ប្រាសាទតា​មាន់​ធំ

 

ប្រាសាទតា​មាន់​ធំ

ឈ្មោះ: ប្រាសាទតា​មាន់​ធំ
អ្នកកសាង: សូរ្យវរ្ម័នទី១ ឧទយាទិត្យវម៌្មទី២
ស្ថាបត្យកម្ម: រចនាបថបាភួន
ទីតាំង: ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
កូអរដោនេ: 14°20′57″N 103°15′59″E / 14.34917°N 103.26639°E / 14.34917; 103.26639

ប្រាសាទតាមាន់ធំ ( ខ្មែរ: ប្រាសាទតាមាន់ធំ  ; ថៃ: ปราสาทตาเมือนธมปราสาทตาเมือนธม , ត្រូវបញ្ចេញសំឡេង [prāːsàːt tāː mɯ̄a̯n tʰōm] ស្ថិតនៅជាប់ព្រំដែនកម្ពុជា -ថៃ។

ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះសិវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់ សសរលិង្គរបស់ព្រះសិវៈ ដែលគេហៅថា ស្វ័យម្ភូវលិង្គ “Svayambhuva Linga” មានន័យថា លិង្គកើតឡើង ដោយឯកឯង។ ស្វ័យម្ភូវលិង្គ “Svayambhuva Linga” គឺជាទីតាំងដ៏ពិសេសបំផុត សម្រាប់សម័យបុរាណហើយ ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះ។

 នៅក្នុងទីតាំងប្រាសាទនេះ គឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះ យើងយោងទៅតាម សិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។
 ប្រការគួរអោយចាប់អារម្មណ៍មួយទៀត គឺគេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយប្រហែលជាយកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ។ ចំពោះបដិមាវិញយើងពុំទាន់ឃើញមាន អ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមា ធម្មជាតិស្រាប់។ នេះគឺជាសាច់ថ្មដុះមកលើត្រង់ហើយ ដែលខ្មែរបុរាណចាត់ទុកថាជាលិង្គ ។សូមជ្រាបថាលិង្គមានពីរបែប។ លិង្គដែលមនុស្សឆ្លាក់ហើយអាចប្តូរទី កន្លែងបានដែលគេតែងយកទៅ តំកល់បញ្ចុះក្នុងយោនីនោះគេហៅថា“ស្ថាបិតលិង្គ“។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុង ដីហើយដែលមានរូបរាងលេចចេញមកលើល្មមអាចឱ្យគេចាត់ទុកថា ជាលិង្គបានគេហៅថា “ ស្វ័យម្ភូវលិង្គ “ ន័យថាលិង្គដែលកើតឡើងដោយឯកឯង។ ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរគឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះភ្ជាប់នៅក្រៅបរិវេណ ប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត “ សោមសូទ្រ “ ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅដើម្បីសាសនិកនានាត្រងយកទៅប្រើ ក្នុងជំនឿផ្សេងៗរៀងៗខ្លួន ។

វិចិត្រសាល

Prasat Ta Muen Thom
 

កំណត់ចំណាំ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya