ធរណីន្ទ្រវម៌្ម (ភ្វូណាន)
កុរុងធរណីន្ទ្រវម៌្មនៃនគរភ្វូណាន (ចិន:范旃, ភិងអ៊ិង: Fàn Zhān រឺ យ៉ាត់ផេង: faan6zin1, ផ្វានហ្ស៊ីន (ស្រីន្ទ្រវម៌្ម?) ជាកន្តាំង) (គ.ស ?-២៤៨) រជ្ជកាល (គ.ស ២២៨-២៤៨) ព្រះរាជភាគិនេយ្យរបស់ព្រះឝ្រីមារញ ព្រះនាមហៅតាមសំដីចិនថា ផ្វានចាន (ព្រះចន្ទ្រ?) កាលបើ ឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនស្ដេចឝ្រីមារញ ជិនឝឹង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមក នូវការសៅហ្មងទៅថ្ងៃក្រោយ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រឹស្តសករាជ២៣០។ ហើយឡើងគ្រងពិភព ប្រាកដព្រះបរមនាមថា ធរណីន្ទ្រវម៌្ម។ ស្ដេចមានព្រះអគ្គមហេសី នឹងព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដីកុរុងធរណីន្ទ្រវម៌្ម ទ្រង់បានតាំងវីរបុរស ១ នាក់ឈ្មោះអស្សាជយ ឲ្យជាសេនាឯករបស់ព្រះអង្គ។ ការទូតទ្រង់បានចាត់ព្រះរាជវង្ស ១ អង្គឲ្យនាំព្រះរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ព័ន្ធមិត្រនឹងស្ដេចឥណ្ឌៀក្នុងវង្សមុរុណ្ឌស ស្ដេចនោះបានថ្វាយសេះទេស ៤ នឹងរាជបណ្ណាការតបមកវិញក្នុងពេលនោះ។ ក្នុងឆ្នាំ ព.ស ៧៨៦ ទ្រង់បានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ព័ន្ធមិត្រនឹងប្រទេសចិន ១ ទៀត។ ប្រាកដក្នុងប្រវត្តិសាស្ត្ររបស់យើងថា កុរុងធរណីន្ទ្រវម៌្មទ្រង់បានធ្វើនយោបាយក្នុងផ្លូវចងសម្ព័ន្ធមិត្រនឹងនានាប្រទេសជាដំបូង។ បើតាមពង្សាវតារនគរបីចិន ធរណីន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ ២៤៣ នៃ គ.ស ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរណីន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃកុរុងឝ្រីមារញ? ក្រោយនោះ ស្ដេចបានលើកទ័ពជើងគោកចេញទៅពង្រីកព្រះរាជអាណាខែត្រប៉ែកខាងលើតាមជួរទន្លេមេគង្គ បានធំទូលាយចេញទៅទៀត តែមិនប្រាកដក្នុងសេចក្ដីកត់ហេតុថា បានស្រុកអ្វីខ្លះ។ តាមផ្លូវសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្រថា កុរុងធរណីន្ទ្រវម៌្មទ្រង់វាយយកបានរដ្ឋគោត្របុរី របស់លវៈ ព្រោះរដ្ឋគោត្របុរ នៅជាប់ព្រំប្រទល់ខ្មែរភាគខាងលើនេះ។ សោយទិវង្គតពេលដែលឝ្រីមារញបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បីសងសឹកឱ្យឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ (គ.ស. ២៤៨) ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារញលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្ម ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាងបានដណ្ដើមយករាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជ្យសម្បត្តិដូចក្ដីបំណងទេ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះ អស្សាជយ ធ្វើឃាត។ មេទ័ពអស្សាជយបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសំអាងយកលេសថាមកសងសឹកជំនួសស្ដេច។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពអស្សាជយ ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរភ្វូណាន គឺប្រហែលជាក្នុងគ.ស ២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ.ស ២៥០)។ ព្រះរាជពង្សាវលី
ឯកសារយោង
|
Portal di Ensiklopedia Dunia