មនុហ
មនុហ (ភូមា: မနူဟာ; មន: မကုတရာဇာ), រឺ មកុត, គឺជាក្សត្រចុងក្រោយនៃនគរសុធម្ម។ ព្រះមនុហបានសោយរាជ្យនៅសុធម្មចាប់ពីទសវត្ស១០៣០ ដល់ ១០៥៧ ដែលជាពេលទ្រង់ត្រូវបានវាយបង្ក្រាបដោយព្រះបាទអនិរុទ្ធនៃនគរបាកាន។[២]:១៥០ តាមរយៈទំនៀមប្បវេណីមន ព្រះមនុហជាក្សត្រទី៥៩នៃខ្សែស្រឡាយស្ដេច ដែលគេយល់ថាបានស្ថាបនានគរសុធម្មកំឡុងសម័យពុទ្ធកាលនៅក្នុងសតវត្សទី៦ ម.គ។ ការសរសេរឡើងវិញជាភាសាភូមា និងមនបុរាណក៏បាននិយាយហូរហែថាព្រះអនិរុទ្ធ ជាអ្នកប្រែសាសនាមកកាន់ពុទ្ធសាសនាថេរវាទវិញ បានទូលសូមព្រះរាជទានគម្ពីរបិដកខាងពុទ្ធសាសនាថេរវាទពីព្រះមនុហ។ ស្ដេចមនអង្គនេះ បើតាមស្មានមើលបានច្រានចោលព្រះរាជបំណងរបស់ព្រះអនិរុទ្ធ ដោយមានព្រះរាជឱង្ការថា ពួកភូមាដែលគ្មានវប្បធម៌នៅភាគខាងជើងមិនបានឱ្យតំលៃចំពោះសាសនាឡើយ។ ការបដិសេធនេះត្រូវបានព្រះអនិរុទ្ធប្រើដើម្បីជាលេសដើម្បីលុកលុយ និង សញ្ជ័យនគរមន។[៣] ថ្វីបើមានរឿងនេះក៏ពិតមែន វាក៏ទំនងប្រហែលជាព្រះអនិរុទ្ធសញ្ជ័យសុធម្មដើម្បីបង្អាក់ការរុលមកភាគខាងលិចនៃអធិរាជាណាចក្រខ្មែរមកកាន់ឆ្នេរតនាវស្រីដែរ។ តែយ៉ាងណាក៏ដោយ តាមរយៈជំនឿបុរាណ ព្រះមនុហ និង ព្រះរាជវង្សានុវង្សព្រះអង្គរួមជាមួយព្រះសង្ឃប្រមាណ ៣០០០០ អង្គ និង សិប្បករសិល្បករមួយចំនួន ត្រូវបាននាំទៅកាន់បាកានវិញ។ រវាងឆ្នាំ១០៥០ និង ប្រមាណឆ្នាំ ១០៨៥ សិប្បករ និងសិល្បករមនជាច្រើនបានជួយកសាងបូជនីយដ្ឋានប្រមាណពីរពាន់កន្លែងនៅបាកាន សំណល់បូជនីយដ្ឋានទាំងនេះដែលសព្វថ្ងៃជាគូប្រជែងនូវភាពត្រចះត្រចង់នៃអង្គរវត្ត។[៤] យ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលថ្មីៗនេះ ទស្សនៈខ្លះលើកឡើងថា ឥទ្ធិពលមនក្នុងផ្ទៃប្រទេសក្រោយពេលការសញ្ជ័យរបស់ព្រះអនិរុទ្ធគឺជារឿងព្រេងនិទានដែលគេបានបំផ្លើសក្រោយសម័យនគរបាកាន ដែលរឿងនឹងនិទានពោលថានៅភូមាក្រោមពិតជាមិនមានរដ្ឋបុរីឯករាជ្យមាំមួនណាមួយឡើយមុនពេលការពង្រីកទឹកដីរបស់បាកាន។[៥] ប្រវត្តិវិទូ ម៉ៃឃើល-អង្គស៊្វីន (អង្គស៊្វីន ២០០៥) លើកឡើងថាអត្ថិភាពនៃសុធម្មមិនស៊ីគ្នាតាមរយៈភស្តុតាងសហសម័យឡើយ។[៦] ព្រះមនុហបានទូលសុំព្រះរាជទាន និងត្រូវបានចេញព្រះរាជានុញ្ញាតឱ្យកសាងប្រាសាទមនុហនៅបាកានក្នុងឆ្នាំ១០៥៩។ ខាងក្នុងប្រាសាទមានព្រះពុទ្ធរូបដ៏ធំសំបើមបីអង្គតាំងព្រះភ្នែនមើលទៅឃើញធំមែនទែនដោយសារតែមានរបងព័ទ្ធជុំវិញ និងទីតាំងទទឹងទទែង មិនសមរម្យត្រូវបានគេពោលថាតំណាងឱ្យការគាបសង្កត់ និង ការខ្វះនូវភាពស្រណុកសុខស្រួល នៃ 'ស្ដេចឈ្លើយសឹក' មានជារៀងដរាប។[៧] ឯកសារយោង
គន្ថនិទេសន៍
|
Portal di Ensiklopedia Dunia