បុណ្យចូលឆ្នាំចិន![]() ![]() បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។ ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។
ជាទំនៀមទំលាប់ ទោះបីជា ប្រតិទិនចិន មិនបានបង់លេខឆ្នាំបន្តក៏ដោយ ក៏ឥលូវឆ្នាំរបស់វាត្រូវបានគេរាប់ ចាប់ពីរជ្ជកាលនៃស្ដេច ហ៊ូងឌី នៅក្រៅប្រទេសចិន។ ប៉ុន្តែឥលូវនេះ ការរាប់ បីឆ្នាំខុសគ្នាយ៉ាងតិច ជាលេខ១ ត្រូវអ្នកនិពន្ធនីមួយៗ យកទៅប្រើប្រាស់ ពីព្រោះតែ ឆ្នាំចាប់ផ្ដើមនៅឆ្នាំ២០០៨ គឺឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥។ សូមជំរាបសួរអ្នកទាំងអស់គ្នាជីដូនជីតាកុងម៉ាលោកយាយលោកតាដែលបានចាកចេញទៅកូនចៅនៅស្រុកគេក្រៅប្រទេសក្នុងប្រទេសសូមជូនអ្នកទាំងអស់អស់ឲ្យសុខសប្បាយឈឺស្កាត់ខ្ញុំម្ដាយនៅស្រុកខ្មែរក្រៅប្រទេសក្នុងប្រទេសខ្មែរអញ្ចឹងឪអញ្ចឹងសូនីតាខ្ញុំកើតនៅស្រុកខ្មែរម្តាយខ្ញុំនៅកម្ពុជាមានទាំងអស់ម្ដាយខ្ញុំនៅខ្មែរម្ដាយខ្ញុំនៅកម្ពុជាមានទាំងអស់ប៉ុន្តែខ្ញុំកើតនៅកម្ពុជាម៉ាក់ប៉ាខ្ញុំកើតនៅកម្ពុជាបេះដូងស្តាយខ្ញុំកើតនៅកម្ពុជាប៉ុន្តែក្រៅប្រទេស== កាលបរិច្ឆេទ នៃថ្ងៃចូលឆ្នាំថ្មី ==
![]() ប្រតិទិនចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជាគោលមួយ សម្រាប់កំណត់កាលបរិច្ឆេទ នៃបុណ្យចូលឆ្នាំចិន។ ប្រតិទិននេះ ក៏ត្រូវបានប្រើនៅក្នុងប្រទេស ដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌ នៃជនជាតិហាន (ជាពិសេស ប្រជាជនតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិជប៉ុន និងជនជាតិយួន) ហើយប្រហែលជាមានពូជពង្សដ៏សមញ្ញមួយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំ ស្រដៀងគ្នាដែរ នៅក្រៅតំបន់អាស៊ីខាងកើត (ដូចជា ប្រទេសអ៊ីរ៉ង់ និងក្នុងប្រវត្តិសាស្ត្រនៃទឹកដីនៃប៊ុលកា)។ នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុងប្រទេសកម្ពុជាយើង និងនៅប្រទេសមួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា រៀងរាល់ឆ្នាំ គឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ នេះមានន័យថា ជានិច្ចកាល ថ្ងៃបុណ្យស្ថិតនៅថ្ងៃទីពីរកើត (កំរនឹងថ្ងៃទីបីណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុងវប្បធម៌ប្រពៃណីចិន លីចុនគឺជាពេលវេលា សម្រាប់ព្រះអាទិត្យចាប់ផ្ដើមនិទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។ កាលបរិច្ឆេទថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៩ (តាមប្រតិទីនគ្រីកូរី) នៅខាងស្ដាំដៃនេះ គឺធ្វើទៅតាមចក្ររាសី នៃឆ្នាំរបស់សត្វនៅក្នុងតំរាទាំង១២ និងមែកធាងលោកិយរបស់វា។ ឈ្មោះនៃមែកធាងលោកិយ មិនមែនជាការបកប្រែឈ្មោះសត្វជាភាសាចិនទេ។ នៅក្បែររង្វង់១២ឆ្នាំ នៃចក្ររាសីសត្វក្នុងតំរា មានរង្វង់១០ឆ្នាំនៃមែកធាងឋានសួគ៌។ មែកធាងនីមួយៗ នៃមែកធាងឋានសួគ៌ទាំងដប់ ត្រូវបានបញ្ចូលគ្នាជាមួយធាតុមួយ ក្នុងចំណោមធាតុទាំង៥ នៃហោរាសាស្ត្រចិន ដែលមានដូចជា ធាតុឈើ, ធាតុភ្លើង, ធាតុដី, ធាតុដែក និងធាតុទឹក។ ធាតុទាំងនោះ ត្រូវបង្វិលចុះឡើង ក្នុងរយៈពេលពីរឆ្នាំម្ដង នៅពេលដែលការចូលរួមមួយនៃធាតុញី និង ធាតុឈ្មោល ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ ធាតុប្លែកៗ រួមមាន៖ ធាតុឈើឈ្មោល, ធាតុឈើញី, ធាតុភ្លើងឈ្មោល, ធាតុភ្លើងញី ជាដើម។ ធាតុទាំងអស់នេះ បង្កើតឲ្យមានរង្វង់រួមផ្សំមួយ ដែលកើតឡើងរៀងរាល់៦០ឆ្នាំម្ដង។ ជាឧទាហរណ៍ ឆ្នាំជូតធាតុភ្លើងឈ្មោល កើតឡើងនៅឆ្នាំ១៩៣៦ និងនៅឆ្នាំ ១៩៩៦ ដែលមានគំលាតគ្នា៦០ឆ្នាំ។ មានភាពភាន់ច្រឡំជាច្រើន ជាមួយឆ្នាំកំណើតចិន នឹងឆ្នាំកំណើតគ្រីកូរី (តាមប្រតិទិនគ្រីកូរី)។ ពេលដែល បុណ្យចូលឆ្នាំចិន ចាប់ផ្ដើម នៅចុងខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ កាលបរិច្ឆេទឆ្នាំចិន ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃនៅក្នុងឆ្នាំគ្រីកូរីថ្មី នៅសល់ ពីឆ្នាំគ្រីកូរីឆ្នាំមុន ដែលមិនអាចផ្លាស់ប្ដូរបាន។ ជាឧទាហរណ៍ ឆ្នាំរោង ត្រូវនឹងឆ្នាំ១៩៨៩ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ប្រជាជនខ្លះ បានចាត់ទុកឆ្នាំ១៩៩០ ជាឆ្នាំមមី។ យ៉ាងណាក៏ដោយ ឆ្នាំ១៩៨៩ ដែលជាឆ្នាំជូត ត្រូវបញ្ចប់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ១៩៩០។ វាមានន័យថា ការពិតអ្នកណាដែលកើតនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ១៩៩០ គឺពួកគេកើតក្នុងឆ្នាំរោង មិនមែនកើតក្នុងឆ្នាំមមីទេ។ ប្រវត្តិគេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅមុនសម័យរាជវង្សជីន បានឡើយ។ តាមទំនៀម ទំលាប់ គេនិយាយថាបុណ្យចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែ ក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែ ក្នុងរាជវង្សស៊ូ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់បានធ្វើឲ្យប្រតិទិនច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយសម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។ ព្រះចៅអធិរាជចិនដំបូង ព្រះអង្គជីស៊ីហ៊ាង បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាននរណាអាចដឹងច្បាស់លាស់បានទេ។ នៅក្នុងឆ្នាំ ១០៤ មុនគ.ស. ព្រះចៅអធិរាជ វូ នាសម័យរាជវង្សហាន បានចាត់ទុក ខែមួយ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែលជាទីតាំងនៃពេលវេលា។ ទេវកថា![]() យោងទៅតាម រឿងនិទាន និងរឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយ សត្វក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី នៀនបានមកកាប់សំលាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នកភូមិបានឃើញ នៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិ ក៏បានប្រើផាវ ដើម្បីបណ្ដេញ នៀន ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ នៀន នោះ។ សត្វ នៀន ក៏ខ្លាចទៅជា យានជំនិះ របស់ ព្រះសង្ឃហុងជុនឡាវស៊ូ ទៅ។
សាមាសាមប៉ូទ័រសីលវាតើនេះហើយតោះអារក្សពីរដបភ្លើងឆ្នាំងថ្មពួក សីល សីល 12 ខ្សែខ្សែ លេខមួយសត្វកណ្ដុរលេខ 2 កូរ៉េលេខ 3 សត្វខ្លាលេខ 4 សត្វទន្សាយលេង 5 សត្វ 6 សត្វពស់លេខ 7 សត្វសេលេខ 8 សិបពេលលេខ 9 10 11 សត្វឆ្កែលេខ 12 សត្វជ្រូកទាំងអស់គឺជាបាត់បង់រស់យូរមកហើយឯងតែរត់ចោលពួកខ្ញុំខ្ញុំទៅដល់ពួកវាកាន់ទង់ជ័យរត់អស់ហើយសត្វ 12 រូបនេះសត្វ 12 រូបទង់ជ័យជ័យយោជ័យជ័យជម្នះធំមានជ័យស៊ីរលឹកស៊ីកូ sigma ស៊ីអីទាំងអស់ធំមានជ័យដាក់ទោសដាក់ទាំងអស់គ្នាកម្ពុជាជយោសុខសប្បាយ ក្នុងពីធីបុណ្យចូលឆ្នាំចិនឬក៏ពីធីផ្សេងៗជាជំនឿរបស់បងប្អូនជាប់សែចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គសីលក្នុងផ្ទះជាដើម ។ល។ ជំនឿ និងតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិនតាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា ឈឺអ៊ិច។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើ ឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។
តំណមមិនយំក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។ តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។ ហាមចូលបន្ទប់របស់អ្នកដទៃការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។ មិនឱ្យបែកចាន ឬកែវក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។ |
Portal di Ensiklopedia Dunia