ប៉ែន នុត
សម្តេច ប៉ែន នុត (១ មេសា ១៩០៦ – ៨ ឧសភា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរម្នាក់។ សម្តេចបានចូលបម្រើការជានាយករដ្ឋមន្រ្តីដំបូងនៅក្នុងសម័យអាណានិគមបារាំង ហើយជានាយករដ្ឋមន្រ្តីម្តងទៀតខណៈពេលកម្ពុជាបានទទួលឯករាជ្យពីបារាំង (១៩៥៣)។ នៅក្នុងសម័យសង្គមរាស្រ្តនិយម គាត់បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាបាន ៤ អាណត្តិថែមទៀត (១៩៥៤–១៩៥៥, ១៩៥៨, ១៩៦១, ១៩៦៨–១៩៦៩)។ បន្ទាប់ពីសីហនុត្រូវលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សម្តេចប៉ែន នុតក៏បានរត់ទៅជ្រកកោនជាមួយសីហនុហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចម្រុះថ្មីដែលមានឈ្មោះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។[១] ក្រោយពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លោកប៉ែន នុតក៏បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាជាលើកចុងក្រោយ ប៉ុន្តែមិនមានអំណាចឥទ្ធិពលអ្វីឡើយ។ ប៉ែន នុតត្រូវបានពួកខ្មែរក្រហមដកចេញពីតំណែងនៅដើមឆ្នាំ១៩៧៦ ដោយមានលោកខៀវ សំផនឡើងកាន់តំណែងជំនួសបន្ត។ ដូច្នេះហើយ សម្តេចក៏ធ្វើចំណាកស្រុកទៅរស់នៅឯប្រទេសបារាំង។ សម្តេចប៉ែន នុតបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាសរុបបាន ៧ អាណត្តិដាច់ៗពីគ្នា (រយៈពេល ៥ឆ្នាំ និង ២២២ថ្ងៃ) ដែលជាហេតុធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពីសម្តេចហ៊ុន សែន។ ឯកសារយោង
តំណភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia