ត្រីកោណកែងត្រង់ A ព្រោះមុំ A ជាមុំកែង
ត្រីកោណកែង គឺជាត្រីកោណ ដែលមានមុំ មួយមានរង្វាស់ស្មើនឹង ៩០ដឺក្រេ (
π
2
{\displaystyle \ {\frac {\pi }{2}}}
រ៉ាដ្យង់ ដែលជាមុំកែង )។ ក្នុងត្រីកោណកែងជ្រុងដែលឈមនឹងមុំកែងហៅថាអ៊ីប៉ូតេនុស ។ ក្នុងរូបខាងស្តាំ ជ្រុង [BC] គឺជាអ៊ីប៉ូតេនុស។ រីឯជ្រុងដែលជាប់នឹងមុំកែងហៅថាកាតែត (Cathete)។ ជ្រុង [AB] ហៅថាជ្រុងជាប់នឹងមុំ
α
{\displaystyle \ \alpha }
ជ្រុង [AC] ជាជ្រុងជាប់នឹងមុំ
β
{\displaystyle \ \beta }
និងឈមនឹងមុំ
α
{\displaystyle \ \alpha }
។ ជ្រុង [AB] អាចថាជាកាតែតជ្រុងជាប់ធៀបនឹងមុំ
α
{\displaystyle \ \alpha }
ខណៈដែលជ្រុង [AC] ជាកាតែតជ្រុងឈម។
រង្វាស់ជ្រុងនៃត្រីកោណកែងនេះផ្ទៀងផ្ទាត់ទ្រឹស្តីបទពីតាករ ៖
A
C
2
+
A
B
2
=
B
C
2
{\displaystyle \ \color {blue}AC^{2}+AB^{2}=BC^{2}}
ចំណាប់អារម្មណ៍
ចំណេះដឹងទៅលើត្រីកោណកែង និង ទំនាក់ទំនងរវាងជ្រុងនិងមុំ អាចឱ្យយើងដោះស្រាយចំនោទជាច្រើន ។ ឧទាហរណ៍៖
គេអាចពុះបំបែកត្រីកោណ មួយជាពីរត្រីកោណកែង
ក្នុងតម្រុយអរតូណរមេ
(
O
,
ı
→
,
ȷ
→
)
{\displaystyle (O,{\vec {\imath }},{\vec {\jmath }})}
គេមានចំណុច M មួយមានចំណោលកែងមកលើអ័ក្ស
(
O
,
ı
→
)
{\displaystyle (O,{\vec {\imath }})}
ត្រង់ H និងលើអ័ក្ស
(
O
,
ȷ
→
)
{\displaystyle (O,{\vec {\jmath }})}
ត្រង់ I ។ គេបានត្រីកោណ OHM និង OMI ជាត្រីកោណកែង
ពីចំណុចនៃវ៉ិចទ័រ
v
→
{\displaystyle {\vec {v}}}
ដែលបំបែកជា
v
→
=
x
v
⋅
ı
→
+
y
v
⋅
ȷ
→
{\displaystyle {\vec {v}}=x_{v}\cdot {\vec {\imath }}+y_{v}\cdot {\vec {\jmath }}}
វ៉ិចទ័រ
(
x
v
⋅
ı
→
,
y
v
⋅
ȷ
→
,
v
→
)
{\displaystyle (x_{v}\cdot {\vec {\imath }},y_{v}\cdot {\vec {\jmath }},{\vec {v}})}
បង្កើតបានត្រីកោណកែង
លក្ខណៈទូទៅ ត្រីកោណមាត្រ ជាប់ទំនាក់ទំនងនឹងត្រីកោណកែង។
លក្ខណៈនៃត្រីកោណកែង
នៅក្នុងគ្រប់ត្រីកោណ ដើម្បីគណនាក្រលាផ្ទៃត្រីកោណកែង គេគុណកំពស់ នឹងជ្រុងបាតដែលត្រូវនឹងកំពស់នោះរួចចែកនឹង ២ ។ ប្រសិនបើ ABC ជាត្រីកោណកែងត្រង់ A ជ្រុងនិមួយៗ AB និង AC ជាកំពស់នៃត្រីកោណកែងនេះ ដែលបាតជាជ្រុងផ្សេងនៃមុំកែង (AB ជាកំពស់ នាំអោយ AC ជាជ្រុងបាតនៃកំពស់នេះ) ។ គេបានក្រលាផ្ទៃ នៃត្រីកោណកែងនេះកំនត់ដោយ៖
S
=
A
B
×
A
C
2
{\displaystyle \ S={\frac {AB\times AC}{2}}}
ឧទាហរណ៍៖ គេមានត្រីកោណកែងត្រង់ A ដែល AB = 4cm ; AC = 3cm និងអ៊ីប៉ូតេនុស BC = 5cm ។ ដូចនេះក្រលាផ្ទៃនៃត្រីកោណកែង ABC គឺ
S
=
4
×
3
2
=
12
2
=
6
c
m
2
{\displaystyle \ S={\frac {4\times 3}{2}}={\frac {12}{2}}=6cm^{2}}
។
ទ្រឹស្តីបទពីតាករ ចែកថា៖
ប្រសិនបើ ABC ជាត្រីកោណកែងត្រង់ A គេបាន ការ៉េនៃអ៊ីប៉ូតេនុស ស្មើនឹងផលបូកការ៉េនៃជ្រុងពីរទៀតដែលជាប់នឹងមុំកែង ។ បើក្នុងត្រីកោណ ABC ផ្ទៀងផ្ទាត់ទំនាក់ទំនង
B
C
2
=
A
C
2
+
A
B
2
{\displaystyle \ BC^{2}=AC^{2}+AB^{2}}
នោះគេអាចថាត្រីកោណ ABC ជាត្រីកោណកែងត្រង់ A ។
ទ្រឹស្តីបទនេះជាវិបាកនៃនិយមន័យនៃចំងាយរវាងពីរចំនុច ដោយទាញចេញពីការ៉េស្កាលែរ នៃវ៉ិចទ័ររបស់វា។ គេបាន
B
C
2
=
B
C
→
⋅
B
C
→
=
(
B
A
→
+
A
C
→
)
⋅
(
B
A
→
+
A
C
→
)
{\displaystyle BC^{2}={\overrightarrow {BC}}\cdot {\overrightarrow {BC}}=\left({\overrightarrow {BA}}+{\overrightarrow {AC}}\right)\cdot \left({\overrightarrow {BA}}+{\overrightarrow {AC}}\right)}
B
C
2
=
B
A
→
⋅
B
A
→
+
2
B
A
→
⋅
A
C
→
+
A
C
→
A
C
→
=
A
B
2
+
A
C
2
{\displaystyle BC^{2}={\overrightarrow {BA}}\cdot {\overrightarrow {BA}}+2{\overrightarrow {BA}}\cdot {\overrightarrow {AC}}+{\overrightarrow {AC}}{\overrightarrow {AC}}=AB^{2}+AC^{2}}
នៅពេល
B
A
→
⋅
A
C
→
=
0
{\displaystyle {\overrightarrow {BA}}\cdot {\overrightarrow {AC}}=0}
នោះគេបានវ៉ិចទ័រ
B
A
→
{\displaystyle {\overrightarrow {BA}}}
និង
A
C
→
{\displaystyle {\overrightarrow {AC}}}
អរតូកូណាល់ នឹងគ្នា (កែងគ្នា)។
មេដ្យាននៃមុំកែងរបស់ត្រីកោណកែង
ចំពោះត្រីកោណកែង ទ្រឹស្តីបទមេដ្យាន ពោលថា៖
ប្រសិនបើ M ជាចំនុចកណ្តាល នៃអ៊ីប៉ូតេនុស គេបាន
A
M
=
1
2
B
C
{\displaystyle \ AM={\frac {1}{2}}BC}
។ គេអាចនិយាយបានថា ចំនុច A ស្ថិតនៅលើរង្វង់ ដែលមានអង្កត់ផ្ចិត [BC] ។ ច្រាស់មកវិញ ប្រសិនបើចំនុច A ជាចំនុចមួយនៃរង្វង់ អង្កត់ផ្ចិត [BC] នោះត្រីកោណ ABC ជាត្រីកោណកែងត្រង់ A ។
មានសំរាយបញ្ជាក់ច្រើនចំពោះទ្រឹស្តីបទនេះ។ គេអាចស្រាយបញ្ជាក់តាមលក្ខណៈធរណីមាត្រ សុទ្ធ៖ តាមនិយមន័យ M ជាចំនុចកណ្តាល [BC] ។ ត្រីកោណកែង ABC គឺជាកន្លះចតុកោណកែង ABCD ។ ចតុកោណកែងគឺជាប្រលេឡូក្រាម ហេតុនេះអង្កត់ទ្រូង របស់វាកាត់គ្នាត្រង់ចំនុចកណ្តាល ។ នាំអោយ M ជាចំនុចកណ្តាល នៃ [BC] ហើយក៏ជាចំនុចកណ្តាលនៃ [AD] ផងដែរ។ អង្កត់ ទ្រូងទាំងពីរនៃចតុកោណកែង គឺមានប្រវែងស្មើគ្នា គឺ
A
D
=
B
C
{\displaystyle \ AD=BC}
និង
A
M
=
A
D
2
=
B
C
2
{\displaystyle \ AM={\frac {AD}{2}}={\frac {BC}{2}}}
។
គេក៏អាចប្រើវ៉ិចទ័រ បានដែរ៖
A
M
→
=
A
B
→
+
1
2
B
C
→
{\displaystyle {\overrightarrow {AM}}={\overrightarrow {AB}}+{\frac {1}{2}}{\overrightarrow {BC}}}
និង
B
C
→
=
B
A
→
+
A
C
→
{\displaystyle {\overrightarrow {BC}}={\overrightarrow {BA}}+{\overrightarrow {AC}}}
ដែល:
A
M
→
=
1
2
(
A
B
→
+
A
C
→
)
{\displaystyle {\overrightarrow {AM}}={\frac {1}{2}}({\overrightarrow {AB}}+{\overrightarrow {AC}})}
វ៉ិចទ័រចុងក្រោយទាំងពីរកែងគ្នា គេបាន
A
M
2
=
(
A
B
2
+
A
C
2
)
4
{\displaystyle \ AM^{2}={\frac {(AB^{2}+AC^{2})}{4}}}
ម្យ៉ាងវិញទៀត ដោយអនុវត្តទ្រឹស្តីបទពីតាករ ចំពោះត្រីកោណ ABC គេទទួលបាន
B
C
2
=
A
B
2
+
A
C
2
{\displaystyle \ BC^{2}=AB^{2}+AC^{2}}
។ ចុងបញ្ចប់៖
A
M
=
B
C
2
{\displaystyle \ AM={\frac {BC}{2}}}
។
គេអាចអនុវត្តទ្រឹស្តីបទមុំផ្ចិត ដែលអាចជួយស្រាយបំភ្លឺច្រាស់មកវិញ។ គេមានរង្វង់ ផ្ចិត O ចារឹកក្រៅត្រីកោណ ABC ។ តាមទ្រឹស្តីបទមុំផ្ចិត មុំ BOC ធំជាងមុំ BAC ទ្វេដង។ ដូចនេះ
B
O
C
^
=
2
B
A
C
^
=
π
{\displaystyle {\widehat {BOC}}=2{\widehat {BAC}}=\pi }
នាំអោយចំនុច B, O និង C កូលីនេអ៊ែរ នឹងគ្នា (ស្ថិតនៅលើបន្ទាត់ តែមួយ) ។ លើសពីនេះទៅទៀត BO=OC យើងឃើញថា O ជាចំនុចកណ្តាល [BC] ។ នាំអោយ O=M (O និង M ត្រួតស៊ីគ្នា) ។
ច្រាស់មកវិញ ប្រសិនបើគេដឹងថា A គឺជាចំនុចមួយនៅលើរង្វង់ អង្កត់ផ្ចិត [BC] ។ តាមទ្រឹស្តីបទមុំផ្ចិត មុំ BAC ស្មើពាក់កណ្តាលនៃមុំ BOC នោះមុំ BAC មានតំលៃស្មើនឹង
π
2
{\displaystyle \ {\frac {\pi }{2}}}
។ ដូចនេះត្រីកោណ ABC ជាត្រីកោណកែងត្រង់ A ។
ទ្រឹស្តីបទនេះមានលក្ខណៈទូទៅចំពោះត្រីកោណ មួយចំនួន។ សូមមើលបន្ថែមនូវទ្រឹស្តីបទមេដ្យាន ។
គេមាន ABC ជាត្រីកោណកែងត្រង់ A និង M ជាចំនុចកណ្តាល នៃជ្រុង [BC] ទីប្រជុំទំងន់ G នៃត្រីកោណកែង ABC ផ្ទៀងផ្ទាត់៖
A
G
→
=
2
3
A
M
→
{\displaystyle \ {\overrightarrow {AG}}={\frac {2}{3}}{\overrightarrow {AM}}}
M ត្រូវបានគេចោលចំនោលទៅកណ្តាលនៃ [AB] និង [AC] (ABM និង ACM ជាត្រីកោណសមបាត ) ។ ដូចនេះចំនុច G ជាចំនោលមួយភាគបីនៃ [AB] និង [AC]
A
G
→
=
1
3
(
A
B
→
+
A
C
→
)
{\displaystyle \ {\overrightarrow {AG}}={\frac {1}{3}}({\overrightarrow {AB}}+{\overrightarrow {AC}})}