ព្រះរាជឱង្ការ ខ្មែរក្នុងបុរាណសម័យ, កាលដែលកំពុងប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, ប្រើពាក្យនេះជាជំនួសព្រះបរមនាមនៃព្រះមហាក្សត្រថា ព្រះរាជឱង្ការ សំដៅសេចក្ដីថា “ព្រះរាជា ឬព្រះករុណាជាអម្ចាស់ជីវិតលើត្បូង” (មិនចេញឲ្យចំព្រះបរមនាម) ឧ. ព្រះបាទសម្តេច ព្រះរាជឱង្ការ បរមបពិត្រក្រុងកម្ពុជាធិបតី... ។ លុះចំណេរកាលតៗមក ខ្មែរប្រើពាក្យនេះជាព្រះរាជតំរាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ។
និរុត្តិសាស្ត្រ
ព្រះរាជឱង្ការ កើតចេញពីពាក្យ ព្រះ + រាជ + ឱង្ការ។ ព្រះ គឺជាឋានន្តរនាមនៃពូជពង្សស្ដេច រាជ សំដៅលើស្ដេច ឱង្ការ មកពីពាក្យ
សំស្ក្រឹត អោំការ អានថា: អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូមសូត្ររំឭកចំពោះ ឱម !” ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្តិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឲ្យចំឈ្មោះ ជាវាចាស័ក្តិសិទ្ធិសម្រាប់ពួកព្រាហ្មណិក សូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្តងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន។ នៅពេលក្រោយឃើញលេចឡើងក្នុងព្រះនាមពេញសំរាប់រាជ្យរបស់ស្ដេចសម័យកណ្ដាលភាគច្រើន។
បច្ចុប្បន្នពាក្យនេះ ខ្មែរប្រើពាក្យនេះជាព្រះរាជតម្រាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ ។ [១]
ព្រះមហាក្សត្រដែលមានគោរម្យងារ "ព្រះរាជឱង្ការ"
ល.រ. |
ព្រះនាមដើម |
ព្រះនាមជាអង្គម្ចាស់ |
ព្រះនាមសំរាប់រាជ្យ |
ព្រះនាមជាសំស្ក្រឹត |
រជ្ជកាល
|
១ |
សួស រឺ សួស្ដិ៍ |
ពញាសួស រឺ សួស្ដិ៍ |
បរមរាជាទី១ រាជឱង្ការទី១ រាមាធិបតីទី៣ |
បរមរាជា រាជឱំការ រាមាធិបតី |
១០២៦-១០៧៤
|
២ |
|
|
រាជឱង្ការទី២ |
រាជឱំការ |
១២១៧-១២៧៥
|
៣ |
និព្វានបាទ (បច្ឆាមរណនាម) |
ព្រះបរមនិព្វានបាទ |
រាជឱង្ការទី៣ |
រាជឱំការ |
១៣៤០-១៣៤៥
|
៤ |
ធម្មាសោក |
ព្រះធម្មាសោក |
ធម្មាសោករាជ រាជឱង្ការទី៤ |
ធម៌ាឝោរាជ រាជឱំការ |
១៣៧២-១៤០០
|
៥ |
យ៉ាត |
ចៅពញាយ៉ាត |
បរមរាជាទី២ រាជឱង្ការទី៥ រាមាធិបតីទី១១ ស្រីសុរិយោពណ៌ទី២ |
បរមរាជា រាជឱំការ រាមាធិបតី ឝ្រីសូយ៌ោវម៌ |
១៣៨០-១៤២៧
|
៦ |
|
ព្រះនារាយណ៍ |
នារាយណ៍រាជាទី១ រាជឱង្ការទី៦ រាមាធិបតីទី១២ ស្រីសុរិយោពណ៌ទី៣ |
នារាយណ រាជឱំការ រាមាធិបតី ឝ្រីសូយ៌ោវម៌ |
១៤២៧-១៤៣៣
|
៧ |
|
ព្រះសេរី |
រាជឱង្ការទី៧ រាមាធិបតីទី១៣ ស្រីរាជា |
រាជឱំការ រាមាធិបតី ឝ្រីរាជា |
១៤៦៩-១៤៨៦
|
៨ |
|
ព្រះស្រីសុរិយោទ័យ |
ស្រីសុរិយោទ័យទី២ រាជឱង្ការទី៨ |
ឝ្រីសូយ៌ោទយ រាជឱំការ |
១៤៧៣-១៤៨៥
|
៩ |
|
ព្រះធម្មរាជា |
ធម្មរាជាទី១ រាជឱង្ការទី៩ |
ធម៌រាជា រាជឱំការ |
១៤៧៨-១៥០៤
|
១០ |
ដំខាត់ |
ចៅពញាដំខាត់រាជា |
ស្រីសុគន្ធបទ (បច្ឆាមរណនាម) រាជឱង្ការទី១០ រាមាធិបតីទី១៤ |
ឝ្រីឝៅគន្ធបទ រាជឱំការ រាមាធិបតី |
១៥០៤-១៥១២
|
១១ |
ចន្ទ |
ចៅពញាចន្ទរាជា/ព្រះបរមខត្តិយាមហាចន្ទរាជា/អង្គចន្ទទី១ |
ចន្ទរាជា បរមរាជាទី៣ រាជឱង្ការទី១១ រាមាធិបតីទី១៦ |
ចន្ទ្ររាជា បរមរាជា រាជឱំការ រាមាធិបតី |
១៥១៦-១៥៦៦
|
១២ |
បរមិន្ទ |
ព្រះបរមិន្ទរាជា |
បរមរាជាទី៤ បរមិន្ទរាជា រាជឱង្ការទី១២ រាមាធិបតីទី១៧ |
បរមរាជា បរមេន្ទ្ររាជា រាជឱំការ រាមាធិបតី |
១៥៦៦-១៥៧៦
|
១៣ |
|
ព្រះសត្ថា |
ជ័យជេដ្ឋាទី១ (សិលាចារឹកសម័យកណ្ដាល) ត្រិភុវពម៌ (សិលាចារឹក) មហិន្ទរាជា រាជឱង្ការទី១៣ រាមាធិបតីទី១៨ |
ជយជេឞ្ឋា ត្រិភុវវម៌ មហេន្ទ្ររាជា រាជឱំការ រាមាធិបតី |
១៥៧៦-១៥៩៥
|
|
|
|
|
|
|
|
|
|
|
|
|
- បរមរាជាទី៦ (ពញាអន) រឺ រាមាធិបតីទី១៩ រឺ ព្រះរាជឱង្ការ ព្រះបរមរាជា រាមាធិបតី រឺ រាជឱង្ការទី១៣
- ស្រីសុរិយោពណ៌ទី៤ រឺ បរមរាជាទី៧ រឺ រាមាធិបតីទី២០ រឺ រាជឱង្ការ ព្រះស្រីសុរិយោពណ៌ បរមរាជា រាមាធិបតី រឺ រាជឱង្ការទី១៤
- ជ័យជេដ្ឋាទី២ (ជ័យចេស្ដា) រឺ បរមរាជាទី៨ រឺ រាមាធិបតីទី២១ រឺ ស្រីសុរិយោពណ៌ទី៥ រឺ ព្រះរាជឱង្ការ ព្រះជ័យចេស្ដា បរមរាជា មហាខត្តិយា រាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ រាជឱង្ការទី១៤
- ធម្មរាជាទី២ (ពញាតូ) រឺ រាមាធិបតី២២ រឺ ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា រាមាធិបតី រឺ រាជឱង្ការទី១៥
- រាមាធិបតីទី២៣ (ពញានូ) រឺ ព្រះរាជឱង្ការ ព្រះរាជា រាមាធិបតី រាជឱង្ការទី១៦
- បទុមរាជាទី១ (អង្គនន្ទ) រឺ បរមរាជាទី៩ រឺ ព្រះរាជឱង្ការ ព្រះបទុមបរមរាជាធិបតី រឺ រាជឱង្ការទី១៧
- អង្គចន្ទទី២ រឺ សត្ថាទី២ រឺ ស្រីសុរិយោពណ៌ទី៦ រឺ រាមាធិបតី២៤ រឺ ព្រះរាជឱង្ការ ព្រះរាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ រាជឱង្ការទី១៨
- អង្គសូ រឺ បរមរាជាទី១០ រឺ រាមាធិបតី២៥ រឺ ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ រាមាធិបតី រឺ រាជឱង្ការ រឺ រាជឱង្ការទី១៩
- បទុមរាជាទី២ រឺ ជ័យជេដ្ឋាទី៣ រឺ ព្រះឱង្ការ ព្រះបទុមរាជាធិរាជ រឺ រាជឱង្ការទី២០
ឯកសារយោង
- ↑ វចនានុក្រមជួនណាត ឱង្ការ