អាហ្វ្រិក (ភាសាអង់គ្លេស ៖ Africa, ភាសាបារាំង ៖ Afrique) គឺជាទ្វីប ធំជាងគេទីពីរនៅលើភពផែនដី និងជាទ្វីបដែលមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពី ទ្វីបអាស៊ី ។ ទ្វីបអាហ្វ្រិកមានផ្ទៃក្រឡាប្រហែល ៣០.៣ លានគីឡូម៉ែត្រការ៉េ (ដោយរួមបញ្ចូលទាំងបណ្ដាកោះនៅជុំវិញផង) ដែលគ្របដណ្ដប់ប្រមាណ ៦% នៃផ្ទៃផែនដី និង ២០% នៃផ្ទៃដីពិភពលោក។[ ៣] ប្រជាជនប្រមាណ ១.៤ ពាន់លាននាក់[ ១] [ ២] (គិតត្រឹមឆ្នាំ២០២១) មានវត្តមានរស់នៅលើទ្វីបមួយនេះ ដែលស្មើនឹង ១៤.២% នៃចំនួនប្រជាជនសរុបលើពិភពលោក។ ទោះបីមានឈ្មោះជាទ្វីបដែលសម្បូរធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលមានភោគទ្រព្យតិចតួចបំផុតបើគិតក្នុងមនុស្សម្នាក់ៗ និងមានភោគទ្រព្យសរុបតិចបំផុតទីពីរ ដោយនៅពីក្រោយតែទ្វីបអូសេអានី ប៉ុណ្ណោះ។ វិជ្ជាករបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធនិយម [ ៤] អាណានិគមនិយម សង្គ្រាមត្រជាក់ [ ១០] អាណានិគមនិយមបែបថ្មី កង្វះលទ្ធិប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។[ ៤] ថ្វីត្បិតជាដីមានភោគសម្បត្តិទាបមែន តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកបច្ចុប្បន្ន។
ទ្វីបនេះត្រូវបានព័ទ្ធជុំវិញដោយសមុទ្រមេឌីទែរ៉ាណេ នៅប៉ែកខាងជើង ព្រែកជីកស៊ុយអេ និងសមុទ្រក្រហម នៅភាគឦសាន្ត មហាសមុទ្រឥណ្ឌា នៅភាគអាគ្នេយ៍ និង មហាសមុទ្រអាត្លង់ទិក នៅភាគខាងលិច។ ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន ៥៤ ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្កាស្កា និងប្រជុំកោះចំណុះជាច្រើនទៀត។ អាល់ហ្សេរី គឺជាប្រទេសធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ា ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតប្រចាំទ្វីបនេះ។ បណ្ដាប្រទេសនៃទ្វីបអាហ្វ្រិកចូលសហការគ្នាតាមរយៈអង្គការសហភាពអាហ្វ្រិក ដែលមានទីស្នាក់ការនៅទីក្រុងអាឌីសអាបាបា ។
អាហ្រ្វិកជាទ្វីបតែមួយគត់ដែលស្ថិតនៅលើខ្សែអេក្វាទ័រ និងមេឌីរីយាង តែមួយ ហើយក៏ជាទ្វីបតែមួយដែរដែលលាតសន្ធឹងពីតំបន់អាកាសធាតុ ភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។[ ១១] មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជើង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង ។ មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី និងអេហ្ស៊ីប ចុងខាងជើងនៃប្រទេសម៉ូរីតានី និងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក ស៊ីអ៊ូតា មេលីឡា និងប្រទេសទុយនីស៊ី ដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិចកក្កដានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងជើង ។ ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្វ្រិកខាងត្បូង ទឹកដីទាំងមូលនៃរដ្ឋឡេសូតូ និងអេស្វាទីនី និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិក និងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចមករានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងត្បូង ។
ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ និងជាទ្វីបដែលមានមហាសត្តនិករ ច្រើនជាងគេ។ ក៏ប៉ុន្តែ ទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ វាលលំហកម្ម ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។ ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុ កំពុងតែរីកសកម្មនៅទូទាំងសកលលោក។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល នៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។[ ១២] [ ១៣]
ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗមិនសូវត្រូវបានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។[ ១៤] តំបន់អាហ្រ្វិកខាងកើត ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុម អូមីនីដេ ។ មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានឧប្បតិដ្ឋាននៅប្រមាណ ៧ លានឆ្នាំមុន (សូមអានអត្តបទអំពី មនុស្ស )។ សំណល់គ្រោងឆ្អឹងអូម៉ូសាព្យាង បុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្វ្រិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយអូម៉ូសាព្យាងជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។[ ២១] ទ្វីបអាហ្រ្វិកក៏ត្រូវបាននរវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ដែលជាលទ្ធផលនៃវត្តមានមនុស្សរស់នៅយូរជាងគេ។
អរិយធម៌មនុស្សសម័យដើមដូចជា អេហ្ស៊ីបបុរាណ និងការតាច បានលេចឡើងនៅតំបន់អាហ្វ្រិកខាងជើង ។ ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។ ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិក ក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។ ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពី និងលីបេរីយ៉ា ប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។[ ២២] រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីដំណើរដកអាណានិគមកិច្ចក្រោយចប់សង្គ្រាមលោកលើកទី២ ។
ប្រវត្តិសាស្ត្រ
បុរេប្រវត្តិ
គ្រោងឆ្អឹងប្រភេទមនុស្សបុរាណហៅ អូស្ត្រាឡូពីតេកឺស អាហ្វារិនស៊ីស ដែលអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះសាមញ្ញថា លូស៊ី ត្រូវបានគេរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅជ្រលងអាវ៉ាស នៃប្រទេសអេត្យូពី ។
ទ្វីបអាហ្រ្វិកត្រូវបានចាត់ទុកដោយបុរាណវិទូភាគច្រើនថាជាទឹកដីដែលមានវត្តមានមនុស្សរស់នៅដ៏ចំណាស់ជាងគេបំផុតនៅលើភពផែនដី ដោយពួកមនុស្សគឺមានប្រភពមកពីទ្វីបនេះឯង។[ ២៣] ក្នុងអំឡុងពាក់កណ្តាលសតវត្សទី ២០ នរវិទ្យាបានរកឃើញហ្វូស៊ីលជាច្រើន និងភស្តុតាងនៃវត្តមានរបស់មនុស្សដែលមានអាយុកាលប្រមាណ ៧ លានឆ្នាំមុន។[ ២៤]
ក្រោយការវិវត្តនៃអូម៉ូសាព្យាង នៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំ ម.ប. (មុនបច្ចុប្បន្ន)[ ១៦] [ ១៧] [ ១៨] [ ១៩] មនុស្សភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយការបរបាញ់សត្វ និងប្រមូលបន្លែផ្លែឈើនៅតាមតំបន់នៃទ្វីបអាហ្វ្រិក។[ ២៥] [ ២៦] ក្រុមមនុស្សដំបូងទាំងនេះបានផ្លាសទីចេញពីទ្វីបអាហ្រ្វិក ហើយបានទៅតាំងទីលំនៅនៅជុំវិញពិភពលោកនៅប្រមាណ ៥០,០០០ ឆ្នាំ ម.ប. ដោយធ្វើដំណើរចេញតាមច្រកបាបអែលម៉ង់ដេប [ ២៧] [ ២៨] ច្រកសមុទ្រជីប្រាល់តា [ ២៩] [ ៣០] និងដីសន្ទះស៊ុយអេ ។[ ៣១]
ការលេចឡើងនៃអរិយធម៌មនុស្ស
ប្រទេសនៅទ្វីបអាហ្វ្រិក
មាន៦១ប្រទេសនៅអាហ្រ្វិក (ខ្លះជាដែនដីរបស់ប្រទេស នៅទ្វីប អីរ៉ុប
មាន៥តំបន់
តំបន់ទ្វីបអាហ្វ្រិក
អាហ្វ្រិកខាងកើត
អាហ្វ្រិកកណ្តាល
អាហ្វ្រិកខាងជើង
អាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងលិច
ឯកសារយោង
↑ ១,០ ១,១ " "World Population prospects – Population division" " . population.un.org . United Nations Department of Economic and Social Affairs , Population Division. Retrieved November 9, 2019 .
↑ ២,០ ២,១ " "Overall total population" – World Population Prospects: The 2019 Revision" (xslx) . population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs , Population Division. Retrieved November 9, 2019 .
↑ Sayre, April Pulley. (1999) Africa, Twenty-First Century Books. ISBN 0-7613-1367-2 .
↑ ៤,០ ៤,១ (1 August 1999)"Why Has Africa Grown Slowly?". Journal of Economic Perspectives 13 (3): 3–22. DOI :10.1257/jep.13.3.3 .
↑ Fwatshak, S. U. (2014). "The Cold War and the Emergence of Economic Divergences: Africa and Asia Compared". Contemporary Africa . Springer. pp. 89–125. អ.វ.ល. :10.1057/9781137444134_5 . ល.ស.ប.អ. 978-1-349-49413-2 .
↑ (1 March 2010)"African Economic Development and Colonial Legacies". Revue internationale de politique de développement (1): 11–32. DOI :10.4000/poldev.78 .
↑ (2004)"Conditioning the Effects of Aid: Cold War Politics, Donor Credibility, and Democracy in Africa". International Organization 58 (2): 409–423. DOI :10.1017/S0020818304582073 .
↑ (1 September 2010)"Post-colonial colonialism: an analysis of international factors and actors marring African socio-economic and political development ". Journal of Pan African Studies 3 (10): 62–85. ទំព័រគំរូ:GALE .
↑ (February 2015)"The political and economic legacy of colonialism in the post-independence African states ". International Journal in Commerce, IT & Social Sciences 2 (2): 89–93. DOI :10.4000/poldev.78 .
↑ [ ៥] [ ៦] [ ៧] [ ៨] [ ៩]
↑ "Africa. General info" . Visual Geography. Archived from the original on 24 មេសា 2011. Retrieved 22 មករា 2023 . ;
↑ Schneider, S.H.. "19.3.3 Regional vulnerabilities" . ជា Parry, M.L.. Chapter 19: Assessing Key Vulnerabilities and the Risk from Climate Change . Climate change 2007: impacts, adaptation, and vulnerability: contribution of Working Group II to the fourth assessment report of the Intergovernmental Panel on Climate Change (IPCC). Cambridge University Press (CUP): Cambridge, UK: Print version: CUP. This version: IPCC website. ល.ស.ប.អ. 978-0-521-88010-7 . http://www.ipcc.ch/publications_and_data/ar4/wg2/en/ch19s19-3-3.html ។ បានយកមក 23 មករា 2023 . Archived 2013-03-12 at the វេយប៊ែខ ម៉ាស៊ីន .
↑ Niang, I., O.C. Ruppel, M.A. Abdrabo, A. Essel, C. Lennard, J. Padgham, and P. Urquhart, 2014: Africa. In: Climate Change 2014: Impacts, Adaptation, and Vulnerability. Part B: Regional Aspects. Contribution of Working Group II to the Fifth Assessment Report of the Intergovernmental Panel on Climate Change [Barros, V.R., C.B. Field, D.J. Dokken et al. (eds.)]. Cambridge University Press, Cambridge, United Kingdom and New York, NY, USA, pp. 1199–1265. https://www.ipcc.ch/site/assets/uploads/2018/02/WGIIAR5-Chap22_FINAL.pdf Archived 19 June 2020 at the វេយប៊ែខ ម៉ាស៊ីន .
↑ "One of Africa's best kept secrets – its history" . BBC News . 1 July 2017. https://www.bbc.com/news/world-africa-40420910 .
↑ "Homo sapiens: University of Utah News Release: 16 February 2005" . Archived from the original on 24 តុលា 2007. Retrieved 18 កុម្ភៈ 2010 . ;
↑ ១៦,០ ១៦,១ (2017)"Southern African ancient genomes estimate modern human divergence to 350,000 to 260,000 years ago". Science 358 (6363): 652–655. DOI :10.1126/science.aao6266 .
↑ ១៧,០ ១៧,១ Sample, Ian (7 June 2017). "Oldest Homo sapiens bones ever found shake foundations of the human story" . The Guardian . https://www.theguardian.com/science/2017/jun/07/oldest-homo-sapiens-bones-ever-found-shake-foundations-of-the-human-story .
↑ ១៨,០ ១៨,១ Zimmer, Carl (10 September 2019). "Scientists Find the Skull of Humanity's Ancestor — on a Computer – By comparing fossils and CT scans, researchers say they have reconstructed the skull of the last common forebear of modern humans." . The New York Times . https://www.nytimes.com/2019/09/10/science/human-ancestor-skull-computer.html .
↑ ១៩,០ ១៩,១ "Deciphering African late middle Pleistocene hominin diversity and the origin of our species". Nature Communications 10 (1). DOI :10.1038/s41467-019-11213-w .
↑ (Jan 2022)"Age of the oldest known Homo sapiens from eastern Africa". Nature 601 (7894): 579–583. DOI :10.1038/s41586-021-04275-8 .
↑ [ ១៥] [ ១៦] [ ១៧] [ ១៨] [ ១៩] [ ២០]
↑ (4 May 2019)"From Crime to Coercion: Policing Dissent in Abeokuta, Nigeria, 1900–1940 ". The Journal of Imperial and Commonwealth History 47 (3): 474–489. ISSN 0308-6534 . DOI :10.1080/03086534.2019.1576833 .
↑ Herrera, Rene J.; Garcia-Bertrand, Ralph (2018). Ancestral DNA, Human Origins, and Migrations . Elsevier Science. pp. 61–. ល.ស.ប.អ. 978-0-12-804128-4 . https://books.google.com/books?id=ZF1gDwAAQBAJ&pg=PA61 ។ បានយកមក 24 មករា 2023 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named Sayre
↑ Mokhtar, G. (1990) UNESCO General History of Africa , Vol. II, Abridged Edition: Ancient Africa , University of California Press. ISBN 0-85255-092-8
↑ Eyma, A.K. and C.J. Bennett. (2003) Delts-Man in Yebu: Occasional Volume of the Egyptologists' Electronic Forum No. 1 , Universal Publishers. p. 210. ISBN 1-58112-564-X
↑ Wells, Spencer (December 2002) The Journey of Man Archived 27 April 2011 at the វេយប៊ែខ ម៉ាស៊ីន .. National Geographic
↑ Oppenheimer, Stephen. The Gates of Grief Archived 30 May 2014 at the វេយប៊ែខ ម៉ាស៊ីន .. bradshawfoundation.com
↑ "15. Strait of Gibraltar, Atlantic Ocean/Mediterranean Sea" . www.lpi.usra.edu . Archived from the original on 26 មករា 2021. Retrieved 24 មករា 2023 .
↑ (26 June 2018)"Ancient genomes from North Africa evidence prehistoric migrations to the Maghreb from both the Levant and Europe". Proceedings of the National Academy of Sciences 115 (26): 6774–6779. DOI :10.1073/pnas.1800851115 .
↑ (2005). "Getting "Out of Africa": Sea Crossings, Land Crossings and Culture in the Hominin Migrations ". Journal of World Prehistory 19 (2): 119–132. DOI :10.1007/s10963-006-9002-z .