បវរកញ្ញា ភពអន្តរជាតិ (2023)
បវរកញ្ញា ភពអន្តរជាតិ 2023 (អង់គ្លេស: Miss Planet International 2023) គឺជាកម្មវិធីប្រកួតសម្រស់នារីអន្តរជាតិ លើកទី 3 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2023 នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានបេក្ខនារីចំនួន 40 ប្រទេសដែល នឹងចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមយកសម្រស់ឯក ហើយពួកគេត្រូវឆ្លងកាត់វគ្គជម្រុះបឋម រហូតឈានទៅដណ្ដើមយក វគ្គកំពូលបវរកញ្ញាទាំង ១០ និង បន្តប្រជែងយកមកុដប្រចាំឆ្នាំ ២០២៣ នេះ ។[១] ព្រឹត្តិការណ៍Events កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលរៀបចំដោយ MISS PLANET INTERNATIONAL CO.,LTD” ដែលគ្រោងនឹងចំណាយថវិកាសរុប ១៦លានដុល្លារអាមេរិក ក្នុងការប្រលងសម្រស់អន្តរជាតិ លើកទី៣នេះ ។ ប្រធាន MPI អ្នកស្រី Halley Amin បាននិយាយថា ប្រទេសផ្សេងទៀតនឹងឆ្លងកាត់ដំណើរការជ្រើសរើសដូចគ្នា ដើម្បីស្វែងរកបេក្ខភាពរបស់ពួកគេនៅក្នុងខែកញ្ញា ដើម្បីតំណាងឱ្យពួកគេនៅក្នុងកម្មវិធីប្រកួត Miss Planet International ក្នុងខែវិច្ឆិកានេះ ។ ប្រតិភូ និង បេក្ខនារីទាំងអស់ត្រូវមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១០ ឬ ១១ ខែវិច្ឆិកា ហើយពួកគេត្រូវស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ “Tian Yi International Hotel” ហើយបេក្ខជនទាំងអស់នឹងចូលរួមថតរូបជាផ្លូវការនៅថ្ងៃទី ១២ ខែវិច្ឆិកា ។ ពួកគេនឹងចូលរួមកិច្ចសម្ភាសន៍បិទទ្វារនៅថ្ងៃទី ១៣ ខែវិច្ឆិកា ហើយចាកចេញទៅ ខេត្តសៀមរាប ដោយស្នាក់នៅសណ្ឋាគារផ្កាយ ៥ «Marriott Siem Reap Resort» នៅថ្ងៃបន្ទាប់ដើម្បីទៅលេងប្រាសាទសំបូរព្រៃគុក ។ នៅថ្ងៃទី 15 ខែវិច្ឆិកា អ្នកចូលរួមនឹងទៅទស្សនា ប្រាសាទ អង្គរវត្ត និង ប្រាសាទ បាយ័ន ដើម្បីថតរូបមួយសន្លឹកទៀត មុននឹងចេញដំណើរទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី 17 ខែវិច្ឆិកា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Miss Planet International 2023 ។[២] បេក្ខភាពCandidates
អ្នកឈ្នះមកុដ និង លំដាប់រងWinner and runners-up 2023 ពានរង្វាន់ពិសេសSpecial Awards
លំដាប់កំពូល ១០List of Top 10
លំដាប់កំពូល ១៧List of Top 17
លំដាប់កំពូល ២៧List of Top 27
អ្នកឈ្នះមកុដប្រចាំឆ្នាំCrown winner of the Year
ដូចនេះSee also
ឯកសារយោង
|
Portal di Ensiklopedia Dunia