ពញាធម្មរាជា
ពញាធម្មរាជា (ភូមា: ဗညားဓမ္မရာဇာ, បញ្ចេញសំឡេង [bəɲá dəma̰jàzà] [ប្ញាដ្មាយ៉ាហ្សា]; រ. ១៣៩២–១៤២៤) ជាព្រះមហាក្សត្រទី១០នៃនគរហង្សាវត្តីពគោក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤២១ ដល់ ឆ្នាំ១៤២៤។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គរាជាធិរាជបានសោយទិវង្គតដោយសារឧប្បត្តិហេតុបរបាញ់សត្វ ប៉ុន្តែទ្រង់មិនមានអំណាចពិតក្នុងការគ្រប់គ្រងព្រះនគរឡើយ។ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងដោយព្រះភាតារបស់ទ្រង់ ពញារាមទី១ និង ពញាឆាន់ ហើយនិងការលុកលុយសាជាថ្មីពីនគរអវៈ។ គ្រានោះព្រះអង្គនៅមានព្រះជន្មពីការលុកលុយជាច្រើនលើករបស់អវៈ ដែលជាការលុកលុយលើកចុងក្រោយនៃសម័យសង្គ្រាមសែសិបឆ្នាំរវាងនគរអវៈ និង ហង្សាវត្តី ក៏ប៉ុន្តែព្រះអង្គមិនអាចគង់ព្រះជន្មបានឡើយដោយសារអំពើក្បត់របស់ព្រះភាតាទ្រង់។ នៅឆ្នាំ១៤២៤ ព្រះអង្គត្រូវបានបំពុលដោយព្រះភាតារបស់ទ្រង់ ពញារាម ដែលជាអ្នកឡើងសោយរាជ្យបន្ត។ ព្រះរាជជីវប្បវត្តិសង្ខេបពង្សាវតារភូមាផ្សេងៗមិនមានការស្របគ្នានឹងកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវភាពរបស់ក្សត្រអង្គនេះឡើយ។ ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៤២១ តាមរយៈរាជាធិរាជអរិយវង្ស។[កំណត់ ១] (រាជាធិរាជអរិយវង្ស រាប់ថាជាពង្សាវតារនៃប្រវត្តិនគរហង្សាវត្តីដែលអាចយកជាការបានបំផុត ប៉ុន្តែវាបានបញ្ចប់នៅក្នុងដំណាក់កាលសោយទិវង្គតនៃព្រះបាទរាជាធិរាជ។)
រជ្ជកាលឡើងសោយរាជ្យ ពញាធម្មរាជាភ្លាមៗបានប្រឈមមុខនឹងការបះបោរមួយចំនួនដោយព្រះអនុជទ្រង់ ពញារាម និង ពញាចាន់។ ពញាធម្មរាជាបានរំងាប់ព្រះទ័ពពញារាមដោយតែងតាំងព្រះអង្គជារជ្ជទាយាទ និងជាចៅហ្វាយស្រុកខេត្តកុសិមៈ និងតំបន់ដីសណ្ដឥរាវត្តីទាំងមូល។ ពញាចាន់បានអញ្ជើញព្រះបាទសីហសុនៃអវៈឱ្យលុកលុយនគរខ្លួន ប៉ុន្តែបែរជាលែងមានទំនុកចិត្តនឹងសម្ព័ន្ធភាពរបស់ទ្រង់ នៅពេលកងទ័ពអវៈបានលួចប្លន់ទីក្រុងជាច្រើន។ ពញាធម្មរាជាម្ដងទៀតបានជាវសន្តិភាព ដោយប្រគល់ឱ្យពញាចាន់នូវតំណែងចៅហ្វាយស្រុកខេត្តមុំហ៍។[២] កាលណោះ ព្រះអង្គនៅសល់តែពគោប៉ុណ្ណោះក្នុងចំណោមខេត្តធំទាំងបីនៃតំបន់ហង្សាវត្តី។ ថ្វីត្បិតតែ ទ្រង់បានខិត្តខំជាវយកសន្តិភាព និង ឯកភាពដោយប្រគល់ទឹកដីទៅអោយពួកព្រះភាតារបស់ទ្រង់ ក៏ព្រះភាតារបស់ទ្រង់នៅតែមិនគាប់ព្រះទ័យដដែល។ ពញាចាន់បានគ្រប់គ្រងមុំហ៍ជាក្សត្រឯករាជ្យមួយអង្គ។ ពញារាមបានពង្រីកទឹកដីដោយកាន់កាប់ដាហ្កុន (យ៉ាងហ្គូន) ប៉ែកនៃខេត្តពគោ។ នៅពេលដែលកងទ័ពអវៈចូលមកកាន់កាប់ដាឡាទល់នឹងដាហ្កុន ពញារាមក៏បានថ្វាយព្រះភគិនីឝ៊ិនចៅពុទៅឱ្យព្រះសីហសុ ដើម្បីទិញសន្តិភាព។ នៅឆ្នាំ១៤២៤ ពញារាមបានបំពុលពញាធម្មរាជា និងបានក្លាយខ្លួនជាព្រះមហាក្សត្រហង្សាវត្តីទីដប់មួយ។[៣] កំណត់
ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia