ទ្រឹស្ដីរ៉ឺឡាទីវីតេ![]() ទ្រឹស្ដីរ៉ឺឡាទីវីតេ ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់អាល់បឺត អែងស្តែងគឺ៖ រ៉ឺឡាទីវីតេពិសេស និង រ៉ឺឡាទីវីតេទូទៅ។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ភាពធៀប គឺមានន័យថាជាការសិក្សាចលនារបស់វត្ថុមួយធៀបនឹងវត្ថុមួយទៀត។ ពាក្យនេះក៏អាចសំដៅផងដែរទៅ រ៉ឺឡាទីវីតេហ្គាលីលេ។ រ៉ឺឡាទីវីតេពិសេស
រ៉ឺឡាទីវីតេពិសេសជាទ្រឹស្ដីស្ដីពីទំរង់របស់លំហពេល។ គំនិតត្រូវបានលើកឡើងដំបូងដោយអាល់បឺត អែងស្តែង នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥របស់គាត់ ដែលមានចំនងជើងថាស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា។ រ៉ឺឡាទីវីតេពិសេសផ្អែកលើឧបធារណ៍ (ការសន្មតទុកជាមុន)ចំនួន២ ដែលមិនចុះសំរុងនឹងមេកានិចក្លាស់សិច៖
ទ្រឹស្ដីបទនេះផ្ដល់នូវលទ្ធផលគួរអោយភ្ញាក់ផ្អើលមួយចំនួនដូចជា៖
រ៉ឺឡាទីវីតេទូទៅ
ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅជាទ្រឹស្ដីនិយាយអំពីកំលាំងទំនាញសកល ដែលបង្កើតឡើងដោយអែងស្តែងនៅរវាងឆ្នាំ១៩០៧ដល់ឆ្នាំ១៩១៥។ ការបង្កើតរ៉ឺឡាទីវីតេទូទៅចាប់ផ្ដើមពីគោលការណ៍សមមូល ដែលនៅក្នុងនោះសភាពរបស់ចលនាស្ទុះនិងភាពនៅនឹងថ្កល់នៅក្នុងដែនទំនាញសកល (ឧទាហរណ៍ដែលទំនាញដី) មានរូបវិទ្យាដូចគ្នា។ ជាលទ្ធផល ចលនាទន្លាក់សេរីជាចលនានិចលភាព។ និយាយម្យ៉ាងទៀតបានថា អង្គធាតុមួយក្នុងទន្លាក់សេរី ធ្លាក់ចុះក្រោមព្រោះគ្មានកំលាំងដែលមានអំពើលើវា មិនមែនដោយសារកំលាំងទំនាញដីដូចដែលមាននិយាយនៅក្នុងមេកានិចក្លាស់សិចទេ។ ការណ៍នេះមិនត្រូវគ្នានឹងមេកានិចក្លាស់សិចនិងរ៉ឹឡាទីវីតេទូទៅទេ ព្រោះថានៅក្នុងទ្រឹស្ដីទាំងនោះ អង្គធាតុដែលផ្លាស់ទីដោយនិចលភាពមិនអាចបង្កើនល្បឿនធៀបទៅនឹងគ្នាទេ ប៉ុន្តែនៅក្នុងទន្លាក់សេរីអង្គធាតុពិតជាបានបង្កើនល្បឿន។ ដើម្បីដោះស្រាយផលលំបាកនេះ អែងស្តែងបានស្នើថាលំហពេលមានរាងកោង។ នៅឆ្នាំ១៩១៥ អែងស្តែងបានបង្កើតឡើងនូវសមីការដែនរបស់អែងស្តែងដែលចងភ្ជាប់កំនោងលំហពេលនិងម៉ាស់ ថាមពល និងបរិមាណចលនា។ លទ្ធផលបានពីរ៉ឺឡាទីវីតេទូទៅមាន៖
តំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia