ពញាហ្វារ្យូ
ពញាហ្វារ្យូ (ភូមា: ဗညားဗရူး, បញ្ចេញសំឡេង [bəɲá bəjú] អានថា:ប្ញាប៊្យូ; មន: ဗညားဗရောဝ်; រ. ១៤១៨–១៤៥១) គឺជាព្រះមហាក្សត្រទី១២នៃនគរហង្សាវត្តីនៅភូមាចាប់ពីឆ្នាំ១៤៤៦ ដល់ ១៤៥១។ ព្រះអង្គត្រូវជាព្រះភាគិនេយ្យ និងត្រូវជាព្រះរាជបុត្រចិញ្ចឹមនៃព្រះបាទពញារាមទី១ ដែលក្រោយមក ទ្រង់ក៏បានឡើងសោយរាជ្យនៅហង្សាវត្តីជំនួសព្រះអង្គ។ ក្សត្រអង្គនេះត្រូវបានគេស្គាល់ដោយការគ្រប់គ្រងប្រកាន់ក្បួនច្បាប់យ៉ាងតឹងរឹង។ ព្រះអង្គតាមដឹងមកថា ទ្រង់ចូលចិត្តធ្វើដំណើរជុំវិញព្រះនគរដោយតែងព្រះកាយជារាស្ត្រសាមញ្ញដើម្បីសង្កេតរាជកិច្ចផ្ទាល់ព្រះហស្ថ ហើយទ្រង់កាត់ក្ដីប្រកបដោយយុត្តិធម៌ ទោះបីថាជនល្មើសទាំងនោះបានប្រព្រឹត្តិកំហុសតូចតាចប៉ុនណាក៏ដោយ។ ពញាហ្វារ្យូត្រូវបានធ្វើគតដោយព្រះភាតាអយ្យកោមួយរបស់ព្រះអង្គ គឺពញាចាន់ ព្រះបុត្រានៃព្រះបាទពញាធម្មរាជា នៅឆ្នាំ១៤៥១។[១] សង្ខេបពង្សាវតារភូមាផ្សេងៗមិនស្របគ្នាលើកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវិតរបស់ក្សត្រអង្គនេះឡើយ។
ព្រះរាជជីវភាពពីដំបូងពញាហ្វារ្យូបានប្រសូតចេញពីព្រះនាងឝ៊ីនចៅពូ បុត្រីនៃព្រះបាទរាជាធិរាជ និងពញាព្យេ ដែលត្រូវជាព្រះភាគិនេយ្យរបស់ព្រះរាជាធិរាជ។ ព្រះអង្គមានព្រះភគិនីពីរអង្គ នេតាកាត៏ និង នេតាកាធីន។ ព្រះបិតារបស់ទ្រង់បានសុគតនៅឆ្នាំ១៤១៩។ ក្នុងឆ្នាំ១៤២៣ ព្រះមាតារបស់ទ្រង់ឝ៊ីនចៅពូត្រូវបានបញ្ជូនទៅអវៈជាតង្វាយដល់ព្រះបាទសីហសុនៃអវៈដោយព្រះបិតុច្ឆារបស់ទ្រង់ព្រះបាទពញារាម ដែលកាលណោះទ្រង់នៅជាព្រះអង្គម្ចាស់ស្នងរាជ្យនៅឡើយ។ មួយឆ្នាំកន្លងទៅ បន្ទាប់ពីពញារាមបានក្លាយជាក្សត្រក្រោយពេលបំពុលព្រះបាទពញាធម្មរាជា ដែលព្រះបាទពញាធម្មរាជាក៏ត្រូវជាព្រះបិតុច្ឆារបស់ទ្រង់ដែរ ព្រះពញារាមក៏បានចិញ្ចឹមបីបាច់ហ្វារ្យដែលកំព្រាមាតាបិតាទុកដូចជាបុត្រារបស់ព្រះអង្គបង្កើត។[៤] ក្នុងឆ្នាំ១៤៣០ ព្រះមាតារបស់ទ្រង់ ឝ៊ីនចៅពូបានភៀសព្រះកាយចេញពីអវៈ ហើយក៏យាងត្រឡប់មកបារគូវិញ ប៉ុន្តែគ្មានបុត្រអង្គណាមួយ រួមទាំងព្រះហ្វារ្យូផងនោះ ស្គាល់ព្រះនាងឡើយ ដោយហេតុថា ព្រះនាងបានយាងចាកចេញទៅចោលអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។[១] សោយរាជ្យព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៤៤៦ បន្ទាប់ពីការសោយទិវង្គតរបស់ពញារាមទី១ ព្រះបិតុច្ឆារបស់ទ្រង់។ ព្រះអង្គបានសោយរាជ្យអស់រយៈពេលប្រហែលប្រាំឆ្នាំប៉ុណ្ណោះ។ (ពង្សាវតារមន ស្លាផាតរាជវង្ស ផ្ដល់រយៈកាលប្រាំឆ្នាំនៃរជ្ជកាល រីឯពង្សាវតារភូមាផ្ដល់រយៈកាលបួនឆ្នាំនៃរជ្ជកាល។) កំណត់ឯកសារយោងគន្ថនិទ្ទេសន៍
|
Portal di Ensiklopedia Dunia