ពញារាមទី២
ពញារាមទី២ (ភូមា: ဒုတိယ ဗညားရံ, បញ្ចេញសំឡេង [dṵtḭja̰ bəɲá jàɴ] [ឌុតិយ៉ាប្ញាយ៉ាន់] (ទុតិយពញារាម); មន: ဗညားရာံ; ១៤៦៩–១៥២៦) គឺជាព្រះមហាក្សត្រទី១៧នៃនគរហង្សាវត្តីនៅក្នុងប្រទេសភូមាពីឆ្នាំ១៤៩២ ដល់ ១៥២៦។ ព្រះអង្គត្រូវបានគេគោរពសក្ការៈដោយសារតែភាពស្លូតបូតរបស់ទ្រង់ ទោះបីជាពីដំបូងពេលទ្រង់បានក្លាយជាព្រះមហាក្សត្របានអនុវត្តវិនាសការព្រះញាតិវង្សានុវង្ស ដោយកាត់ទោសប្រហាររាជបច្ឆាញាតិទាំងអស់យ៉ាងណាក៏ដោយ។[៣] កំឡុងពេលច្របូកច្របល់ខណៈដែលព្រះបាទពញារាមកំពុងឡើងសោយរាជ្យ មីនជីញ៉ូនៅតោនងូ ដែលកាលណោះតោនងូជានគរចំណុះនៃអវៈ ដោយគ្មានការរាជានុញ្ញាតពីព្រះបាទមីនហ្កោនទី២ ទ្រង់ក៏បានលួចឆ្មក់ជន្លៗចូលទៅក្នុងទឹកដីហង្សាវត្តី។ ពញារាមទី២ក៏បានវាយឆ្មក់ទីក្រុងរបស់តោនងូវិញ។[៤] បន្ទាប់ពីបង្ហាញកំលាំងកងទ័ពរួមមក ហង្សាវត្តីក៏លែងមានការលុកលុយឈ្លានពានតទៅទៀតដែរ។ នៅឆ្នាំ ១៥០១ ព្រះអង្គបានកេណ្ឌកងទ័ពមួយកងចំនួនរាប់ពាន់នាក់ធ្វើដំណើរឡើងទៅទន្លេឥរាវត្តីដើម្បីធ្វើធម្មយាត្រាទៅកាន់ចេតិយឝ្វេហ៊្សីហ្កូននៅបាកាននៅខាងក្នុងទឹកដីអវៈ។ នៅពេលនោះព្រះមហាក្សត្រប្រំម៍ ដែលជានគរតូចមួយស្ថិតនៅចន្លោះកណ្ដាលរវាងអវៈ និង ហង្សាវត្តី ចង់ត្រួតពិនិត្យទ្រង់ ទ្រង់ក៏បានឆ្លើយតបថា: "យើងអាចសញ្ជ័យយកទាំងនគរព្រះអង្គ និង អវៈបាន ប៉ុន្តែយើងមិនធ្វើដូច្នេះទេ។ យើងមានចេតនាត្រឹមតែមកគោរពបូជាពីមុខព្រះចេតិយឝ្វេហ្ស៊ីហ្កូនប៉ុណ្ណោះ"។ ព្រះអង្គក៏បានយាងត្រឡប់មកព្រះនគរវិញដោយសុខសន្តិភាព បន្ទាប់ពីគោរពបូជាសក្ការៈនៅទីនោះចប់សព្វគ្រប់ជាសូរេចហើយ។[៣] ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia