កុរុងផ្វានជិនឝឹង (ចិន:范金生, ភិងអ៊ិង:Fàn Jīnshēng, យ៉ាត់ផេង:faan6gam1sang1 រឺ ផ្វានកាំសាង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ?-២២៨)
ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ ជិនឝឹង ឲ្យដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គ។ ព្រះអង្គឝ្រីមារញ បានទុកក្មួយឈ្មោះ ធរណីន្ទ្រវម៌្ម ដែលមានកងពលប្រមាណ២០០០នាក់ នៅជិតសម្រាប់ការពារ។ ធរណីន្ទ្រវម៌្ម ជាកូនប្រុសរបស់បងស្រីព្រះអង្គ។ តែ មេទ័ពធរណីន្ទ្របែរជាឆ្លៀតឱកាសដ៏ល្អនេះ ធ្វើរដ្ឋប្រហារ សម្លាប់កុរុងឝ្រីមារញ ជាមា ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្វូណាន។ កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនកុរុងឝ្រីមារញ ជិនឝឹង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រិស្តសករាជ ២៣០។ អ្នកប្រវត្តិវិទូខ្លះមានជំនឿថា កុរុងផ្វានចាន (ព្រះចន្ទ្រ?) កាលបើបានក្លាយទៅជាព្រះមហាក្សត្រមានព្រះនាមធរណីន្ទ្រវម៌្ម។ តាមមើលទៅ ព្រះរាជាដែលសោយរាជ្យនៅនគរភ្វូណានទាំងអស់ រួមទាំងស្តេចជ្រែករាជ្យផង សុទ្ធតែមានខ្សែលោហិតរាជវង្សតែមួយ។
ព្រះរាជពង្សាវលី
ឯកសារយោង