ញូតុន

ញូតុន (និមិត្តសញ្ញា៖ N) ជាខ្នាតរបស់កំលាំង ប្រើក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ វាត្រូវបានដាក់ឈ្មោះតាមរូបវិទូអង់គ្លេសឈ្មោះ អ៊ីសាក់ ញូតុន ជាកិត្តិយសដល់ស្នាដៃរបស់គាត់នៅក្នុងមេកានិចក្លាស់សិច

និយមន័យ

ញូតុនជាខ្នាតកំលាយនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ១ញូតុន​ជាបរិមាណកំលាំងចាំបាច់សំរាប់ផ្ដល់សំទុះ មួយម៉ែត្រក្នុងមួយវិនាទីការ៉េ ទៅអោយអង្គធាតុមានម៉ាស់ មួយគីឡូក្រាម

ឧទាហរណ៍៖ កំលាំងទំនាញផែនដីដែលមានអំពើលើផ្លែប៉ោមតូចមួយ(ម៉ាស់ប្រហែល ១០២ក្រាម) មានតំលៃប្រហែល១ញូតុន។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya