យ៉ែម សំបូរ
យ៉ែម សំបូរ (២ ធ្នូ ១៩១៣ – ធ្នូ ១៩៨៩) គឺជាអ្នកនយោបាយខ្មែរមួយរូបដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាចំនួនពីរលើកនៅរវាងឆ្នាំ១៩៤៩ និងឆ្នាំ១៩៥០។ លោកមានកំណើតកើតនៅឯ ខេត្តបាត់ដំបង ដោយមានឪពុកឈ្មោះ យ៉ែម ជាមេធាវី ម្ដាយឈ្មោះ ទឹម ។ លោកបានរៀបការជាមួយ ហាស ដើមទុន ឆ្នាំ ១៩៣៩ និងមានកូនចំនួន៨ នាក់ ។ ប្រវត្តិលោកបានសិក្សានៅឯ អនុវិទ្យាល័យសុីសុវត្ថិ រួចបន្តការសិក្សានៅទីក្រុងហាណូយ ។ នៅឆ្នាំ ១៩៣៥ លោកបានចូលធ្វើការងារនៅក្នុង តុលាការកម្ពុជា បន្ទាប់មកជាអនុរាជស្នងការក្នុងសាលាឧទ្ធរណ៍ លោកបានក្លាយជាចាងហ្វាយសាលាក្ដីកម្ពុជា នៅខេត្តកំពង់ឆ្នាំង រួចនៅ ខេត្តកំពង់ធំ រហូតដល់ឆ្នាំ ១៩៤៥ ។ នៅដើម ១៩៤៧ លោកបានក្លាយជាចាងហ្វាងប៉ូលិសជាតិកម្ពុជា នៅខែមេសា ឆ្នាំ១៩៤៧ លោកបានចូលរួមក្នុង គណបក្សប្រជាធិបតេយ្យ ដោយជាប់ជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាពេលបោះឆ្នោតឆ្នាំ ១៩៤៧ ។ លោកបានក្លាយជារដ្ឋលេខាធិការមហាផ្ទៃទទួលបន្ទុកប៉ូលិសជាតិ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ឈាន វ៉ម លោកក៏បានចាកចេញពីគណបក្សប្រជាធិបតេយ្យនាខែ វិច្ឆិកា ឆ្នាំ ១៩៤៨ ។ ដោយមានការគាំទ្រពីព្រះមហាក្សត្រ លោកបានតែងតាំងពីសភាជាតិ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលលោកជានាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួងឃោសនាការ លោកបានប្រឆាំងកាន់តែខ្លាំងចំពោះបក្សប្រជាធិបតេយ្យ លោកបានទទួលតំណែងជាថ្មីជានាយករដ្ឋមន្ត្រីវិញ (១៩៤៩-១៩៥០) លោកបានទទួលការចុះចូលជាមួយ ដាប ឈួន ។ លោកបានបង្កើតឡើង គណបក្សពង្រឹងជាតិ ក៏ប៉ុន្តែទទួលបរាជ័យនយោបាយ លោកត្រូវបានចាប់ខ្លួននាខែ មិថុនា ឆ្នាំ ១៩៥២ ដោយបានរិះគន់លើសភាជាតិ និង បក្សប្រជាធិបតេយ្យ ក៏ប៉ុន្តែលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ។ ក្រោយមកលោកធ្វើជាអភិរក្សនៃបណ្ណាល័យ នៅឆ្នាំ ១៩៥៩ លោកបានចូលរួមនិងសង្គមរាស្ត្រនិយម ។ លោកបានក្លាយជារដ្ឋលេខាធិការផ្នែកកសិកម្មនាឆ្នាំ ១៩៦២ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ឆ្នាំ ១៩៦២-១៩៦៦ នៅចន្លោះឆ្នាំ ១៩៦៧-១៩៧០ លោកជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកយុត្តិធម៌ និង ទំនាក់ទំនងជាមួយសភា ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោកបានឡើងតួនាទីជា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងការបរទេស ពីឆ្នាំ ១៩៧១-១៩៧២ លោកក្លាយជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកយុត្តិធម៌ ក្រោយមកលោកបានក្លាយជា អគ្គកុលស៊ុល ប្រចាំប្រទេសហៃទី លោកបានទទួលមរណៈភាពនៅក្រុងប៉ារីស ឆ្នាំ ១៩៨៩ ។[១] ឯកសារយោង
|
Portal di Ensiklopedia Dunia