ព្រះពុទ្ធលើសឡានភាល័យ (សៀម៖ พระพุทธเลิศหล้านภาลัย, ២៤ កុម្ភៈ ១៧៦៧ – ២១ ខែកក្កដា ១៨២៤) មានឈ្មោះផ្ទាល់ខ្លួនថា ជីម (សៀម៖ ฉิม) ឬ រាមាទី២ គឺជាព្រះមហាក្សត្រទីពីរនៃសៀមក្រោមរាជវង្សចក្រីដោយបានគ្រងរាជ្យពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤។ នៅឆ្នាំ១៨០៩ ព្រះអង្គបានសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គព្រះនាមពុទ្ធយ៉តហ្វាចុឡាលោក។ រជ្ជកាលរបស់ទ្រង់ភាគច្រើនមានភាពស្ងប់ស្ងាត់ គ្មានជម្លោះអ្វីធំដុំកើតមានឡើយ។ រជ្ជកាលរបស់ព្រះអង្គក៏ត្រូវបានគេស្គាល់ដែរថាជា "យុគសម័យមាសនៃអក្សរសិល្ប៍រតនកោសិន្ទ្រ៍" ដោយសារព្រះអង្គជាអ្នកឧបត្ថម្ភដល់កវីមួយចំនួននៅក្នុងព្រះរាជវាំង ហើយព្រះមហាក្សត្រទ្រង់ផ្ទាល់គឺជាកវី និងវិចិត្រករដ៏ល្បីល្បាញ។ កវីដ៏មានប្រជាប្រិយភាពបំផុតដែលនៅស្ថិតក្នុងវង្សការងារនិពន្ធរបស់ទ្រង់គឺ ព្រះស៊ុនថន ភូ ដែលជាអ្នកនិពន្ធរឿងព្រះអាផៃមុនី។
ដើមជីវិត
ពុទ្ធលើសឡានភាល័យ ប្រសូតនៅឆ្នាំ ១៧៦៧ ក្នុង នៅស្រុកអាំផាវ៉ា ខេត្តសមុទ្រសង្គ្រាម ។ ព្រះអង្គគឺជាបុត្រារបស់ ហ្លួង យកក្របទ នៃរាជាបុរី និងណាក់ នៃសមុទ្រសង្រ្គាម។ ដូចដែលឪពុកនិងម្តាយរបស់គាត់ត្រូវបានគេស្គាល់។ ក្រោយមកពួកគេទាំងពីរក៏នឹងក្លាយជាស្តេចពុទ្ធយ៉តហ្វាចុឡាលោកនិងព្រះនាងអម្រិន្ទ្រារៀងខ្លួន។ នៅឆ្នាំ១៧៦៧ អយុធ្យាបានធ្លាក់ចូលទៅក្នុងការឈ្លានពានរបស់ភូមាក្នុងរាជវង្សកូបោន ។ បិតារបស់ព្រះអង្គឈ្មោះ ព្រះយ៉ារាជាបុរី បានចូលរួមជាមួយកងកម្លាំងរបស់ស្តេចតាកស៊ីន ដើម្បីដណ្តើមយកទីក្រុងអយុធ្យាមកវិញ។ ក្រោមការដឹកនាំររបស់ស្តេចតាក់ស៊ីន បិតាររបស់ ព្រះអង្គបានឡើងឋានន្តរស័ក្តិយ៉ាងឆាប់រហ័សក្នុងនាមជាមេទ័ពដឹកនាំកងទ័ព ហើយត្រូវបានចាត់តាំងជាមួយនឹងយុទ្ធនាការកម្ចាត់ឡាវ និងកម្ពុជា។ នៅឆ្នាំ១៧៨២ បិតាទ្រង់បានឡើងសោយរាជ្យជាស្តេចនៃសៀម (ក្រោយមកដាក់ឈ្មោះថា រាមាទី១) ហើយព្រះអង្គខ្លួនឯងត្រូវបានលើកឡើងជាព្រះអង្គម្ចាស់អ៊ីតសារាស៊ុនថននៃសៀម។ ពុទ្ធលើសឡានភាល័យ ជាមួយនឹងស្រីស្នំរបស់ព្រះអង្គគឺស្រីសុឡាឡៃ បានបង្កើតព្រះអង្គម្ចាស់ថ័ប (ทับ-ក្រោយពីរាមាទី ៣) ក្នុងឆ្នាំ ១៧៨៧។
ឯកសារយោង