ភូមិសាស្ត្រ![]() ភូមិសាស្ត្រ ឬ ភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រនេះបង្រៀនលក្ខណៈស្ទង់មហាសមុទ្រ ជួរភ្នំ ។ល។ ក៏រៀនផងដែរអំពីប្រជាជននៅដីមួយ (ប្រជាពលរដ្ឋ) និងគូរផែនទី។ តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា សាស្ត្រមួយដែលឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង (Strabon) ភូមិវិទូជនជាតិក្រិក អំឡុងឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។ បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវភូមិវិទ្យាគឺ ការវិភាគលំហនៃបាតុភូតធម្មជាតិនិងមនុស្សជាតិ (ភូមិវិទ្យាប្រៀបដូចនឹងការសិក្សានៃរបាយ), បណ្តាការសិក្សាបរិវេណ(បណ្តាទីកន្លែង និងបណ្តាតំបន់), សិក្សាទំនាក់ទំនងធរណី-មនុស្ស, និងស្រាវជ្រាវក្នុងវិទ្យាសាស្ត្រផែនដី។ ទោះជាយ៉ាងណាក្តី ភូមិវិទ្យាទំនើបជាវិធានប្រមូលផ្តុំគ្រប់វិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពិភពលោក និងរាល់ស្មុគ្រស្មាញធម្មជាតិមនុស្សជាតិរបស់ពិភពលោកដោយហេតុថាជាស្ពានរវាងវិទ្យាសាស្ត្រមនុស្ស និងវិទ្យាសាស្ត្ររូបនិយម, ភូមិវិទ្យាត្រូវបានចែកចេញជាបីមែកធាងចំបង គឺ
អាចនិយាយថាភូមិវិទ្យាជា"មាតានៃគ្រប់វិទ្យាសាស្ត្រ" និងជា "ជនសំយោគចំណេះដឹង" បណ្តាភូមិវិទូនៃសម័យទំនើបតែងតែចោទសំណួរចំបងៗ ចំនួន 4 កាលបើគេទាំងអស់គ្នានិយាយដល់ផែនដី ៖
បណ្តាធនធានធម្មជាតិ
ជាការពិតណាស់ ការវិភាគភូមិវិទ្យាគ្រប់ជ្រុងជ្រោយមួយទាមទារអោយមានសំណួរហូរហៀរបន្ថែមទៀត ដូចជា ( ហេតុអ្វី(why)? - កម្មវត្ថុទាំងឡាយនៃបណ្តាបុគ្គល/បណ្តាសង្គម; យ៉ាងមេច(how)? - បណ្តាទំនាក់ទំនងនៃអំណាចក្នុងលំហ; ទៅដល់ណា?(until where) - បណ្តាកំរិតព្រំដែន, បណ្តាភាពរអាក់រអួល, បណ្តាកំរិតកំណត់... ) ប្រវត្តិនៃពាក្យភូមិវិទ្យាភូមិវិទ្យាដែលពាក្យអង់គ្លេសប្រែថាGeography។ Geography (ដែលគួបផ្សំដោយបណ្តាពាក្យក្រិក Geo (γη) ឬ Gaea (γαια) មានន័យថា "ផែនដី"; និងពាក្យgraphein(γραφειν) មានន័យថា "បរិយាយ" ឬ "សរសេរ" ឬ "គូរផែនទី") ជាការសិក្សាអំពីផែនដីនិងកត្តាពិសេសរបស់វា ព្រមទាំងសិក្សាអំពីរបាយនៃជីវិតនៅលើផែនដី។បើបកប្រែតាមន័យត្រង់, ភូមិវិទ្យាមានន័យថា "អធិប្បាយផែនដី"។ អ្នកដែលប្រើពាក្យភូមិសាស្ត្រ (geography) មុនគេបង្អស់ គឺលោក Eratosthenes (២៧៥- ១៩៥ ម.គ.ស.) នៅប្រទេសក្រិក។ Eratosthenes(២៧៥- ១៩៥ ម.គ.ស.) គឺជាមនុស្សដំបូងដែលប្រើភូមិសាស្រ្តនៅប្រទេសក្រិក។គេឲ្យឈោ្មះ<<យាឡា>> (γαια)។ ប្រជាជនក្រិកគឺជាមនុស្សដំបូងដែលធើ្វផែនទី។ ប៉ុនែ្តមនុស្សទាំងអស់បានគឹតថាផែនដីគឺជារាបសើ្ម។ប្រហែលប្រជាជនក្រិកបានដិងមុនគេ។មាន មនុស្សខ្លះនៅប្រទេសនោះដែលបានដឹង។
ចំណែករបស់សិក្សានេះ![]() មានពីរចំណែក: ភូមិសាស្ត្ររបស់ផែនដីផែនដីមាន:
ភូមិសាស្រ្តរបស់ផែនដីមានដែរ
ភូមិសាស្រ្តរបស់ប្រជាជនប្រជាជននៅដីមួយ។ បណ្តាទី្វបលើផែនដីនៅផែនដីមាន៧ទ្វីប។៥មានមនុស្សរស់នៅ និង ២មិនមានមនុស្សរស់នៅ។
បណ្តាមែកធាងនៃភូមិវិទ្យាភូមិវិទ្យារូបនិយមភូមិវិទ្យារូបនិយម សិក្សាអំពីវិទ្យាសាស្ត្រផែនដី។ វាមានគោលដៅស្វែងយល់លក្ខណះរូបធាតុនៃផែនដី ព្រមទាំងស្រទាប់ស្វែរលីតូ, ស្រទាប់ស្វែរអ៊ីដ្រូ, ស្រទាប់ស្វែរខ្យល់អាកាស, ស្រទាប់ស្វែរប៉េដូ និងស្រទាប់ស្វែរប៊ីយូ។ ភូមិវិទ្យារូបនិយមត្រូវបានចែកចេញជាច្រើនផ្នែកធំទូលាយ ដូចជា៖ ![]()
ភូមិវិទ្យាមនុស្សភូមិវិទ្យាមនុស្ស ជាមែកធាងមួយនៃភូមិវិទ្យា ដែលផ្តោតទៅលើប្រព័ន្ធសិក្សានៃបណ្តាលំនាំនិងបណ្តាវិធី ដើម្បីសំលៀងអន្តរកម្មរបស់មនុស្សជាមួយនិងបរិថាន ដោយយោងទៅលើបណ្តា ហេតុនិងផលពិសេសនៃសកម្មភាពមនុស្សក្នុងរបាយលំហលើផ្ទៃនៃផែនដី ។ ភូមិវិទ្យាត្រូវបានប្រមូលផ្តុំទៅលើសំណួរថា"នៅទីណា", រីឯភូមិវិទ្យាមនុស្ស ទោះជាយ៉ាងណាក្តី ក៏ផ្តោតលើចំលើយថា "ហេតុម្តេច" នៃ "នៅទីណា"។ ភូមិវិទ្យាមនុស្សសំដៅបណ្តាទិដ្ឋភាព មនុស្ស, នយោបាយ, វប្បធម៌, សង្គម, និង សេដ្ឋកិច្ច ។ ខណះពេលដែលបញ្ហាចំបងនៃភូមិវិទ្យាមនុស្សមិនមែនជាទេសភាពរូបនិយមនៃផែនដី (មើលភូមិវិទ្យារូបនិយម), វាជាការពិបាកនឹងអាចប្រព្រឹត្តទៅបានដើម្បីពិភាក្សាភូមិវិទ្យាមនុស្សដោយមិនយោងទៅលើស្ថានភាពរូបនិយមដែលពោរពេញដោយបណ្តាសកម្មភាពមនុស្ស ហើយដែលភូមិវិទ្យាបរិថានកំពុងលេចធ្លោដែលជាទំនាក់ទំនងជាមួយភូមិវិទ្យាមនុស្ស និងភូមិវិទ្យារូបនិយម។ ភូមិវិទ្យាមនុស្ស ត្រូវបានចែកជាច្រើនផ្នែកធំទូលាយ, ដូចជា ៖
.
ភូមិវិទ្យាបរិស្ថានGeomaticsភូមិវិទ្យាតំបន់បណ្តាវិស័យពាក់ព័ន្ធបណ្តាបច្ចេកទេសនៃភូមិវិទ្យាផែនទីវិទ្យាបណ្តាប្រព័ន្ធពត៌មាននៃភូមិវិទ្Remote sensingបណ្តាវិធីបរិមាណនៃភូមិវិទ្យាបណ្តាវិធីគុណភាពនៃភូមិវិទ្យាបញ្ជីសំរាំងបណ្តាឈ្មោះភូមិវិទូដែលគួរកត់សំគាល់![]()
ឯកសារបង្អែកwikipedia អង់គ្លេស អត្ថបទដែលទាក់ទង |
Portal di Ensiklopedia Dunia