មនុស្ស
មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។[១] ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។[២] មនុស្សស្រីក៏មានរយៈពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។ ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។ ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន។[n ១] បំណែងចែកតាមសាខាពន្ធុវិទ្យាអូម៉ូសាព្យាង ដូចជាសត្វដទៃទៀតដែរស្ថិតនៅក្នុងក្រុមដែលកើតឡើងបន្តបន្ទាប់គ្នា ដែលក្នុងក្រុមនីមួយៗមានពូជថ្មីមួយឬច្រើនប្រភេទបានកកើតបន្ត ឬជំនួសពូជបុព្វបុរសរបស់វា។ នៅក្នុងចំណោមថ្នាក់ថនិកសត្វ អាម៉ូសាព្យាង ស្ថិតនៅក្នុង[៣]:
សាខាពន្ធុវិទ្យានៃសត្វស្វាដោយ ប៉េរេលមែន(២០១១)[៤] និង ស្ព្រីងហ្គ័រ(២០១២)[៥] (ភាសាបារាំង):
សាខាពន្ធុវិទ្យានៃ hominid genera សព្វថ្ងៃ ដោយសូសានី[៦] (១៩៩៦) និង ស្ព្រីងហ្គ័រ[៥] (២០១២):
សត្វស្វាធំ ដែលជិតមនុស្សជាងគេតាមពន្ធុវិទ្យា គឺពូជស្វាសាំប៉ង់ស៍ពីរប្រភេទ: Pan troglodytes (ស្វាសាំប៉ង់ស៍ធម្មតា) និង Pan paniscus (ស្វាបូណូបូ)។ បណ្ដុំពន្ធុមនុស្សសព្វថ្ងៃ (ប្រវែងប្រមាណជា ៣.២ ពាន់លានគូនុយក្លេអូទីត) ខុសពីបណ្ដុំពន្ធុស្វាសាំប៉ង់ស៍ប្រហែលតែ ១.២%[៧][n ២][៨] (ឬ ៣៨.៤ លានគូនុយក្លេអូទីត)។ អ្នកជំនាញខាងប៉ាឡេអង់ត្រូប៉ូឡូស៊ីភាគច្រើន គិតថាការបែកចេញពីគ្នា រវាង Hominina និង Panina (ពូជស្វាសាំប៉ង់ស៍) កើតឡើងយ៉ាងតិច ៧ លានឆ្នាំមុន។[៩] ប្រវត្តិនៃការវិវត្តសម្គាល់:ជាភាសាបារាំង។ Les Hominines au cours du temps (échelle : milliers d'années)
![]() ពី Hominina ទៅ HomoHominina ចាស់បំផុតដែលគេធ្លាប់រកឃើញមកទល់បច្ចុប្បន្នគឺ Sahelanthropus tchadensis មានអាយុកាល ៧ លានឆ្នាំ រកឃើញនៅប្រទេសឆាត នៅឆ្នាំ ២០០១ និង Orrorin tugenensis មានអាយុកាល ៦ លានឆ្នាំ រកឃើញនៅប្រទេសកេនយ៉ា នៅឆ្នាំ ២០០០។ Grecopithecus ដែលមានផូស៊ីលពីរមានអាយុកាលជាង ៧ លានឆ្នាំ ក៏ប្រហែលស្ថិតនៅក្នុង Hominina ដែរ។[ត្រូវការអំណះអំណាង] ថ្មីៗនេះ មានពូជថ្មីមួយទៀតឈ្មោះ Danuvius guggenmosi ត្រូវបានរកឃើញនៅឆ្នាំ២០១៥ ដែលមានលក្ខណៈស្រដៀងទៅនឹង Hominina។ វារស់នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រហែលជា ១១.៦២ លានឆ្នាំមុន។[citation needed] ឯកសារយោង និងចំណាំចំណាំ
ឯកសារយោង
|
Portal di Ensiklopedia Dunia