បឹងកេត F.C.
បឹងកេត F.C. ឬ ក្លឹបបាល់ទាត់ បឹងកេត (អង់គ្លេស: Boeung Ket Football Club) ហៅកាត់ថា (BKFC) គឺជាក្លឹបបាល់ទាត់អជីបដែលមានមូលដ្ឋាននៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (BKFC) ដែលមានរហ័ស្សនាមថា "នាគខៀវ" (The Blue Dragon) ក្លឹបនេះត្រូវបានបង្កើតឡើងដំបូងជាក្លឹបបាល់ទាត់ ចំការកៅស៊ូបឹងកេត (Boeung Ket Rubber Field F.C.) ក្នុងឆ្នាំ 2008 ។ ក្លឹបបឹងកេត គឺជាក្លឹបអជីបដ៏មានប្រជាប្រិយភាពមួយនៅក្របខណ្ឌលីគកំពូលកម្ពុជា ដែលពួកគេបានឈ្នះពាន លីគកំពូលកម្ពុជា MCL ចំនួន 4លើក និង ពានសម្ដេច ហ៊ុនសែន HSC ចំនួន 1លើក ហើយក្លឹបបឹងកេត ក៏ជាក្លឹបដែលតំណាងឱ្យក្លឹបអជីបនៅកម្ពុជា ដែលទៅប្រកួតប្រជែងពានធិបតី សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC President's Cup ផងដែរ ។[២] ប្រវត្តិក្លឹបClub History បឹងកេត F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដោយលោក បែរ មករា ដែលជាពាណិជ្ជករ នៃក្រុមហ៊ុន ចំការកៅស៊ូបឹងកេត ដែលបានដាក់ឈ្មោះក្លឹបថា ក្លឹបបាល់ទាត់ ចំការកៅស៊ូបឹងកេត ឬ បឹងកេត រ៉ាប់បឺហ្វៀល (Boeung Ket Rubber Field F.C.) ដែលមានមូលដ្ឋានដំបូងនៅ ខេត្តកំពង់ចាម ។ ក្លឹបចំការកៅស៊ូបឹងកេត ដែលលេងនៅលីគ Division របស់កម្ពុជា ត្រឹមរយៈពេល នៃការបង្កើតក្លឹបបានពីរឆ្នាំ បឹងកេត បានឈ្នះពានកម្រិត Division A2 នៅឆ្នាំ 2010 និង ត្រូវបានឡើងទៅលេងនៅលីគលំដាប់ទី២ Division A1 នៅរដូវកាលឆ្នាំ 2011 ជាមួយ និង លទ្ធផល រងជើងឯក គួរឱ្យកត់សម្គាល់ ។ យ៉ាងណាវិញក្រោយមក ពួកគេបានឈ្នះកៅអី លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ផងដែរ ។ ក្នុងឆ្នាំ 2012 ក្លឹបចំការកៅស៊ូបឹងកេត បានផ្លាសប្ដូរឈ្មោះក្លឹបថ្មីរបស់ខ្លួន ក្រោយរកបានដៃគូរឧប្ថម្ភថ្មី ពីក្រុមហ៊ុន ស្រាបៀរអង្គរ Angkor Beer ដែលបានប្ដូរឈ្មោះក្លឹបជា បឹងកេតអង្គរ (Boeung Ket Angkor F.C.) ផងដែរ ។ ទាំងការទទួលបានកៅអីលេងនៅលីគកំពូលកម្ពុជា MCL ទាំងការទទួលបាននូវការឧប្ថម្ភថ្មី ភាពជោគជ័យរបស់ក្លឹប បាននាំមកនូវការឈ្នះពាន លីគកំពូលកម្ពុជា ជាលើកដំបូងរបស់ពួកគេ ក៏ដូចជា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លឹប នេះតែម្ដង ដោយពួកគេបានយកឈ្នះក្រុម ណាហ្គាខប F.C. ក្នុងលទ្ធផល ៣ ទល់និង ១ នាកាប្រកួតវគ្គផ្ដាច់ព្រ័ត្យ នៃពានរង្វន់ លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ហើយវាជាជំហានដំបូងរបស់ ក្រុម បឹងកេតអង្គរ ដែលតំណាងឱ្យកម្ពុជាលេងនៅក្រខ័ណ្ឌអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍ AFC President's Cup ផងដែរ ។ [៣] [៤] និមិត្មសញ្ញាក្លឹបថ្មីNew Logo Club Symbol ក្នុងឆ្នាំ 2017 ក្លឹបបឹងកេតអង្គរ បានបាត់បង់ដៃគូឧប្ថម្ភធំរបស់ខ្លួន នោះគឺក្រុមហ៊ុនស្រាបៀរកម្ពុជា (Cambodia Beer) ដោយសារច្បាប់កំណត់ថ្មីនៃលីគកំពូលកម្ពុជា MCL មិនអនុញ្ញាតឱ្យមានការផ្សាយផលិតផលស្រាបៀរនោះទេ ដូចនេះបានធ្វើឱ្យក្លឹបបឹងកេតអង្គរ ជួបនូវវិបត្តិហរិញ្ញវត្ថុធ្ងន់ធ្ងរ ហើយក្លឹបនិង ឈានដល់ការរំសាយផងដែរ ។ មកដល់ឆ្នាំ 2018 ដោយមិនចង់ឃើញក្លឹបរបស់ខ្លួនត្រូវរំសាយ ប្រធានក្លឹបលោក បែរ មករា បានសម្រេចចិត្តផ្ទេរក្លឹបបឹងកេតទាំងមូលទៅឱ្យ អ្នកស្រី ពុធ ធីតា ដែលជាពាណិជ្ជករម្នាក់ ដែលមានស្វាមីជាជនជាតិថៃឈ្មោះ វ៉ាសូណាន់ រ៉ាត់ឆាគីត ហើយពេលនោះដែរ ក្លឹបទាំងមូលត្រូវបានផ្លាសប្ដូរថ្មី ដោយផ្លាសប្ដូរពី ក្លឹបបឹងកេតអង្គរ កាត់មកត្រឹមឈ្មោះ "ក្លឹបបឹងកេត" ហើយក្លឹបក៏បានធ្វើទំនើបកម្មនិមិត្មសញ្ញាក្លឹបរបស់ខ្លួនផងដែរ ដោយការចនា Logo ថ្មីត្រូវបានធ្វើឡើងដើម្បីឱ្យមានភាពទាន់សម័យ និង ភាពទំនើប ស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់ ហើយនិមិត្មសញ្ញានេះក៏ផ្ដោតសំខាន់ទៅលើភាពទាក់ទាញយុវជនផងដែរ ។[៥] អ្នកឧបត្ថម្ភអាវKit sponsors
អ្នកឧបត្ថម្ភSponsorship
អ្នកគាំទ្រSupporters រាល់ពេលមានការប្រកួតរបស់ បឹងកេត យើងតែងតែសង្កេតឃើញក្រុមអ្នកគាំទ្រដ៏រំជើបជួលរបស់ បឹងកេត ដែលមានរហ័សនាមថា "បឹងកេត12" (BK12) ដែលមានន័យថាកីឡាករបឹងកេតទី12 ដែលតែងតែស្រែកគាំទ្រពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការប្រកួត ពាក្យស្លោកចំនួន 2 ដែលតែងតែយកមកបង្ហាញរបស់អ្នកគាំទ្រ ដូចជា "យើងតែងតែនៅក្បែរអ្នក" We always with you, និង "ក្រុមមួយក្ដីសុបិនមួយ" One Team One Dream ហើយនេះជាការគាំទ្រដែលមិនធ្លាប់មានពីមុនមកក្នុងលីគកំពូលកម្ពុជា ទង់នាគខៀវ បក់រវិចពាសពេញកីឡដ្ឋាន ដែលជាការគាំទ្រដ៏អស្ចារ្យមួយរបស់ក្លឹប ដែល តំណាងឱ្យ ក្រុងភ្នំពេញ ។
កំណត់ត្រាក្លឹបClub Record
កីឡាករ ក្រុមបច្ចុប្បន្នPlayer Current squad ចំណាំ៖ ទង់ជាតិបង្ហាញពីក្រុមជម្រើសជាតិដែលបានកំណត់ក្រោមច្បាប់សិទ្ធិរបស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។ រដូវកាល 2023 - 2024
មើលផងដែរSee also ឯកសារយោង
|
Portal di Ensiklopedia Dunia