ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យនៅខាងលិច ខេត្តសៀមរាបនៅខាងត្បូង និងខេត្តព្រះវិហារនៅខាងកើត ហើយមានព្រំដែននៅខាងជើងជាប់នឹងព្រំដែននឹងប្រទេសថៃ។ ទីរួមខេត្តគឺសំរោង។ ខេត្តនេះមានចម្ងាយប្រហែលជាង ៤៦២ គីឡូម៉ែត្រពីរាជធានីភ្នំពេញបើចេញដំណើរពីខេត្តឧត្តរមានជ័យមកតាមបណ្តោយផ្លូវជាតិលេខ៦៨ និងភ្ជាប់មកផ្លូវជាតិលេខ៦។ ខេត្តនេះមានទេសចរណ៏ធម្មជាតិ និងទេសចរណ៏វប្បធម៌។ ខេត្តនេះជាតំបន់ដែល មានប្រាសាទបុរាណជាច្រើនផងដែរ។ រីឯតំបន់ទេសចរណ៏ធម្មជាតិវិញ ទីនោះមានតំបន់អច្ឆរិយមួយគឺតំបន់រមណីយដ្ឋានដីដុះ ឬ រលួសធំដីដុះ ដែលមានទីតាំងនៅជាប់ជើងភ្នំដងរែក និងជាប់ផ្លូវក្រវ៉ាត់ព្រំដែន។ អំពីឈ្មោះឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ ខេត្តឧត្តរមានជ័យ គឺមានពាក្យ ឧត្តរ ប្រែថា ភាគខាងជើង និងពាក្យ មានជ័យ ប្រែថា ជ័យជំនះ ហើយក៏ជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ។[៣] ប្រវត្តិខេត្តខេត្តឧត្តរមានជ័យបានបង្កើតនៅឆ្នាំ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.ក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៤ នៅសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទនរោត្តមសីហនុ ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាប។ខេត្តឧត្តរមានជ័យត្រូវជាមួយខេត្តសៀមរាបនៅសម័យកម្ពុជាប្រជាធិបតេយ្យ[៤]ឬ សម័យខ្មែរក្រហមជាតំបន់ស្វយ័តដាច់ដោយឡែក(ភូមិភាគពិសេស)។ នៅទសវត្សរ៍ឆ្នាំ៨០-៩០ ខេត្តនេះក៏ជាទីតាំងភូមិសាស្ត្ររបស់ពួកខ្មែរក្រហម ជាពិសេសគឺស្រុកអន្លង់វែង ។ នៅខេត្តឧត្តរមានជ័យនេះជាទីតាំងដែរប៉ុលពតទទួលមរណៈភាពនៅទីនោះផងដែររហូតដល់ពួកខ្មែរក្រហមចុះចូលជាមួយនឹងរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៩។ ![]() យោងព្រះរាជក្រឹត្យលេខ/រកត/០១៩៥/០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាប នៅពេលនោះ រាល់រចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសដាក់ឲ្យដំណើរការ ការងាររដ្ឋបាលជាផ្លូវការ។ ភូមិវិទ្យាខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសសៀម (ខ្មែរលើ) គឺ៖ ខេត្តបុរីរ៉ាំ,សុរិន្ទ និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៣សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី, ច្រកអូស្មាច់, ច្រកជាំសាង៉ាម ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦អា និងកាត់តាមខេត្តកណ្តាល កំពង់ចាម និងបន្តដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុចបំបែកស្គន់កាត់តាមខេត្តកំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវបំបែកឆ្ពោះទៅទិសខាងជើងតាមផ្លូវលេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្តមានផ្ទៃដីសរុប ៦ ១៥៨ គ.ម២។ ![]() ខេត្តឧត្តរមានជ័យមានអាកាសធាតុក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវក្ដៅចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភាដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥នៃខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តឧត្ដរមានជ័យចែកចេញជា ៤ ស្រុកនិងក្រុង១គឺ៖
ប្រាសាទប្រជាសាស្ត្រប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួនខុសគ្នារវាងបុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែកស្រុកអន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។ ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែលមានសុវត្តិភាពជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងបណ្តាស្រុកដទៃទៀតក្នុងខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុកសំរោងមានប្រជាជនគិតជាភាគរយប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុកចុងកាល់ប្រមាណ១៦% និងស្រុកត្រពាំងប្រាសាទប្រមាណ ១២% ។ ![]() តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើគិតជាភាគរយនៃចំនួនគ្រួសារសរុបគឺ ១៤.០៧ ភាគរយ ។ អត្រាស្ត្រីជាមេគ្រួសារតាមបណ្តាស្រុកបានបញ្ជាក់ថាស្រុកអន្លង់វែង មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែកស្រុកដែលមានចំនួនស្ត្រីជាមេគ្រួសារតិចជាងគេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។ សេដ្ឋកិច្ចសេដ្ឋកិច្ចខេត្តឧត្តរមានជ័យ៩៣%ពឹងផ្អែកលើកសិកម្មហើយ៧%ទៀតពឹងលើការនេសាទនិងជំនួញ។ ដោយសារតែខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ចខេត្តទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានាសម័យខ្មែរក្រហម។ ហេតុនេះការស្ដាររចនាសំព័ន្ធថ្មីមានសារសំខាន់ខ្លាំងណាស់សំរាប់សេដ្ឋកិច្ចខេត្ត។ ![]() ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។ កសិកម្មផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺប្រភេទដីស្រូវវស្សា ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។ ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើពិនិត្យលើផលិតផលស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិនអាចនាំផលិតផលស្រូវចេញទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជារួមខេត្តឧត្តរមានជ័យមិនអាចសល់ផលិតផលស្រូវសំរាប់នាំចេញបាន ឡើយ ។ ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មានមុខរបរមួយចំនួនទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួកគាត់តែងតែត្បាញក្រមា ដែលមានលក្ខណៈខុសប្លែកពីបណ្តាក្រមាខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។ ទេសចរណ៍![]() ខេត្តឧត្តរមានជ័យបានទទួលកេរ្តិ៍ដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋានវប្បធម៌ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែងទៀតសំរាប់ទាក់ទាញទេសចរណ៍។ តំណភ្ជាប់ក្រៅ
ឯក
ឯកសារយោង
|
Portal di Ensiklopedia Dunia