នរាយណ៍រាជាទី២
នរាយណ៍រាជាទី២ ឬ អង្គចន្ទទី២ (អង់គ្លេស: Noreay Reachea II) or (Ang Chan II) (ប្រ.ស|គ.ស ១៧៧៨-១៨៣៤) រជ្ជកាលគ្រងរាជ (គ.ស ១៨០២-១៨៣៤) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣៤៦ ត្រូវនិង គ.សករាជ ១៨០២ ត្រូវនិង មហាសករាជ ១៧២៥ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជាធិរាជ រាមាធិបតី ព្រះអង្គជាបុត្ររបស់ ព្រះរាមាធិបតីអង្គអេង ក្នុងរជ្ជកាលគ្រងរាជរបស់ព្រះអង្គ ទ្រង់បានផ្លាសប្ដូរគោលនយោបាយ ប្រឆាំងរដ្ឋអំណាចសៀម ដល់ទីបញ្ចប់នៃរាជ ។[១] សៀមឈ្លានពានកម្ពុជា គ.សករាជ ១៨១១Siam invaded Cambodia, 1811 AD ក្រោយពេលព្រះអង្គចន្ទ ឡើងសោយរាជនៅកម្ពុជា ទ្រង់មិនដាក់ប្រទេសកម្ពុជា ចំណុះឱ្យនគរសៀមនោះទេ ដូចនេះស្ដេចសៀម រាមាទី២ (Rama II) បានបញ្ចូនទ័ពសៀមចំនួន ១០០,០០០ (១សែននាក់) បើកការឈ្លានពានមកលើកម្ពុជា ក្នុងឆ្នាំ ១៨១១ នៃគ.សករាជ ព្រះនរាយណ៍រាជាអង្គចន្ទ ប្រមូលទ័ពបានចំនួន ៧០,០០០ (៧មុឺននាក់) ត្រៀមទប់ទល់និងកងទ័ពសៀម ចម្បាំងបានផ្ទុះឡើង សៀមវាយសម្រុករាជធានីឧដុង្គអស់រយៈពេលពេញមួយខែ ក្រុមមន្ត្រីដោយព្រួយបារម្មណ៍សុវត្ថិភាពរបស់ព្រះរាជា ក៏ស្នើឱ្យព្រះអង្គចន្ទ ភៀសខ្លួនទៅទីក្រុងសាយហ្គន នគរអណ្ណាម ។ ក្នុងគំនិតរបស់ព្រះរាជាសៀម បើរាជវង្សខ្មែរ ត្រូវកំចាត់អស់ សៀមនិងលេបយកប្រទេសកម្ពុជាទាំងមូល បើសៀមកំចាត់រាជវង្សខ្មែរមិនអស់ទេ សៀមនិងគាំទ្ររាជរាជវង្សខ្មែរណាមួយ ដើម្បីជាប្រយោជន៍របស់ខ្លួនបន្តទៀត ទោះជាយ៉ាងណា កងទ័ពសៀមមិនអាចប៉ុនប៉ងយករាជធានីឧដុង្គបានទេ ព្រោះតំបន់នេះពោពេញទៅដោយព្រៃក្រាស ងាយស្រួលក្នុងការបង្កប់កម្លាំងទ័ព អំឡុងពេលកងទ័ពសៀមកំពុងវាយសំរុកប៉ុនប៉ង យករាជធានីឧដុង្គ ពេលនោះពួកភូមា (Burma) បានលើកទ័ពមកឈ្លានពានប្រទេសសៀមផងដែរ ដូចនេះហើយសៀមក៏សម្រេចដកទ័ពរបស់ខ្លួនត្រឡប់ទៅវិញ ហើយព្រះនរាយណ៍រាជាអង្គចន្ទ បានយាងត្រឡប់ពីអណ្ណាម មកកម្ពុជាវិញ ក្នុងឆ្នាំ ១៨១៣ នៃគ.សករាជ ។[២] សង្គ្រាមកម្ពុជា-សៀម ១៨១៣Cambodian-Siamese War 1813 គ.សករាជ ១៨១៣ សៀមបានបញ្ជូនទ័ពចំនួន ៧០,០០០ (៧មុឺននាក់) វាយចូលរាជធានីឧដុង្គម្ដងទៀត ព្រះនរាយណ៍រាជា អង្គចន្ទ ភ្លាមៗប្រមូលកងទ័ពបានចំនួន តែ ៣៣,០០០ (ជាង៣មុឺននាក់) ប៉ុនណោះ ចម្បាំងបានផ្ទុះឡើង ក្រុមមន្ត្រីមានការភិតភ័យជាខ្លាំងបានសុំយាងព្រះអង្គចន្ទភៀសព្រះកាយ ដូចនេះព្រះអង្គចន្ទបានភៀសព្រះកាយទៅ ខេត្តលង់ហោរ (Vinhlong) ដែលជាអតីតដែនដីរបស់កម្ពុជា ។ កងទ័ពសៀមដែលកំពុងវាយចូលរាជធានីឧដុង្គមិនមែនជារឿងងាយស្រួលទេ ក្រុមមន្ត្រីទ័ពខ្មែរបានរាយអន្ទាក់ បង្កប់កម្លាំងទ័ពគ្រប់ច្រកល្ហក សង្គ្រាមបានអូសបន្លាយអស់ពេល ៣ខែ ការចរចារសម្ព័នមិត្តរវាងកម្ពុជា-អណ្ណាម បានធ្វើឡើង ស្ដេចអណ្ណាម ព្រះនាម យ៉ាឡុង (Gia-Long) បានបញ្ជូនទ័ពជំនួយអណ្ណាមចំនួន ១៣,០០០ (ជាង១មុឺននាក់) ចូលមកជួយកម្ពុជា កងទ័ពសៀមស្លាប់របួសកាន់តែច្រើននៅតែមិនអាចវាយបំបែក កងទ័ពកម្ពុជា-អណ្ណាមបាន សៀមក៏សម្រេចដកទ័ពត្រឡប់ទៅវិញ ។[៣] [៤] ព្រែកជីកវិញតេ ១៨១៦Vĩnh Tế Canal 1816 ក្រោយពេលកម្ពុជាចងសម្ព័នមិត្តជាមួយអណ្ណាម ហើយអណ្ណាមបានបញ្ជូនទ័ពមកជួយច្បាំងកំចាត់សៀមចេញពីកម្ពុជារួចមក ស្ដេចអណ្ណាម យ៉ាឡុង មានបំណងជីកព្រែកមួយពីចូវឌុក (ខេត្តមាត់ជ្រូក) ដល់តំបន់ហាទៀង (ខេត្តពាម) ដែលមានប្រវែង ៥៣ គីឡូម៉ែត្រ មានទទឹង ៣៣ ម៉ែត្រ និង ជម្រៅទឹក ២ម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ជាប់នោះយកទឹកបង្ហូរចូលវាលស្រែ ព្រោះគ្រោះរាំងស្ងួតបានបណ្ដាលប្រជារាស្ត្ររងទុក្ខលំបាកជាពន់ពេក ព្រះអង្គចន្ទ បានយល់ព្រមតាមសំណើរ ដោយឱ្យមន្ត្រីរៀបចំអ្នកទោស ដែលជាប់ពីបទ មនុស្សឃាត រំលោភ ប្លន់ លួច ចំនួន ៥០០០ នាក់ ដែលទម្លាក់ជាពួកទាសករ ឱ្យយកទៅជួយជាកម្លាំងក្នុងការជីកព្រែកជាមួយ និង អណ្ណាម ចំណែកខាងអណ្ណាម មានកម្មករចំនួន ៦០០០ នាក់ ។ ព្រែកជីកនេះបានចាប់ផ្ដើមជីកក្នុងឆ្នាំ ១៨១៦ ហើយត្រូវបានដាក់ឱ្យដំណើរការបង្ហូរទឹកក្នុងឆ្នាំ ១៨២០ ដោយអណ្ណាមដាក់ឈ្មោះថា ព្រែកជីកវិញតេ ។[៥] សៀមចូលកាន់កាប់ ខេត្តស្ទឹងត្រែង ១៨១៦Siam occupies Stung Treng 1816 គ.សករាជ ១៨១៦ សៀមបានលើកទ័ពចំនួន ១៤,០០០ (ជាង១មុឺននាក់) ដំរីសឹក ១៨០ សេះចម្បាំង ៣០០ ដឹកនាំដោយមេទ័ពនាម ចៅពញ្ញា លោមរាជ ចេញពីច្រកឡាវ វាយចូល ខេត្តស្ទឹងត្រែង ដែលមានទ័ពកម្ពុជាការពារតែ ៦,០០០ (៦ពាន់នាក់) ប៉ុនណោះ ដោយសារកម្ពុជាមានទ័ពតិចមិនអាចការពារបាន សៀមបានចូលកាន់កាប់ ខេត្តស្ទឹងត្រែង ផ្ទះប្រជាជនខ្មែរប្រមាណជា ១,០០០ (១ពាន់ខ្នង) ត្រូវបានទ័ពសៀមដុតបំផ្លាញ ។ បានជាសៀមលើកទ័ពចេញតាមច្រកនគរឡាវបានក៏ព្រោះតែ សៀមបានលើកទ័ពវាយចូលកាន់កាប់នគរឡាវទាំងស្រុង ក្នុងឆ្នាំ ១៧៧៨ នៃគ.សករាជ ។ សៀមចូលកាន់កាប់ ខេត្តរបស់កម្ពុជា ជាបន្តបន្ទាប់ ព្រះអង្គចន្ទ មានការព្រួយបារម្ភជាខ្លាំង បានបញ្ជូនស្ព័នធម៌ ៦,៥៨២ (ជាង៦តោន) ដោះដូរជាមួយអណ្ណាម យកមកវិញនូវសញ្ញវុធ កាំភ្លើងវែង ៥០០០ ដើម និង បានឱ្យពលសេនាសិតកាំភ្លើងធំ ៦០០ ដើម យកទៅដាក់តាមបន្ទាយទ័ពសំខាន់ៗ ដូចជា៖ បន្ទាយនៅពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និង ភ្នំពេញ ។[៦] សៀមចូលកាន់កាប់ ទន្លេរពៅ និង ម្លូព្រៃ ១៨២៣Siam occupies Tonle Rorpov and Mulu Prey 1823
គ.សករាជ ១៨២៣ កងទ័ពសៀមចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយពញ្ញាបែន លើកទ័ពពី ខេត្តសៀមរាប ចូលឈ្លានពានកម្ពុជាយកបាន ខេត្តម្លូព្រៃ (បច្ចុប្បន្ន: ខេត្តព្រះវិហារ) ដែលភាគីកម្ពុជាមានកងទ័ពឈរជើងនៅខេត្តម្លូព្រៃ ចំនួនតែ ២០,០០០ (២មុឺននាក់) ប៉ុនណោះ ក្រោយសៀមដណ្ដើមបានខេត្តម្លូព្រៃ កងទ័ពសៀមចូលកាន់កាប់ ខេត្តកម្ពុជាជាបន្តទៀត នោះគឺ ខេត្តទន្លេរពៅ ដែលជា ខេត្តព្រះវិហារមួយកំណាត់ផ្នែកខាងលើ ទៅភ្ជាប់និង ខេត្តចំប៉ាសាក់ (ខេត្តចំប៉ាសាក់ របស់កម្ពុជាត្រូវបារាំងកាត់ឱ្យឡាវជាផ្លូវការណ៍ ក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៨៦៤) ។ ព្រះអង្គចន្ទ ដែលគង់នៅ ខេត្តលង់ហោ ទ្រង់ខ្ញាល់យ៉ាងខ្លាំង បានសុំជំនួយកងទ័ពពីអណ្ណាម បូករួមទាំងកងទ័ពកម្ពុជា ចូលដណ្ដើមយក ខេត្តស្ទឹងត្រែង ត្រឡប់មកវិញ ក្នុងឆ្នាំ ១៨២៣ នៃគ.សករាជ ។[៧] ការចូលទិវង្គត នៃ ព្រះនរាយណ៍រាជាទី២Death of Noreay Reachea II ក្រោយពេលស្ថានភាពនៅក្នុងប្រទេសកម្ពុជាធូរស្រាលពីសង្គ្រាមឈ្លានពានរបស់សៀម ក៏មានព្រឹត្តិការណ៍មួយកើតឡើងគឺពួកឡាវបានបះបោរដណ្ដើមយក ក្រុងវៀងច័ន្ទ ពីសៀមត្រឡប់មកវិញក្នុងឆ្នាំ ១៨២៨ នៃគ.សករាជ ។ ព្រះនរាយណ៍រាជាអង្គចន្ទ ទ្រង់បានយាងត្រឡប់ពី ខេត្តលង់ហោ មកកម្ពុជាវិញក្នុងឆ្នាំ ១៨៣១ នៃគ.សករាជ ក្រោយមកព្រះអង្គបានធ្លាក់ខ្លួនប្រឈួនជាទម្ងន់ទ្រង់ក៏យាងចូលព្រះទីវង្គត់ក្នុងឆ្នាំ ១៨៣៤ នៃគ.សករាជ ព្រះអង្គគ្មានរាជបុត្រស្នងរាជនោះទេ មានតែរាជបុត្រី ដូចនេះក្រុមមន្ត្រីសម្រេចលើក បុត្រីអង្គមុី ឱ្យឡើងសោយរាជជាព្រះមហាក្សត្រី ដែលយកព្រះនាមសម្រាប់រាជថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីសុរិយោពណ៌ មហារាជនី" ។[៨] កំណត់ចំណាំ* ក្រុមបុរាណាចារ្យ៖ បញ្ចាក់ ប្រវត្តិសាស្ត្រកម្ពុជា ចាប់ពីស្ដេចជ័យជេស្ឋាទី២ មកដល់រាជ ក្សត្រីអង្គមុី ត្រូវបានអ្នកប្រវត្តិវិទូមួយចំនួនសរសេរលាបពណ៌មួលបង្កាច់បង្ខូចខ្សែរស្ដេច ចាប់ពីសម័យលន់នល់ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកប្រវត្តិទូនិយមសៀម សរសេរ ជ័យជេស្ឋា ទៅជា ជ័យជេដ្ឋា ទាំងក្បាលពួកគេមិនស្គាល់ពាក្យរាជសព្ទផង ។ មិនមានកំណត់ត្រា ឬ ភស្តុតាងណាមួយ របស់ប្រវត្តិវិទូអន្តរជាតិ ថាកម្ពុជាក្រោមអណានិគមយួនក្នុងរាជអង្គចន្ទទី២ និង អង្គមុី នោះទេ កម្ពុជា និង យួន ពេលនោះគ្រាន់តែចងសម្ព័នមិត្តនិងគ្នាប៉ុនណោះ អ្នកដែលថាយួនបង្ខំខែ្មរ ចាប់ផ្សឹកព្រះសង្ឃ ស្លៀវពាក់អាវផាយ ប្រទេសកម្ពុជាត្រូវយួនគ្រប់គ្រងជាដើម វាគឺជាចេតនាមួយដែលសរសេរឡើងដើម្បីបង្កើនជាតិនិយម ក្នុងសម័យសង្គ្រាមត្រជាក់ប៉ុនណោះ ។ គួរបញ្ចាក់ថា ប្រវត្តិសាសពិត ប្រទេសកម្ពុជាក្រោមអណានិគមបារាំងតែមួយគត់ ។ ចំពោះកំណត់ត្រាដែលថាយួនគ្រប់គ្រងកម្ពុជា ប្ដូរឈ្មោះខេត្តក្រុងកម្ពុជា ភ្នំពេញ ទៅជាណាំវ៉ាង, កំពង់ស្ពឺ ទៅជាឡុងទង វាជារឿងរបស់យួនដែលកត់ត្រាចំណេញនយោបាយ ដូចពួកសៀមបច្ចុប្បន្នដែលកត់ត្រាថា កម្ពុជាក្រោមអាណានិគមសៀម 432 ឆ្នាំ ក្រោយការដួលរលំក្រុងលង្វែក វាជារឿងរបស់ពួកសៀម សំខាន់ប្រវត្តិវិទូអន្តរជាតិ និង ខ្លួនយើងដែលជាខ្មែរផ្ទាល់តើយល់ព្រមតាមប្រវត្តិសាស្ត្រដែលជាតិសាសន៍នេះបំផ្លៃដែល ឬ ទេ ? រឿងដែលគួរឱ្យអស់សំណើច ពួកក្មេងប្រវត្តិសាស្ត្រផុសពេញបណ្ដាញសង្គម មន្ត្រីយួនអុងខាំម៉ា លើកពលសេនា ១ពាន់នាក់ដាក់អណានិគមលើកម្ពុជា និពន្ធបន្ថែមខ្លួនឯង ហើយយកទៅផ្សារភ្ជាប់ ឯកសារមហាបុរសខ្មែរ ? យួនចង់ដាក់អណានិគមលើខ្មែរ ត្រូវឆ្លងកាត់ កងទ័ពជាតិកម្ពុជា ឆ្លងកាត់ ក្រសួងការពារជាតិ ក្រសួងមាហាផ្ទៃ ក្រសួងព្រះបរមរាជវាំង កម្ពុជាមានក្រុមចារកម្ម ក្រុមចារកិច្ចដូចគ្នា ដូចនេះ ប្រវត្តិសាស្ត្រពិតមានភាពស្មុគស្មាញ មិនមែនសរសេរមកបែបលក្ខណៈព្រេងនិទាន បៃឡុកបៃឡក្មេងលេងដូចពួកឯងគិតទេ ។ ក្រុមបុរាណាចារ្យ សង្ឃឹមថា ក្រុមក្មេងជំនាន់ក្រោយ និង ក្រុមបណ្ឌិតជំនាន់ក្រោយ មុននិងចែកចាយ ប្រវត្តិសាស្ត្រជាតិកម្ពុជាសូមសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ សូមអរគុណ ។ តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ឯកសារយោង
|
Portal di Ensiklopedia Dunia