បវរកញ្ញា ភពអន្តរជាតិ (2022)
បវរកញ្ញា ភពអន្តរជាតិ 2022 (អង់គ្លេស: Miss Planet International 2022) គឺជាកម្មវិធីប្រកួតសម្រស់នារីអន្តរជាតិ លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2022 ត្រូវបានលើកពេលប្រកួតមកថ្ងៃទី 29 ខែមករា ឆ្នាំ 2023 វិញបន្ទាប់ពីកម្មវិធីទាំងមូលបានជួបបញ្ហានៅក្នុងប្រទេស យូហ្គាន់ដា (Uganda) ។ ដូចនេះ MPI និងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានបេក្ខនារីចំនួន 14 ប្រទេសដែល នឹង ចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមយកសម្រស់ឯក ហើយពួកគេត្រូវឆ្លងកាត់វគ្គជម្រុះបឋម រហូតឈានទៅដណ្ដើមយក វគ្គកំពូលបវរកញ្ញាទាំង ៧ និង បន្តប្រជែងយកមកុដប្រចាំឆ្នាំ ២០២២ នេះ ។[១] ព្រឹត្តិការណ៍ និង ភាពចម្រូងចម្រាសEvents & Controversy ក្នុងឆ្នាំ 2020 និង 2021 ដោយសារតែវិបត្តិសកលនៃការរាតត្បាត Covid-19 ដែលធ្វើឱ្យ MPI មិនបានរៀបចំកម្មវិធីប្រកួតរហូតដល់ឆ្នាំ 2022 នៅពេលដែល MPI បានប្រកាសពីចេតនារបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី Miss Planet International 2nd Edition (Uganda) ដែលមានប្រទេសសមាជិកចំនួន 68 ដែលបានចុះឈ្មោះរួចរាល់ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ 2022 ប៉ុន្តែការប្រកួតមិនអាចប្រព្រឹត្តទៅបានទេ ដោយសារប្រទេសជាសមាជិកជាច្រើនបានប្រកាសដកខ្លួនដោយលើកហេតុផលផ្សេងៗរបស់ពួកគេ ។ ដោយបារម្មណ៍ និង សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ អំពីការផ្ទុះឡើងនៃមេរោគ Ebola ដោយបេក្ខជនជាច្រើនបានដកខ្លួនចេញប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍នេះ ដែលបណ្តាលឱ្យព្រឹត្តិការណ៍ទាំងមូលដួលរលំ ហើយបានធ្វើឱ្យខាតបង់ទឹកប្រាក់ប្រមាណជា 5 លានដុល្លារអាមេរិក សម្រាប់ការចំណាយ និង ការកក់ទុកលើតម្លៃស្នាក់នៅផ្សេងៗ ហើយកម្មវិធីទាំងមូលដែលគ្រោងនឹងប្រារព្ធធ្វើនៅប្រទេសយូហ្គាន់ដាត្រូវបានលុបចោលភ្លាមៗ ស្របពេលនោះដែរបវរកញ្ញាភ្វីលីពីន Herlene Nicole Budol ដែលបានប្រកាសមុនគេតាមប្រព័ន្ធផ្សព្វផ្សាយ ថានឹងមិនចូលរួមប្រកួត MPI នោះទេ ដូចនេះខាងស្ថាប័ន MPI បានទាក់ទងស្នើសុំផ្លាសប្ដូរបេក្ខភាព ដើម្បីដំណើរការកម្មវិធី ហើយភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពី ND: Wilbert Tolentino មកពីប្រទេសហ្វីលីពីនបានផ្តួចផ្តើមការទាមទារថា MPI បានបំពានកិច្ចព្រមព្រៀងខណៈពេលដែលគាត់ជា អ្នកកាន់អាជ្ញាប័ណ្ណនៅពេលនោះ ទោះជាយ៉ាងណា MPI មិនបានឆ្លើយតបទៅលោកនោះទេ ព្រោះបញ្ហាប្រឈមគឺកម្មវិធី MPI ទាំងមូលកំពុងតែដួលរលំ ជាចុងក្រោយការប្រកួត MPI បានផ្លាស់មកប្រទេសកម្ពុជាវិញក្នុងអំឡុងខែមករា ឆ្នាំ 2023 នៅមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញ ។[២] បេក្ខភាពCandidates
អ្នកឈ្នះមកុដ និង លំដាប់រងWinner and runners-up 2022 ឯកសារយោង
|
Portal di Ensiklopedia Dunia