ប្រាសាទបានភ្លួងប្រាសាទបានភ្លួង (អង់គ្លេស : Prasat Ban Phluang) គឺជាប្រាសាទខ្មែរដែលមានទីតាំងស្ថិតនៅក្នុងភូមិបានភ្លួង ឃុំបានភ្លួង ស្រុកប្រាសាទ ខេត្តសុរិន្ទ្រ ប្រទេសសៀមវាមានចម្ងាយពីព្រំដែនខ្មែរច្រកអូរស្មាច់ ៣៥ គ.ម។ប្រាសាទនេះកសាងឡើងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី ២ នៅរវាងសតវត្សរ៍ទី ១១-១២ ជារចនាបថបាពួនធ្វើពីថ្មបាយក្រៀម។ ![]() ប្រាសាទនេះធ្លាប់ជួសជុលតាមបែបអាណាស្ទីឡូស្សីស(Anastylosis method)នៅក្នុងឆ្នាំ ១៩៧២ ដោយលោក Vance R. Childress។វិធីជួសជុលតាមបែបអាណាស្ទីឡូស្សីសគឺប្រើថ្មឬវត្ថុដើមដែលមាននៅប្រាសាទដើម្បីជួសជុលប្រាសាទឡើងវិញ។នៅលើផ្ដែរនៃទិសខាងកើតនិងខាងត្បូងផ្នែកកណ្ដាលមានបង្ហាញចម្លាក់ព្រះឥន្ទ្រជិះដំរី(ភាគច្រើនចម្លាក់ព្រះឥន្ទ្រជិះដំរីនៅតាមប្រាសាទនានាបែរបែរទៅទិសខាងកើតប៉ុន្តែប្រាសាទនេះមានបែរទៅទិសខាងត្បូងមួយទៀតរបៀបនេះអាចមានខ្លះដែរនៅតំបន់អង្គរ)។តាមអ្នកភូមិ(ខ្មែរសុរិន្ទ្រ)រស់នៅម្តុំប្រាសាទនេះបានប្រាប់ថារហូតមកដល់សព្វថ្ងៃនៅមានទំនៀមទម្លាប់រៀបចំពិធីទាក់ទងនឹងរឿងព្រះនាងសក់ក្រអូប(នាងទន់សត្ត្រា)និងស្ដេចដំរីសនៅខែចែត្ររៀងរាល់ឆ្នាំ។រឿងទាក់ទងនឹងព្រះនាងសក់ក្រអូបនិងស្ដេចដំរីសមានប្រជាប្រិយណាស់នៅម្ដុំប្រាសាទនេះក៏ដូចជាខេត្តសុរិន្ទ្រទាំងមូល។រឿងព្រេងនេះមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងស្រុកខ្មែរទេសូម្បីស្រុកលាវនៅម្ដុំប្រាសាទណាងអុីង(នៅជាប់ព្រំដែនខ្មែរនិងលាវមានភូមិជនជាតិខ្មែរនៅទីនោះ)ក៏មាននិយាយទាក់ទងនឹងរឿងព្រះនាងសក់ក្រអូបនិងស្តេចដំរីសផងដែរ។អ្នកនៅខេត្តសុរិន្ទ្រជឿលើស្តេចដំរីសនោះណាស់ដូច្នោះហើយជារៀងរាល់ឆ្នាំគេតែងតែរៀបចំពិធីធំៗទាក់ទងនឹងស្តេចដំរីសនៅក្នុងខេត្តនេះ។បើនិយាយអំពីរឿងស្តេចដំរីសនេះគឺវែងឆ្ងាយណាស់ទាំងនៅក្នុងជំនឿ ទំនៀមទម្លាប់ នយោបាយ និង សង្គម។ទំនៀមទម្លាប់ឬជំនឿលើដំរី(ដំរីស)បានជ្រាបចូលទៅក្នុងសង្គមខ្មែរបុរាណខ្លាំងណាស់។ឧទាហរណ៍ : រឿងដំរីជាមួយព្រះពុទ្ធក៏មានជាចម្លាក់នៅតាមប្រាសាទខ្មែរហើយដែលច្បាស់មែនទែននោះគឺនៅប្រាសាទព្រះប៉ាលីឡៃនៅអង្គរធំ។នៅក្នុងប្រវត្តិសាស្ត្រខ្មែរក៏មាននិយាយច្រើនអំពីទម្លាប់ឬក៏ចំណូលចិត្តនៃការទាក់ដំរីរបស់ព្រះរាជាដែលមានចារជាសិលាចារឹកសរសេរនៅក្នុងព្រះរាជពង្សារតារនិងកំណត់ត្រារបស់អឺរ៉ុប។ល។គំនិតទាក់ទងនឹងស្តេចដំរីសពោលគឺជានិមិត្តរូបនៃអំណាចរបស់ស្ដេច។ផ្ដែរមួយទៀតបង្ហាញអំពីព្រះក្រិស្ណៈសម្លាប់នាគកល្យៈឬនាគក្បាលបី(Kaliya Krishna)។ រូបភាព![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
Portal di Ensiklopedia Dunia