ចប់ការសិក្សាត្រឹម កម្រិតវប្បធម៌ ទុទិយភូមិ (ថ្នាក់ទី១២) ក្នុងអំឡុងឆ្នាំ ២០០៣ នាងបានប្ដូរទៅច្រៀង ឱ្យមជ្ឈមណ្ឌលកំសាន្តមួយ មានឈ្មោះថា "មជ្ឈមណ្ឌលកំសាន្តស្ពាក" នាងច្រៀងបានតែប្រហែលមួយឆ្នាំ នាងក៏ត្រូវបានទាក់ទងទៅច្រៀងឱ្យផលិតកម្មយក្សមួយនៅក្នុងប្រទេសកម្ពុជា ដែលគេស្គាល់ថា "ផលិតកម្មរស្មីហង្សមាស" (Hang Meas Production) ក្នុងអំឡុងឆ្នាំ ២០០៤ ដែលចេញក្នុង អាលប៊ុម (Album) ទី១ របស់នាងមានចំណងជើងថា (Better Day) ដែលជាបទល្បីទី១ របស់នាងក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ។[២] អជីបតន្ត្រីMusic career ភាពពេញនិយម (២០០៥-២០១០)Popularity (2005-2010) ក្នុងអំឡុឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០ ប្រជាប្រិយភាពរបស់កញ្ញា ពេជ្រ សាភា បានកើនឡើងជាលំដាប់និងពេញនិយមចាក់ស្ដាប់ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យរូបនាងបានជាប់ឈ្មោះជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាផងដែរ ។ បទល្បីៗជាច្រើនរបស់ សោភា ដែលចេញអំឡុងឆ្នាំ ២០០៥ អាល់ប៊ុម U Better Not Come Home, Dream about you, បានក្លាយជា Hits Album ប្រចាំឆ្នាំ ក្លាយជាកំពូលបទចម្រៀងដែលចាក់ស្ដាប់ច្រើនបំផុតក្នុងស្ថានីយ៍វិទ្យុ នៅកម្ពុជា ដែលជាបទចម្រៀងដែលទទួលបានភាពពេញនិយមនិងការគាំទ្រជាច្រើនលើសលប់ក្នុងពេលនោះ ដែលបទ (U Better Not Come Home) បានជាប់ក្នុង Top1 Music Radio FM.97 (2005) by Apsara Radio FM 97 ទន្ទឹមនិងភាពល្បីល្បាញនេះនាងត្រូវបាន អ្នកគាំទ្រអញ្ជើញនាងឱ្យទៅសម្ដែងការច្រៀងនា ប្រទេសអូស្ត្រាលី ផងដែរ ។[៣] ក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៨ សោភា បានចេញនូវបទចម្រៀងជាបន្តបន្ទាប់ និងបានបង្ហាញខ្លួនក្នុងការប្រគំុតន្ត្រីដ៏ធំ ប្រចាំប្រទេសកម្ពុជាផងដែរនោះគឺ concert Best of The Best 2006-2007-2008 ការប្រគំុតន្រ្តីដ៏ធំនេះមានអ្នកចូលរួមទស្សនារាប់មុឺននាក់ ដែលស្ថិតក្នុងបរិវេណ ស្តាតអូឡាំពិច ។[៤] ក្នុងអំឡុងឆ្នាំ ២០០៩ សោភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញ ឱ្យទៅសម្ដែងការច្រៀងនា ប្រទេសបារាំង ហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក រហូតមកដល់ឆ្នាំ ២០១០ សោភា ត្រូវបាន ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ Archived 2021-12-07 at the វេយប៊ែខ ម៉ាស៊ីន. (Cambodia TV5) អញ្ជើញឱ្យទៅសម្តែងការច្រៀងនៅក្នុងកម្មវិធីប្រគំុតន្ត្រីតំណាំងឱ្យអាស៊ានទាំង១០ ផងដែរ (Asean Top10 Music) ។[៥] តន្ត្រីទេសចរណ៍ (២០១១-២០១៣)Pich Sophea Music Tour (2011-2013) ក្នុងអំឡុងឆ្នាំ ២០១១-១០១៣ កញ្ញា ពេជ្រសាភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញឱ្យទៅសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក រយៈពេល ២ខែ តាមរយៈ សមាគមន៍សិល្បៈកម្ពុជានៅទីនោះ ដែលធ្វើឱ្យនាងទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្តាលជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ ។[៦] ក្នុងអំឡុងឆ្នាំ ២០១២ កញ្ញាពេជ្រ សាភា បានចូលរួមក្នុងការធ្វើបទបង្ហាញលើកទឹកចិត្តអំពីការអប់រំក្នុងកម្មវិធី Sols 24/7 GDI Cambodia Free Education For All របស់អង្គការមួយដើម្បីគាំទ្រដល់វិស័យអប់រំ និង ការសិក្សានៅកម្ពុជា ដែលបង្ហាញជាទង្វើសប្បុរសធម៌មួយសម្រាប់សង្គមជាតិផងដែរ ។[៧] ក្នុងអំឡុងឆ្នាំ ២០១៣ សោភា ត្រូវបានអញ្ញើញឱ្យសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក ជាលើកទី២ នាទីក្រុងស្តុកតុន (Stockton) ក្នុងរដ្ឋកាលីហ្វរញ៉ា (California) ដែលនេះជាភាពជោគជ័យរបស់នាងក្នុងការសាងកេរ្តិ៍ឈ្មោះ បង្កើនប្រជាប្រិយភាព ពីពលរដ្ឋខ្មែរអាមេរិកាំង ដែលស្រលាញ់ចូលចិត្តនិងគាំទ្រដល់រូបនាង ក៏ដូចជាបានជួយលើកដម្កើងដល់សិល្បៈករកម្ពុជាផងដែរ ។[៨] គ្រូបង្វឹកសម្លេង (២០១៤-២០១៦)The Voice Coach (2014-2016) សោភា ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកនៃចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស (Hang Meas-HDTV) រដូវកាលទី១ និង រដូវកាលទី២ តាំងពីការចាប់ផ្ដើមរបស់ខ្លួនក្នុងឆ្នាំ 2014 ដែលកូនក្រុមទី១ របស់នាងគឺលោក សយ រតនៈ បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ និង រដូវកាលទី២ ក្នុងឆ្នាំ 2016 ដែលកូនក្រុមទី២ គឺកញ្ញា (សាន ស្រីឡៃ/មរណៈភាព) បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ ។ ក្រោយបញ្ចប់កម្មវិធី The Voice Cambodia សោភា បានចាកចេញពីកម្ពុជាទៅកាន់ ប្រទេសបារាំង ផងដែរ ដើម្បីទៅពិនិត្យសុខភាពនៅទីនោះ ។[៩] បទចម្រៀង ពេញនិយម (២០១៥-២០១៦)Pich Sophea Pop Music (2015-2016) ក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ សោភា បានចេញបទចម្រៀងពេញនិយមជាច្រើន ដែលត្រូវបានគេស្គាល់ថា (Pop Music) បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប G-Devith ដែលលោកគឺជា អ្នកកាត់តតន្ត្រីមុិច (Sound Mixed Editing) ផងដែរ អ្នកទាំងពីរបានទម្លាក់បទចម្រៀង អាល់ប៊ុម កាហ្វេ 1500 គឺជាបទ Original Song ដែលល្បីពេញនិយមក្នុងអំឡុងពេលនោះ ដែលស្រូបទាញបានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់យុវវ័យ បទ កាហ្វេ 1500 នេះដែរត្រូវបានសោភា យកទៅប្រកួតក្នុងកម្មវិធីតន្ត្រី MAMF Migrant's Arirang Multicultural Festival 2015 នាប្រទេស កូរ៉េខាងត្បូង ហើយបទមួយនេះផងដែរ បានជាប់ចំណាត់ថ្នាក់លេខ ៣ តំណាងឱអ្នកវប្បធម៌សិល្បៈចម្រៀងមកពីប្រទេសកម្ពុជាផងដែរ ។[១០] ក្នុងឆ្នាំ ២០១៦ សោភា និង ដេវីត បានចេញនូវអាល់ប៊ុនរួមគ្នាមួយក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរ គឺបទ «រាំញីកែងជើង» ដែលជា Hits Album ផ្ទុះល្បីទូទាំងប្រទេសកម្ពុជា ដែលត្រូវបានពេញនិយមចាក់ស្ដាប់ច្រើនបំផុតទាំងក្នុងបណ្ដាញសង្គមផ្សព្វផ្សាយ (Social Media) ទាំងសង្គមខាងក្រៅ (External society) ផងដែរ ហើយត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុនសែន ប្រកាសជាបទចម្រៀងពេញនិយមប្រចាំឆ្នាំ (Music of the years) និងបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់តារាចម្រៀងទាំងពីររូបនេះ នូវទឹកប្រាក់ចំនួន ១៦២ លានរៀល ដោយស្មើនិងប្រមាណជា ៤ម៉ឺនដុល្លារ អាមេរិកផងដែរ ។[១១] អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បីBrand Ambassador ក្នុងអំឡុងឆ្នាំ ២០១៦ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត អុបប៉ូ/Oppo ដែលមានមូលដ្ឋាននៅ គ័ងទុង (Guangdong) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង ពេជ្រ សាភា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Oppo Cambodia) ។ លោក សឿ រិទ្ធីយ៉ា ដែលជាប្រធានទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO មានវត្តមានជាង 2ឆ្នាំហើយក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ ក្រុមហ៊ុន បានជ្រើសយកកំពូលតារាចម្រៀង ពេជ្រ សោភា ឱ្យធ្វើជាតំណាងផលិតផលរបស់ខ្លួន ពីព្រោះលោកចាត់ទុកថា ការផ្សព្វផ្សាយផលិតផលតរបស់តារា ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា គឺនិងបង្កើន ឱ្យមានកំណើននៃការគាំទ្រច្រើនទៅលើ Oppo Cambodia ផងដែរ ។[១២] បទចម្រៀងល្បី (២០១៧-២០១៩)Hits Songs (2017-2019) ក្នុងឆ្នាំ ២០១៧-២០១៨ ទោះជាមិនមានវត្តមានដៃគូចម្រៀងជាមួយលោក ជី-ដេវីត/G-Devith ក៏ប្រជាប្រិយភាព សោភា នៅតែមានការគាំទ្រដល់រូបនាង ហើយនាងបានចេញបទចម្រៀងល្បីៗជាបន្តបន្ទាប់ ដែលទទួលបានអ្នកទស្សនា ច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គមយូធូប (Over 20 millions views on Youtube) ក្នុងនោះមានបទ៖ What's Your Names, ហុយហុយ, កង្កែបពាក់មួក, ដែលមានអ្នកចូលមើលច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គម យូធូប/YouTube ដែលធ្វើឱ្យបទចម្រៀងរបស់នាង ល្បីពេញនិយម នាពេលនោះ ។[១៣] សមិទ្ធិផលAchievement
កាត់ឡុកតន្ត្រីDiscography
ដូច្នេះAlso ឯកសារយោង
|
Portal di Ensiklopedia Dunia