ណាប៉ូលេអុងបូណាប៉ារត៍
ណាប៉ូលេអុង (នាមពេញ ណាប៉ូលេអុង បូណាប៉ារត៍, ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១) និងមានព្រះរាជនាមថា ណាប៉ូលេអុងទី១ គឺជាមេដឹកនាំនយោបាយ និងយោធាបារាំងម្នាក់ ដែលលេចឈ្មោះឡើងនៅអំឡុងបដិវត្តន៍បារាំង និងបានដឹកនាំយុទ្ធនាការសំខាន់ៗជាច្រើនក្នុងអំឡុងសង្គ្រាមបដិវត្តន៍។ គាត់បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋបារាំងដោយកាន់តំណែងជាកុងស៊ុលទីមួយពីឆ្នាំ១៧៩៩ ដល់ឆ្នាំ១៨០៤ ហើយក្រោយមកបានឡើងកាន់អំណាចជាអធិរាជនៃបារាំងពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ កេរដំណែលនយោបាយ និងវប្បធម៌របស់ណាប៉ូលេអុងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់មានឈ្មោះជាមេដឹកនាំដ៏ល្បីល្បាញ និងចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។[២][៣] ណាប៉ូលេអុងបានចាប់កំណើតក្នុងគ្រួសារអភិជនអ៊ីតាលីតូចមួយនៅលើកោះកុសស៊ីកា ដែលកាលនោះបារាំងទើបតែបានកាត់ដែនកោះមួយនោះជាកម្មសិទ្ធិរបស់ខ្លួនថ្មីៗ។ គាត់បានគាំទ្របដិវត្តន៍បារាំងក្នុងឆ្នាំ១៧៨៩ ហើយខណៈពេលដែលកំពុងបម្រើការក្នុងជួរកងទ័ពបារាំង ណាប៉ូលេអុងបានព្យាយាមផ្សព្វផ្សាយឧត្តមគតិពីបារាំងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន។ ឋានៈកងទ័ពរបស់គាត់បានកើនឡើងយ៉ាងរហ័សក្រោយពីគាត់បានជួយអាជ្ញាធរបដិវត្តន៍យកឈ្នះលើក្រុមបះបោរនៅក្នុងឆ្នាំ១៧៩៥។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអូទ្រីស និងអ៊ីតាលី ដោយបានទទួលជ័យជម្នះក្នុងគ្រប់សមរភូមិ ហើយក៏បានក្លាយជាវីរបុរសជាតិនៃបារាំង។ ក្នុងឆ្នាំ១៧៩៨ គាត់បានដឹកនាំបេសកកម្មយោធាមួយទៅកាន់ប្រទេសអេហ្ស៊ីប ដែលនេះជាប្រភពនៃការប្រឡូកចូលវិស័យនយោបាយរបស់ណាប៉ូលេអុង។ ទីបំផុត ណាប៉ូលេអុងបានដឹកនាំរដ្ឋប្រហារនៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ហើយបានក្លាយជាកុងស៊ុលទីមួយនៃសាធារណរដ្ឋ។ ជីវិតអាពាហ៍ពិពាហ៍ និង ភាពព្រឺព្រួចនៅក្នុងសង្រ្គាម![]() ក្នុងឆ្នាំ១៧៩៦ ណាប៉ូលេអុងមានអាយុ២៦ឆ្នាំ បានរៀបការជាមួយស្រ្តីត្រកូលអភិជនដ៍ស្រស់ស្អាតម្នាក់ នាងហ្សូសេហ្វីន ដឺ បូណាណេ ដែលជាស្រ្តីមេម៉ាយចាស់ជាងគាត់៦ឆ្នាំហើយថែមទាំងមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ១៤ ឆ្នាំ ស្រាប់ទៅហើយ។ ពីរថ្ងៃបន្ទាប់ពីពិធីមង្គលការគាត់បានចេញទៅសមរភូមិដោយត្រូវបាន គេតែងតាំងជាមេបញ្ជាការកងទព័នៅតាមព្រំដែនប្រទេសអ៊ីតាលី ដោយយល់ឃើញថាកងទព័របស់គាត់មានអាវុធ្ធមិនសូវទំនើបហ្វឹកហាត់មិនបានល្អ និងមានស្បៀងមិនគ្រប់គ្រាន់ គាត់បានសន្យាចំ- ពោះពួកគេទាំងនោះថា នឹងផ្ដល់រង្វន់យ៉ាងច្រើនសន្ធឹកសន្ធប់ បើសិនជាពួកគេទទួលបានជយ័ជំនេះនៅក្នុងការប្រយុទ្ធ ។ដូចដែលគាត់ បានពោលថា" ក្នុងនាមជាទាហាននាក់មានសំលៀកបំពាក់ និង ស្បៀងអាហារបរិភោគគ្រប់់គ្រាន់ ។ ខេត្តមានៗ និងទីក្រុងធំនិងស្ថិត ក្នុងអំនាចរបស់អ្នក ហើយនៅទីនោះអ្នកនឹងទទួលបានកិត្តិយស ភាពរុងរឿងនិងទ្រព្យសម្បត្តិ....។ តើអ្នកចង់បានដែររឺទេ? "
មេដឹកនាំបារាំងមួយចំនួនដែលនៅក្នុងនោះក៍មាន តាល់ឡឺរ៉ង់ដ៍ ផងដែរបានលួចសប្បាយក្នុងចិត្តដោយបានឃើញណាប៉ូលេអុងដ៍មានប្រជាប្រិយភាព និងមហិច្ចតាខ្ពស់ចេញឆ្ងាយពីប៉ារីស ព្រោះពួកគេខ្លាចណាប៉ូលេអុងដណ្ដើមអំនាច ។ ភ្លាមនោះគាត់ក៍បានដណ្ដើមកាន់កាប់កោះ ម៉ាល់ត៍ នៅសមុទ្រមេឌីទែរ៉ាណេ ។ ក្រោយមកគាត់ដណ្តើមបានអាឡិចហ្សង់ឌ្រី ដែលជាទីក្រុងចាស់របស់ប្រទេសអេហ្ស៊ីប ។ ទីបញ្ចប់នៅក្នុងសមរភូមិពីរ៉ាមីត គាត់បានវាយរុញច្រាណអ្នកការពារក្រុងឡឺគ័រ អោយត្រឡប់ទៅកាន់ វាលខ្សាច់ហើយក៍បានដណ្ដើមកាន់កាប់ទាំងស្រុងភាគខាងជើងនៃប្រទេសអេហ្ស៊ីប ។ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ គាត់បានរួសរាន់សង់លាលានិងមន្ទីពេទ្យ សំរាប់ប្រជាជនអេហ្ស៊ីប និងដាក់ផែនការកសាងព្រែកជីក ស៊ុយអេដ៍ធំដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌាដ៍ធំល្វឹងល្វើយ ព្រមទាំងមហាសារគរ ប៉ាស៊ីហ្វិច ។ តែទោះជាយ៉ាងណាក្ដីការបរាជយ័ដ៍ធំមួយតាមមកពីក្រោយស្រមោលយុទ្ធនាការលើទឹកដីអេហ្ស៊ីបរបស់ណាប៉ូលេអុង ។កងនាវាអង់គ្លេស់ដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក អូរ៉ាត្យូ ណែលសុន បានវាយកំទិចកងទព័ជើងទឹកបារាំងដែលឈរជើងនៅ អាប៊ូកៀរបៃ ជិតមាត់ទន្លេរនីល ។ ដោយគ្មាននាវាដើម្បើជួយសង្រ្គោះកងទព័របស់ណាប៉ូលេអុង ទោះជាមានឧត្តភាពជាងកងទព័អង់គ្លេស់ ក៍មិនអាចគេចខ្លួនចេញពីអេហ្ស៊ីប រឺក៍ទទួលកំលាំងជំនួយបានឡើយ ។ ណាប៉ូលេអុងបានចាប់ធ្វើការវាយប្រហារលើប្រទេសស៊ីរីទៀតដោយសង្ឃឹមបើកច្រកទៅទិសខាងជើង តែត្រូវអង់គ្លេស់រារាំង ។ ក្នុងពេលដែលណាប៉ូលេអុងជួបការលំបាកបែបនេះប្រទេសទួរគី រួមជាមួយអង់គ្លេស់ រុស្ស៊ី និង អូទ្រីស បង្កើតសម្ពន្ធ័មិត្ត ប្រឆាំងការឈ្លានពានរបស់បារាំង ។អ៊ីតាលីក៍បានងាកចេញពីការគ្រប់គ្រង របស់បារាំងដែរ ។ ណាប៉ូលេអុងក៍បានស្ថិតនៅក្នុងស្ថានភាពឯកកោដ៍ធ្ងន់ធ្ងរមួយ ។ គាត់ក៍បានសំរេចចិត្តធ្វើការងារជាបន្ទាន់មួយ ។ ដោយទុកចោលកងទព័របស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ណាប៉ូលេអុងបានលួចរត់មកកាន់ទីក្រុងប៉ារីស ដោយកិច្ចខ្លួនរួចទាំងប្រផិតប្រផើយពីការតាមចាប់របស់នាវាអង់គ្លេស់ពីរគ្រឿង ។ ឯកសារយោង
|
Portal di Ensiklopedia Dunia