ខេត្តកំពង់ចាម គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅលើដីទំនាបកណ្តាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនៅខាងលិច ខេត្តកំពង់ធំនិងខេត្តក្រចេះខាងជើងនិងឦសាន ខេត្តត្បូងឃ្មុំនៅខាងកើត និងខេត្តព្រៃវែងនិងខេត្តកណ្តាលនៅខាងត្បូង។ ខេត្តកំពង់ចាមត្រូវបានបែងចែកជាផ្លូវការជាពីរខេត្តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដីទាំងអស់នៅខាងលិចទន្លេមេគង្គនៅតែជាខេត្តកំពង់ចាម នៅដីនៅខាងកើតទន្លេមេគង្គក្លាយជាខេត្តត្បូងឃ្មុំ។ មុនពេលការបែងចែកនេះ ខេត្តកំពង់ចាមបានលាតសន្ធឹងទៅខាងកើតជាប់ព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាម ជាខេត្តធំទី១១ នៃប្រទេសកម្ពុជា ហើយមានប្រជាជនចំនួន ១ ៦៨០ ៦៩៤ នាក់ គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ចាមមានទីរួមខេត្តកំពង់ចាមជាទីក្រុង។
សេចក្តីផ្តើម
ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ប្រាសាទភ្នំត្រប់ ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។
ទីតាំងភូមិសាស្រ្ត
ខេត្តកំពង់ចាមគឺជាខេត្តមួយ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្ទៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមានក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។ កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជាបានបំបែកខេត្តនេះជាពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលនៃទន្លេមេគង្គ ដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។
រដ្ឋបាល
កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។[២]
ក្រមស្រុក-ក្រុង
|
ស្រុក-ក្រុង
|
ឡាតាំង
|
ចំនួនឃុំ
|
០៣០១
|
បាធាយ
|
Batheay
|
១២
|
០៣០២
|
ចំការលើ
|
Chamkar Leu
|
៨
|
០៣០៣
|
ជើងព្រៃ
|
Cheung Prey
|
១០
|
០៣០៤
|
កំពង់ចាម
|
Kampong Cham
|
៤
|
០៣០៥
|
កំពង់សៀម
|
Kampong Siem
|
១៥
|
០៣០៦
|
កងមាស
|
Kang Meas
|
១១
|
០៣០៧
|
កោះសូទិន
|
Kaoh Soutin
|
៨
|
០៣០៨
|
ព្រៃឈរ
|
Prey Chhor
|
១៥
|
០៣០៩
|
ស្រីសន្ធរ
|
Srey Santhor
|
១៤
|
០៣១០
|
ស្ទឹងត្រង់
|
Stueng Trang
|
១២
|
ខេត្តកំពង់ចាម មានស្រុក ៩ និងក្រុង ១
|
៩៣ ឃុំ និង ៤ សង្កាត់
|
នយោបាយ
ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។
ក្រុមប្រឹក្សាខេត្ត
អត្រាប្រជាជន
ចំនួនប្រជាជនសរុបគឺ ឬ % នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ % ជានារីភេទ។ នៅក្នុងចំនួនខាងលើនេះដែរ នាក់ ឬ % ជាកសិករ, នាក់ ឬ % ជាអ្នកនេសាទ, នាក់ ឬ % ជាអ្នកជំនួញ, នាក់ ឬ % ជា អ្នកធ្វើការរាជការ។ សន្ទភាពជាមធ្យមនៃខេត្តនេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។
បុគ្គលសំខាន់ៗ
តំបន់ទេសចរណ៍
ប្រាសាទបុរាណ
- ប្រាសាទគុក
- ប្រាសាទគុកខ្វិត
- ប្រាសាទគុកតាព្រហ្ម
- ប្រាសាទគុកព្រីងជ្រុំ
- ប្រាសាទគុកព្រះធាតុ
- ប្រាសាទគុកយាយហម
- ប្រាសាទគុកអំពិលទ្វារ
- ប្រាសាទជើងអង
- ប្រាសាទទំព្រង
- ប្រាសាទព្រៃគី
- ប្រាសាទព្រៃនគរក្នុងក្រៅ
- ប្រាសាទព្រះធាតុ
- ប្រាសាទព្រះធាតុខ្ញុំ
- ប្រាសាទព្រះធាតុខ្នាយវាន
- ប្រាសាទព្រះធាតុតូច
- ប្រាសាទព្រះធាតុត្រពាំងជ្រៃ
- ប្រាសាទព្រះធាតុធំ
- ប្រាសាទព្រះធាតុទឹកឆា
- ប្រាសាទព្រះធាតុបារាយណ៍
- ប្រាសាទព្រះធាតុព្រះស្រី
- ប្រាសាទព្រះធាតុសម្ដី
- ប្រាសាទព្រះធាតុស្រម
- ប្រាសាទភូមិមៀន
- ប្រាសាទភ្នំជើងព្រៃ
- ប្រាសាទភ្នំត្រប់
- ប្រាសាទភ្នំធំ
- ប្រាសាទវត្តប្រើសមាស
- ប្រាសាទវត្តព្រះធាតុថ្មដា
- ប្រាសាទស្រះត្រប់
- ប្រាសាទហាន់ជ័យ
សេដ្ឋកិច្ច
បញ្ជីផ្សារក្នុងខេត្ត ៖
- កណ្ដោលជ្រំ
- កំពង់ចាម
- ក្រែក
- ខ្នងក្រពើកើត
- ខ្នារ
- គរ
- ចិន
- ចុងជៀច
- ចំការលើ
- ជីមាន់
- ជីហែ
- ដារ
- តាអុក
- ត្រពាំងកក់
- ត្រពាំងឫស្សី
- ត្រើង
- ថ្នល់ទទឹង
- ថ្នល់បត់
- ថ្នល់បែក
- ថ្មី
- ទទឹង
- ទន្លេបិទ
- ធំកំពង់ចាម
- បាខម
- បឹងកុក
- បុសខ្នុរ
- បែកអន្លូង
- ពាមជីកង
- ព្រែកពោធិ៍
- ផ្អាវ
- ព្រៃទទឹង
- ភ្នំដិល
- មេមត់
- មេសរជ្រៃ
- សួង
- ស្គន់
- ស្ទឹង
- ស្ទឹងត្រង់
- ស្ពឺ
- ស្រែវាល
- រាត្រីកំពង់ចាម
- អាហារកំពង់ចាម
- អ្នកតាស្នឹង
- ៧មករា
- បែកអន្លូង
អប់រំ
សាលាបឋមសិក្សា
អនុវិទ្យាល័យ
វិទ្យាល័យ
សុខាភិបាល
មន្ទីរពេទ្យ
-កងមាស|មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ]]
មណ្ឌលសុខភាព
ឱសថស្ថាន
វត្តអារាម
- វត្តកកោះ
- វត្តខ្នារ
- វត្តគោកទ្រា
- វត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ
- វត្តជីលា
- វត្តឃ្មួង
- វត្តត្រពាំងព្រះ
- វត្តថ្មពូន
- វត្តទួលកែវ
- វត្តនគរបាជ័យ
- វត្តអង្គួដីសេរីសុខា
- វត្តប្រាសាទព្រះធាតុទឹកឆា
- វត្តផ្ដៅជុំ
- វត្តមេមាំង
- វត្តរវាងកើត
- វត្តរវាងលិច
- វត្តឫស្សីជ្រោយ
- វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
- វត្តស្ដើងជ័យ
- វត្តស្វាយបាក់
- វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
- វត្តចន្ទមូលី ហៅវត្តផ្អាវ
- វត្តតាំងធ្លក
- វត្តក្ដុយ
- វត្តឧទម្ពរ
- វត្តសុគន្ធារាម
- វត្តង៉ូង
- វត្តស្វាយមានល័ក្ខ
- វត្តដូនដុំ
- វត្តពោធិវង្ស
- វត្តមនោព្រហ្ម
- វត្តត្របែករស្មីសាមគ្គី
- វត្តមេព្រីង
- វត្តធ្លក
- វត្តជើងព្រៃ
- វត្តតុងរុង
- វត្តប្រឹមប្រីយ៍
- វត្តរវាងលិច
- វត្តរវាងកើត
- វត្តស្រម៉
- វត្តតាំងរលាង
- វត្តតាំងស្រី
- វត្តព្នៅលិច
- វត្តព្នៅកើត
- វត្តសូរ្យសែន
- វត្តមុន្នីរតនៈ វត្តក្រូចសើច
- វត្តឥន្ទ្រវិសាល ហៅវត្តទី៣
- វត្តឥន្ទ្រកោសី ហៅវត្តទី៤
- វត្តសំទ្ធិជោគ ហៅវត្ត ព្រះអង្គខ្មៅ ឃុំកោះសំរោង ខេត្តកំពង់ចាម
- វត្តវ៉ារិន្ទមង្គរ
- វត្តមុនីសាគខ្ចៅ
- វត្តទួលច័ន្ទ
- វត្តសិរីមង្គល់តាមល់
- វត្តគុកពង្រ ហៅ វត្តស្រាម
- វត្ត ផ្ចឹក ភូមិត្រពាំងត្មាត
- វត្តស្គន់
សូមមើលផងដែរ
ឯកសារយោង
តំណភ្ជាប់ក្រៅ
|
---|
| រាជធានី | | ខ្មែរ |
---|
| ខេត្ត | |
---|
| |
|