ពែទងធារ ជិនវ័ត្រ

ពែទងធារ ជិនវ័ត្រ
แพทองธาร ชินวัตร
នាយករដ្ឋមន្ត្រីថៃ
ក្នុងការិយាល័យ
១៦ សីហា ២០២៤[ស ១]
ព្រះមហាក្សត្រវជិរាលង្ករណ៍
មុនភូមិធម្ម វេជ្ជយជ័យ (ស្ដីទី)
បន្ទាប់ភូមិធម្ម វេជ្ជយជ័យ (ស្ដីទី)
រដ្ឋមន្ត្រីក្រសួងវប្បធម៌
ក្នុងការិយាល័យ
៣០ មិថុនា ២០២៥
នាយករដ្ឋមន្ត្រីខ្លួនលោកស្រី
សុរិយ ចឹងរុងរឿងកិច្ច (ស្ដីទី)
មុនសុដាវណ្ណ វាំងសុភ័ក្តិកុសល
ប្រធានគណបក្សភឿថៃ
ក្នុងការិយាល័យ
២៧ តុលា ២០២៣
មុនឈូស័ក សិរីនិល (ស្ដីទី)
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1986-08-21) 21 សីហា 1986 (អាយុ 38)
បាងកក​, ប្រទេស​ថៃ
គណបក្ស​នយោបាយភឿថៃ
ពន្ធភាពបិដក សុខសុវត្ថិ
កូន
ឪពុកម្តាយ
ការអប់រំសាកលវិទ្យាល័យចុល្លាង្ករណ៍ (ប.រ)
សាកលវិទ្យាល័យសឺរ៉ី (ប.ជ.ខ.)
ហត្ថលេខា

ពែទងធារ ជិនវ័ត្រ ឬហៅតាមភាសាសរសេរថា ផែថងថារ ស៊ីណាវ៉ាត្រា (ភាសាថៃ៖ แพทองธาร ชินวัตร, ហៅក្រៅថា អុងអ៊ីង, កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦) គឺជាអ្នកនយោបាយ និងអ្នកជំនួញថៃមួយរូប ដែលកំពុងបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និងជាប្រធានគណបក្សភឿថៃតាំងពីឆ្នាំ២០២៣។ ក្នុងនាមជាសមាជិក​ម្នាក់​នៃ​គ្រួសារ​នយោបាយ​ជិនវ័ត្រ លោកស្រីត្រូវ​ជា​កូន​ស្រី​ពៅរបស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃទក្សិណ ជិនវ័ត្រ និងនិង​ជា​ក្មួយ​ស្រី​របស់យិងលក្សណ៍ ជិនវ័ត្រ (អតីតនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤)។ ពែទងធារគឺជានាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត និងជាស្ត្រីទីពីរប៉ុណ្ណោះដែលបានកាន់តំណែងនេះ។

ជីវិត​ឯកជន

ពែទងធារ ជិនវ័ត្រ កើតនៅទីក្រុងបាងកក ។ នាងបានទៅសាសេនចូសែបខនវេន សម្រាប់អនុវិទ្យាល័យ និង សាម៉ាថឺរដៀ សម្រាប់វិទ្យាល័យ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពី មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាលចុល្លាង្ករណ៍ ក្នុងឆ្នាំ២០០៨ ហើយបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយទទួលបានសញ្ញាប័ត្រ MSC ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពី សាកលវិទ្យាលស៊ូររី។ []

នាង គឺជាម្ចាស់ភាគហ៊ុនលេខ១ របស់ SC Asset Corporation និងជានាយកនៃមូលនិធិថៃខម។ នាងបានរៀបការជាមួយ ពិតាកា ស៊ុក្សាវ៉ាត់ ហើយពួកគេមានកូនពីរនាក់; កូនស្រី និងកូនប្រុសម្នាក់។ []

កំណត់សម្គាល់

  1. តំណែងលោកស្រីត្រូវបានតុលាការធម្មនុញ្ញថៃព្យួរនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានលោកសុរិយ ចឹងរុងរឿងកិច្ចឡើងជានាយករដ្ឋមន្ត្រីស្ដីទីជំនួសលោកស្រី តែមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកភូមិធម្មត្រូវបានតែងតាំងជំនួសលោកសុរិយជានាយករដ្ឋមន្ត្រីស្ដីទី។

ឯកសារយោង

  1. matichon (2022-03-22). "เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย". มติชนออนไลน์ (in ថៃ). Retrieved 2022-05-02.
  2. News, VietNamNet. "Báo VietnamNet". VietNamNet News (in vietnamese). Retrieved 2022-04-29. {{cite web}}: |last= has generic name (help)CS1 maint: unrecognized language (link)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya