នភ ហង្សផលា
ស្នាដៃរបស់លោក មាននៅទំព័រ SmaradeyKhmer.org | ស្មារតីខ្មែរ Archived 2011-08-16 at the វេយប៊ែខ ម៉ាស៊ីន. ជីវប្រវត្តិសង្ខេបកម្រងស្នាដៃនិពន្ធអត្ថបទសិក្សា
បទភ្លេងនិងទំនុកច្រៀងកំណាព្យសិក្សា
កំណាព្យផ្សេងៗងើយស្កកឱនដាក់គ្រាប់ កួរងើយរេរាំចំណាំច្បាស់ ភោគផលស្រលះស្កកអង្ករ ច្រូតអស់មួយស្រែបែរមិនល្អ អង្កាមមួយគរផលមិនគាប់ ។ ស្រូវស្រែផ្លែល្អកួរពេញធ្ងន់ ឱនកបន្ទន់ពន្យោលគ្រាប់ តែងផ្ដល់ផលច្រើនបង្កើនទ្រព្យ ញាតិឆីរស់គាប់រាប់ប្រសើរ ។ រីមនុស្សក្អេងក្អានចាងអំនួត ដូចកួរស្រូវស្ងួតឥតអំពើ មានតែសំបកស្កកសើវើ ផលវិញបែរស្ទើរប្រយោជន៍ខ្សោះ ។ ឯមនុស្សលំទោនទន់កិរិយា ឱនអង្គអាត្មាគំនិតខ្ពស់ តម្រិះពេញកាយចាយមិនអស់ ដូចស្រូវឱនព្រោះអង្ករពេញ ។
ប្រុសស្អាត ស្អាតព្រោះមានគំនិត ចរិយាសុក្រិតដោយវិន័យ មាយាទថ្លៃថ្នូរសមប្រពៃ វាចាស្រដីមានខ្លឹមសារ ។ ប្រុសស្អាត ស្អាតព្រោះចរិតល្អ គំនិតបវរភ្លឺថ្លៃថ្លា មានភក្តីភាព កតញ្ញូតា សតិប្រាជ្ញា ការមិនបង់ ។ (ការពារ) ប្រុសស្អាត ស្អាតព្រោះមានអំណត់ ព្យាយាមហ្មត់ចត់ផលផូរផង់ ពុះពារទៅមុខមិនបង្អង់ ខុស កែតម្រង់លែងពានពារ ។ រីស្រីស្អាតល្អសគំនិត គិតគូរល្អន់ល្អិតក្នុងផ្លូវជា មានសុខសិរីដ៏រមនា ដួងចិត្តសោភាឆ្ពោះញាតិផង ។ ស្រីស្អាត ស្អាតព្រោះរសសម្តី សមសួនឥតបី ឥតឆ្គាំឆ្គង ធ្វើសព្វការងារ មិនរំលង ថែថួនគ្រប់គ្រងទ្រព្យក្នុងក្រៅ ។ ស្រីស្អាត ស្អាតចរផ្លូវសុចរិត ប្រមើលគំនិត គិតរាក់ជ្រៅ សាងបុណ្យកុសលទុកជាផ្លូវ ផលភ័ព្វសល់នៅ តាមរក្សា ។ នេះហើយប្រុសស្អាត និងស្រីស្អាត យើងគួរសង្វាតរាល់កាយា ប្រៀនខ្លួនអោយស្អាតគ្រប់អាត្មា នឹងបានសុខា រស់សិរី ៕
សម្រាលធុរៈរាល់វេលា រក្សាការពារផុតភ័យផុង។ មិត្តល្អនាំកើនប្រយោជន៍ពិត ពូតផ្តុំគំនិតភ្លឺថ្លាយង់ ប្រយោជន៍ប្រសើរមិនអោយបង់ ព្យាយាមតម្រង់ឆ្ពោះប្រពៃ។ មិត្តល្អជួយខាំងរាំងបញ្ចៀស ចាកនូវវិនាសឆ្ងាយគ្រោះភ័យ គេចអស់អន្តរាយមិនគប្បី ដោយអធ្យាស្រ័យអនុគ្រោះ។ មិត្តល្អតស៊ូមិនរួញរា យកខ្លួនជួយការរងកតិ្តយស មិនអោយមិត្តខ្លួនអាប់អោនឈ្មោះ ថែនាមពិរោះខ្ពស់ចេរកាល។
ព្យាយាមឧស្សាហ៍មិនបណ្តែត ឆ្លៀតធ្វើប្រយោជន៍សែនបវរ។ ធ្វើនេះចាប់នោះរៀបចំទុក ប្រឹងប្រែងតត្រុកទើបមិនក្រ រពឹសដៃក្នុងសេចក្តីល្អ ញាតិមិត្តសាទរអោយពរជ័យ។ រពឹសកាប់គាស់កាយធរណី ដាំស្លឹកគ្រៃជីររំដេងខ្ញី ដងទឹកស្រោចថែត្រសក់ស្ពៃ ដំណាំលាស់ខ្ចីឆីពេញស្រុក។ រពឹសកាំបិតដឹងពូថៅ ពុសកាប់ច្រៀកផ្តៅហាលគរទុក ត្រាយផ្លូវរបងឆ្ការព្រៃស្តុក រពឹសនាំសុខសាន្តរមនា។ រៀមច្បង និង សហការីនិពន្ធក៍លោក ស៊ីន ស៊ីសាមុត , អ្នកស្រី រស់ សេរីសុទ្ធា , លោក គង្គ ប៊ុនឈឿន, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន, លោក ម៉ា ឡៅពី, លោក អ៊ុំ តារា, អ្នកស្រី ហួយ មាស, លោក មាស គក, អ្នកស្រី យក់ កែម, លោកគ្រូ ឡមឡាច ម្ចាស់វិបសៃ ចំប៉ាបាត់ដំបង, អ្នកស្រី កែវ ច័ន្ទបូរណ៍, សាស្រ្តាចារ្យ មៀច សុខារី, សាស្រ្តាចារ្យ យី ឆេងអ៊ួ, លោក សួង អរុណ ដេវិដ, សេន ម៉ារីយ៉ា, ខឹមច័ន្ទសុអហំ, កែវ ពិសី, ខូ តារាឬទ្ធិ, ខេង ពិទូកិត្យា, សុខគិមហេង , ប្រាង្គ អង្គារ៉ា, ស៊ឺម ចាន់ឌី, ម៉ា ច័ន្ទបញ្ញា, សួង មករា, ហេង ឧត្តម, ម៉េង សេរីរចនា, ខាន់ ច័ន្ទវិរៈ, ទិល ចាន់លីន, នៅមានត... ឯកសារពិគ្រោះវិបសៃ ស្មារតីខ្មែរ Archived 2011-09-19 at the វេយប៊ែខ ម៉ាស៊ីន. វិបសៃ ChanboKeo.com វិបសៃ កំណត់ហេតុមេឃា វិបសៃ Kqube វិបសៃ Wisdom Support Center |
Portal di Ensiklopedia Dunia