|
តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
|
|
ឈ្មោះតួអង្គ
|
តួអង្គត្រូវជា
|
១
|
ព្រះបាទទសរថ
|
ស្ដេចសោយរាជ្យនៅនគរអយុធ្យា
|
២
|
ព្រះនាងកោសកល្យាណ
|
អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម
|
៣
|
ព្រះនាងកៃកេសី
|
អនុមហេសីព្រះបាទទសរថ មាតាភិរុត
|
៤
|
ព្រះនាងសមុទ្រទេវី
|
អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត
|
៥
|
ព្រះរាម
|
រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា
|
៦
|
នាងសិតា[១]
|
រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា
|
៧
|
ព្រះលក្សណ៍
|
រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
|
៨
|
ព្រះសុត្រុត
|
រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី
|
៩
|
ព្រះភិរុត
|
រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី
|
១០
|
រាមលក្សណ៍
|
បុត្ររបស់ព្រះរាម និងនាងសិតា
|
១១
|
ជប្បលក្សណ៍
|
បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
|
១២
|
សុមាន់តាន់
|
មន្ត្រីជាន់ខ្ពស់របស់ព្រះរាម
|
១៣
|
សុមន្តរ
|
មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម
|
១៤
|
ព្រះជនក
|
ស្ដេចគ្រងរាជ្យនៅនគរមិថិលា
|
១៥
|
សុមាន់តាន់
|
ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត
|
១៦
|
ពិសិដ្ឋឥសី
|
ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា
|
១៧
|
ពាលី
|
ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី
|
១៨
|
នាងទេពីតារា
|
មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន
|
១៩
|
សូគ្រីព
|
ស្ដេចស្វា ត្រូវជាប្អូនពាលី
|
២០
|
អង្គទ
|
កូនរបស់ពាលី និងនាងមណ្ឌោគិរី
|
២១
|
នាងស្វាហាយ
|
ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព
|
២២
|
មហាជម្ពូរាជ
|
ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត
|
២៣
|
គោអសុភរាជ
|
នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ
|
២៤
|
ជំពូពាន
|
ស្វា ហោរារបស់ព្រះរាម
|
២៥
|
ខុនងិល
|
មេទ័ពឯករបស់មហាជម្ពូរាជ
|
២៦
|
ខុននល
|
មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ
|
២៧
|
និលឯក
|
មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
|
២៨
|
និលផាត
|
មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម
|
២៩
|
រុក្ខរៈពានរ
|
មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា
|
៣០
|
ជតាយុ
|
គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍
|
៣១
|
ស្ដេចកុក
|
ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍
|
៣២
|
នាងសុវណ្ណមច្ឆា
|
ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត”
|
៣៣
|
មច្ឆានព
|
កូនហនុមាន និងនាងសុវណ្ណមច្ឆា
|
៣៤
|
មហឹង្សរាជ
|
ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី
|
៣៥
|
នាងសន្តគិរី
|
ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី
|
៣៦
|
ទូភី
|
កូនរបស់មហឹង្សរាជ និងនាងសន្តគិរី
|
៣៧
|
ពិរុណនាតា
|
ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា
|
៣៨
|
វាសុកី
|
ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត”
|
៣៩
|
នាគរាជ
|
រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍
|
៤០
|
ពិស្ណុការ
|
អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម
|
៤១
|
ព្រះវាយុ
|
ឪពុករបស់ហនុមាន
|
៤២
|
ឥសីពិស្វាមិត្ត
|
គ្រូរបស់ព្រះរាម និងព្រះលក្សណ៍
|
៤៣
|
ឥសីពារទ្វាឡ
|
ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម
|
៤៤
|
ឥសីបញ្ចលិង្គ
|
សុំចុះចាញ់ទូភី
|
៤៥
|
ឥសីមគង្គ
|
ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់
|
៤៦
|
ព្រះឥន្ទ្រ
|
បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌
|
៤៧
|
នាងមណីមេខលា(នាងមេខលា)[២][៣]
|
ទេពធីតារក្សាសមុទ្រ
|
៤៨
|
ព្រះអាទិត្យ
|
បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់
|
៤៩
|
ពពួកទេវតា
|
ភិតភ័យរត់ទៅអង្វរព្រះឥសូរ
|
៥០
|
ព្រះឥន្ទ្រ
|
កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម
|
៥១
|
ឥសីរជ្ជប្រិតមុនី “វាល្មិកិ”
|
គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍
|
៥២
|
នាងទេពរម្ភា
|
ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍
|
៥៣
|
ក្រុងរាពណ៍
|
ស្ដេចយក្សសោយរាជ្យនៅនគរលង្កា
|
៥៤
|
នាងមណ្ឌោលគីរី
|
អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត
|
៥៥
|
នាងកាមអគ្គីនាគ[៤]
|
អគ្គមហេសីទី ២ របស់ក្រុងរាពណ៍
|
៥៦
|
ឥន្ទ្រជិត
|
បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី
|
៥៧
|
នាងសុវណ្ណកាន់មយូរ៉ា
|
មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ”
|
៥៨
|
ពិភេគ
|
ប្អូនប្រុសរបស់ក្រុងរាពណ៍
នាងសុជាតា : មហេសីពិភេគ
|
៥៩
|
ក្រុងខរ
|
ប្អូនរាពណ៍
|
៦០
|
នាងសុបនខា
|
ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍
|
៦១
|
នាងបញ្ញកាយ
|
កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ”
|
៦២
|
កុំប៉ាន់
|
ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ”
|
៦៣
|
វរុលកុមារ
|
ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ”
|
៦៤
|
កាមពាលី
|
ក្មួយក្រុងរាពណ៍
|
៦៥
|
អតិកាយ
|
មេទ័ពក្រុងរាពណ៍
|
៦៦
|
មហារី
|
សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ
|
៦៧
|
ភិរាជ
|
យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ
|
៦៨
|
ក្រុងជល័ម
|
យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ
|
៦៩
|
រុក្ខសៈ
|
មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស
|
៧០
|
នាងវិតាសី
|
ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ
|
៧១
|
ក្រុងខុនទូសណ៍
|
មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ
|
៧២
|
ត្រីមុខ ឬតីស្វីរ
|
ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍
|
៧៣
|
រាមបរមសូរ
|
បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ
|
៧៤
|
ក្អែកកាកនាសូ
|
យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ
|
៧៥
|
កម្ពណ៍
|
យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម
|
៧៦
|
វ័នរាជ
|
យក្ស “រូបស្បែកធំ”
|
៧៧
|
អថិកាយ
|
យក្ស “រូបស្បែកធំ”
|
៧៨
|
មហាកាយ
|
យក្ស “រូបស្បែកធំ”
|
៧៩
|
គម្បីលីសាន់
|
យក្ស “រូបស្បែកធំ”
|
៨០
|
អធិបឡាំ
|
យក្ស “រូបស្បែកធំ”
|
៨១
|
និន្ទសូរ
|
យក្ស “រូបស្បែកធំ”
|
៨២
|
និន្ទវេក
|
យក្ស “រូបស្បែកធំ”
|
៨៣
|
វៃវេក
|
យក្ស “រូបស្បែកធំ”
|
៨៤
|
សុកច្ចា
|
យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម
|
៨៥
|
ក្លាងមឿង ឬយក្សភក្ខនេសៈ
|
យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ
|
៨៦
|
នាងអាតុល័យ
|
ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍
|
៨៧
|
ដំរីឰរាវ័ណ
|
ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ
|
៨៨
|
ប្រហេត
|
យក្សហោរារបស់ក្រុងរាពណ៍
|
៨៩
|
ហាទរ
|
កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត
|
៩០
|
តិសិរ
|
កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់)
|
៩១
|
នរាគ័ត
|
កូនទី៥របស់ក្រុងរាពណ៍
|
៩២
|
មាហាក្បាល
|
កូនទី៦របស់ក្រុងរាពណ៍
|
៩៣
|
ទូរមុខ
|
កូនទី៧របស់ក្រុងរាពណ៍
|
៩៤
|
មុខក្ខ័ស
|
កូនទី៨របស់ក្រុងរាពណ៍
|
៩៥
|
កុម្ភក្រធា
|
កូនទី៩របស់ក្រុងរាពណ៍
|
៩៦
|
មាលមាទ
|
យក្សសេនារបស់រាពណ៍
|
៩៧
|
ស័តពាលី
|
សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ
|
៩៨
|
ខុនជីព
|
មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់
|
៩៩
|
ខុននន្ទ
|
មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា
|