កាណាដាអត្ថបទនេះស្ដីអំពី ប្រទេស។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល កាណាដា (អសង្ស័យកម្ម)។
ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះត្រួវបានបែងចែកជាខេត្តចំនួនដប់ និងដែនដីចំនួនបី ហើយលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងទៅដល់មហាសមុទ្រអាកទិកនៅភាគខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម២ ដែលធ្វើឱ្យកាណាដាក្លាយជាប្រទេសធំជាងគេបំផុតទីពីរនៅលើពិភពលោក។ កាណាដាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ។ ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗពីចក្រភពអង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។ ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។ វប្បធ៌មនិងភាសាភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។ មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia