ទឹក![]() ទឹក គឺជាវត្ថុរាវធម្មតាមួយប្រភេទនៅលើផែនដី។ ៧១,៤%នៃផ្ទៃផែនដី គ្របដណ្តប់ទៅដោយទឹក។ [១] ទឹកស្អាត ដែលសព្វថ្ងៃគេនិយមហៅថា ទឹកបរិសុទ្ធ ពុំមានក្លិន រសជាតិ និងពណ៌ទេ។ ឈ្មោះនៃទឹក ត្រូវបានគេហៅតាមទីកន្លែងរបស់វា មានដូចជា ទឹកបឹង ទឹកទន្លេ ទឹកសមុទ្រ ឬទឹកភ្លៀងជាដើម។ ទឹកភ្លៀង គឺជាទឹកមួយប្រភេទដែលធ្លាក់ចុះមកអំពីអាកាស។ ទឹកភ្លៀងនេះ ត្រូវបានកើតឡើងដោយសារការរលាយនៃដុំពពក ដែលអណ្តែតឰដ៏អាកាស។ នៅប្រទេសមួយចំនួន ដែលមានអាកាសធាតុត្រជាក់ ទឹកដែលធ្លាក់មកនេះ កកបន្តិចៗទៅជាដុំតូចៗ ដែលគេតែងហៅថា ព្រឹល។ បើត្រជាក់ខ្លាំង ទឹកនេះក៏កករឹងជាដុំតូចខ្លះ ធំល្មមខ្លះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ ទឹកដែលក្តៅក្នុងស៊ីតុណ្ហភាពជាក់លាក់ណាមួយ នឹងបង្កើតជាចំហាយឡើងទៅលើអាកាស បង្កើតបានជាសំណុំផ្សែងទឹកដ៏ក្រាស់ ឬស្តើង ដែលគេតែងហៅថា ពពក។ ទឹកស្អាតមានសារៈប្រយោជន៍ជាច្រើនចំពោះសុខភាព។ មនុស្សសត្វទាំងឡាយ តែងត្រូវការទឹកជាចាំបាច់ សម្រាប់ទ្រទ្រង់រាងកាយ។ [២] ទឹក គឺជាសារធាតុរាវតែមួយគត់ ដែលអាចបំលែងទៅជារូបរាងផ្សេង។ ក្នុងសីតុណ្ហភាពធម្មតា ទឹកមានលក្ខណៈរាវ។ ក្នុងសីតុណ្ហភាព០អង្សា ទឹកក៏ក្លាយទៅជាកក ដែលហៅថា ទឹកកក។ នៅពេលគេយកទឹកនោះទៅដាំ ទឹកក៏ពុះឡើងនៅសីតុណ្ហភាព១០០អង្សា បង្កើតបានជាផ្សែង ដែលហៅថាចំហាយទឹក។ ទឹកមានលក្ខណៈពិសេស គឺនៅពេលទឹកនោះកក វារីកមាឌរហូតដល់ទៅ៩%នៃចំនួនទឹកនោះ។[៤][៥][៦] ការរីកមាឌនេះ អាចបណ្តាលឲ្យវត្ថុ ឬឧបករណ៍ដែលដាក់ទឹកនោះ បែក ប្រសិនបើទឹកដែលនៅក្នុងនោះ ចាប់ផ្តើមកក។ ![]() សារៈប្រយោជន៍នៃទេកភ្លៀងរុក្ខជាតិ និងសត្វទាំងឡាយ ក៏ដូចជាមនុស្សលោក ត្រូវការទឹកជាចាំបាច់សម្រាប់ជីវិតរស់នៅ។ ទឹកដែលយើងបរិភោគចូលទៅ មួយចំណែកធំជួយធ្វើឲ្យឈាមនៅក្នុងខ្លួនរាវល្អ ម្យ៉ាងទៀត វាជួយបញ្ជូនសារធាតុសម្រាប់ទ្រទ្រង់ទៅគ្រប់ផ្នែកនៃរាងកាយ ដើម្បីរក្សាឲ្យកាយនេះរីកចំរើនធំធាត់ មានជីវិត។ នៅពេលដែលយើងបែកញើស ទឹកជួយរក្សាកំដៅក្នុងរាងកាយឲ្យនៅដដែល។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូនអុកស៊ីសែនពីសួត ទៅក្នុងរាងកាយ។ ទឹកដែលមាននៅក្នុងមាត់ ឬហៅថាទឹកមាត់ មាននាទីជួយឲ្យអណ្តាតដឹងរសអាហារ និងជួយធ្វើឲ្យអាហារម៉ត់ល្អពេលដែលយើងទំពាអាហារ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឲ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម។ ទឹកគឺជាចំណែកមួយ យ៉ាងសំខាន់នៃរាងកាយមនុស្ស។ ទឹកគឺជាគ្រឿងផ្សំចំបងនៃភេសជ្ជៈគ្រប់ប្រភេទ មានដូចជា ទឹកដោះគោ ទឹកផ្លែឈើ ស្រា ជាដើម។ ទឹកដែលមនុស្សយើងអាចបរិភោគបាន ហៅថា ទឹកផឹក ឬទឹកសម្រាប់បរិភោគ។ ធាតុផ្សំរបស់ទឹកទឹកគឺជាម៉ូលេគុល(molecule) កើតឡើងដោយអាតូមអ៊ីដ្រូស្សែន២ភាគ និងអាតូមអុកស៊ីស្សែន១ភាគ តាមតារាងគីមីគឺ H2O។ មនុស្សយើងអាចអត់អាហារបាន៧ថ្ងៃ តែមិនអាចអត់ទឹកបានមួយថ្ងៃទេ។ ហេតុដូច្នេះ ទឹកគឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ក៏ដូចជាសត្វទាំងអស់។ ![]() ទឹក គឺជាវត្ថុធាតុរាវធម្មតាម្យ៉ាងនៅលើផែនដី។ វាមានរហូតដល់៧១,៤% នៃផ្ទៃផែនដី។[៩] ទឹកស្អាត ឬគេតែងហៅថា ទឹកបរិសុទ្ធ គ្មានក្លិន គ្មានពណ៌ និងគ្មានរសជាតិឡើយ។ ទន្លេ បឹង សមុទ្រទាំងឡាយ ត្រូវបានបំពេញដោយទឹក។ ![]() តាមគម្ពីរព្រះពុទ្ធសាសនា ធាតុទឹក ឬធាតុរាវ ដែលហៅថាអាបោធាតុ គឺជាធាតុមួយ ក្នុងចំណោមធាតុធំៗទាំងបួន ដែលជាគ្រឿងផ្សំរបស់រូបកាយមួយៗ ដែលហៅថា មហាភូតរូប។ ធាតុទឹកនេះ ចែកចេញជាពីរ គឺធាតុទឹកខាងក្រៅ និងធាតុទឹកខាងក្នុង។ ទំនាក់ទំនងផ្លូវទឹកទំព័រគំរូ:អណត្តិសញ្ញា ទំព័រគំរូ:អណត្តិសញ្ញា ឯកសារយោង
|
Portal di Ensiklopedia Dunia