អេហ្ស៊ីប
ប្រទេសអេហ្ស៊ីប (ភាសាអារ៉ាប់៖ مِصر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គឺជាប្រទេសឆ្លងទ្វីបមួយដែលលាតសន្ធឹងពីជ្រុងប៉ែកឦសាននៃទ្វីបអាហ្វ្រិក ដល់ជ្រុងភាគនិរតីនៃទ្វីបអាស៊ី តាមរយៈឧបទ្វីបស៊ីណៃ។ ប្រទេសនេះមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង ដែនជ្រោយកាសា (ប៉ាឡេស្ទីន) និងអ៊ីស្រាអែលនៅភាគឦសាន សមុទ្រក្រហមនៅទិសខាងកើត ប្រទេសស៊ូដង់នៅភាគខាងត្បូង និងលីប៊ីនៅភាគខាងលិច។ ឈូងសមុទ្រអាកាបានៅភាគឦសានបានបំបែកប្រទេសអេហ្ស៊ីប ពីប្រទេសហ្ស៊កដានី និងអារ៉ាប៊ីសាអ៊ូឌីត។ គែរគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលក្រុងអាឡិចសាន់ឌ្រីដែលជាទីក្រុងធំបំផុតទីពីរ គឺជាមជ្ឈមណ្ឌលឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់នៅឯឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ដោយមានប្រជាជនប្រមាណ ១០០ លាននាក់ អេហ្ស៊ីបគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ១៤ នៅលើពិភពលោក។ ប្រទេសអេស៊ីបជាប្រទេសមួយដែលមានប្រជាជនច្រើនបំផុត នៅក្នុងទ្វីបអេព្រិចហើយនិងមជ្ឍឹមបូព៌ា។ យោងទៅតាម ការកត់ត្រា ប្រជាជនដែលគ្រប់អាយុយ៉ាងច្រើនប្រមាណ ៧៧.៤ គីឡូម៉ែតការ៉េ (គិតជាម៉ៃការ៉េ ១៥,០០០) ត្រឹមតែកន្លែង ដីដែលអាចធ្វើកសិកម្មបាន ។តំបន់វាលខ្សាច់សាហារ៉ាដ៏ធំល្វឹងល្វើយ មិនក្រាសដែលមនុស្សអាចរស់នៅបាន។ អ្នកស្រុក អេស៊ីបជាងពាក់កណ្តាលរស់នៅទីក្រុងដែលមានប្រជាជនយ៉ាងណែនណាន់តាន់តាប់ លាតសន្ធឹងចូលទៅមជ្ឈមណ្ឌលខែរ៉ូ វាលខ្សាច់ទីក្រុងធំជាងគេទី២នៅអាឡិចសិនដ្រ្តា និង នៅទីក្រុងដ៏ទៃទៀត នៅដីល្បាប់ទន្លេនីល។ អេស៊ីប ជាប្រទេសលី្បល្បាញជាងគេនៅសម័យបុរាណ និងមានវិមានមួយចំនួនដែលល្បីល្បាញជាងគេនៅក្នុងពីភពលោក រួមទាំងវិមានជីសាពីរ៉ាមីត ហើយនិងវិមាន គ្រីតស៊ីនរបស់ជីសា។ ទីក្រុង លុចស័រ នៅភាគខាងត្បូងប្រទេសអេស៊ីមមានវត្ថុដែល នៅសល់ពីសម័យបុរាណជាច្រើន ដូចជាប្រសាទ កាណាត និង ជ្រលងភ្នំរបស់ស្តេចអេស៊ីបទុកទូទាំងសកល ដូចជាផ្នែកនយោ បាយ និង វប្បធម៌ជាតិមួយយ៉ាងសំខាន់នៃមជ្ឈឹមបូព៌ា លើវិស័យទេសចរណ៍ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មបំរើការងារ របស់ប្រជាជាតិទាំងអស់មានតំលៃស្មើៗគ្នា។ ដែលជាលទ្ធផលសេដ្ឋកិច្ចប្រជាជនអេស៊ីបបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័យ តាមច្បាប់និតិកម្ម តំរង់លើគ្រឿងទាក់ទាញទឹកចិត្តមនុស្សដាក់វិនិយោគទុន ជាមួយទាំងដៃគូក្នុងប្រទេស និង ស្ថេរភាពនយោបាយ មកជាមួយជំនួញថ្មី និងទីផ្សារសេរី។ អេហ្សីបគឺជាប្រទេសមួយដែលល្បីល្បាញនិងចំណាស់ក្នុងចំណោមប្រទេសជាច្រើននៅក្នុងទ្វីអាព្រិច និងពាក់កណ្តាលប្រទេសខាងកើត។ ភ្នាក់ងារកណ្តាលប្រជាជនបានបំលាស់ប្តូរដែលមាន ស្ថិតិប្រជាជនប្រមាណ ៨២ លាននាក់ ក្នុងខែកក្តដា ឆ្នាំ ២០០៨ ដែលរស់នៅជាប់ច្រាំងទន្លេទីលនៅក្នុងតំបន់ដែលមានដីអាចធ្វើកសិកម្ម និងដាំដំណាំបាន តំបន់ដែលធំគឺវាលខ្សាច់សាហារ៉ា ដែលមានមនុស្សរស់នៅតិចតួច។ ប្រជាជនពាក់កណ្តាលរបស់ប្រទេសអេហ្សីបមានទីលំនៅក្នុងតំបន់ទីក្រុង និងមានប្រជាជនច្រើននៅកណ្តាលទីក្រុងកៃរ៉ូ ក្រុងអាទ្បិចសិនឌ្រា និងរាជធានី ជាច្រើនទៀននៅក្នុងទន្លេនីល ដែនដីសណ្តរ។ ប្រទេសអេហ្សីបគឺជាប្រទេសមួយដែលល្បីល្បាញមានអរ្យធម៌បុរាណប្រទេសអេហ្សីបបុរាណ និងមានបូនីយស្ថាននីល់ពីភពលោកដ៏ល្បីល្បាញរាប់បញ្ចូលទាំងហ្គីហ្សាពីរ៉ាមីតដ៏អស្ច្យចារ និងហ្គីហ្សាស្ពីនដ៏ធំ។ ខាងត្បូងទីក្រុងលុចសឺរមានវត្ថុបុរាណដែលសល់ពីសម័យបុរាណច្រើន ដូចជាប្រាសាទការណាក់ និងជ្រលងភ្នំរបស់សេ្តច។ ប្រទេសអេហ្សីបគឺជាប្រទេសដែលមើលទៅ ធំទូលាយនៃនយោបាយដ៏សំខាន់និងវប្បធម៌ជាតិនៃអាស៊ីខាងលិច។ និរុត្តិសាស្ត្រ
ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ
រដ្ឋាភិបាលបំណែងចែករដ្ឋបាល
អេហ៊្សីបត្រូវបានបែងចែកជា ២៧ អាណាភិបាល។ អាណាភិបាលទាំងនេះត្រូវបែងចែកបន្តទៀតជាតំបន់។ តំបន់ទាំងនោះមានទីប្រជុំជន និងភូមិនានា។ អាណាភិបាលនីមួយៗមានទីរួមមួយ ជួនកាលដាក់ឈ្មោះដូចជាអាណាភិបាលដែរ។ ខែមេសា២០០៨ Cairo និង Giza ត្រូវបានគេបែងចែកជា៤អាណាភិបាល ដោយមានឈ្មោះអាណាភិបាល Cairo, Giza, ៦តុលា និង Helwan ។ ក្នុងពេលដូចគ្នានៃខែមេសា២០១១ អាណាភិបាល៦តុលា និង Helwan ត្រូវបានចងសម្ព័ន្ធទៅក្នុង Giza និង Cairo រៀងៗខ្លួន ។[១៣] នៅឆ្នាំ២០០៩ ទីក្រុងLuxorត្រូវបានប្រកាសជាអាណាភិបាលឯករាជ្យមួយ ។ អាណាភិបាលលើបានតាំងនៅខាងត្បូងនៃCairo, ដែលពេលនោះអាណាភិបាលក្រោម បានតាំងនៅដីសណ្ដទន្លេនីល ខាងជើងCairo ។
ឯកសារយោង
|
Portal di Ensiklopedia Dunia