នគរសុធម្ម
ឈ្មោះនៃនគរតាមប្រពៃណីរបស់មនមានជំនឿតោងថា នគរនេះត្រូវបានគេហៅថាសុវណ្ណភូមិ (ភូមា: သုဝဏ္ဏဘူမိ) ជាឈ្មោះមួយដែលបានអះអាងនៅថៃភាគខាងក្រោមផងដែរ ហើយថាត្រូវបានបង្កើតកំឡុងសម័យពុទ្ធកាលនៅសតវត្សទី៦ ម.គ។ ថាទនជាឈ្មោះភាសាភូមា នៃ សាឌូអ៊ិម ជាភាសាមន ដែលយកចេញពី សុធម្មបុរ ជាភាសាបាលី មកពីពាក្យ សុធម៌ បើតាមអត្ថន័យនៅក្នុងវចនានុក្រមជួនណាតបានបកស្រាយថា សុធម្ម គឺធម៌ឬច្បាប់ត្រឹមត្រូវ, យុត្តិធម៌។ [២] ប្រវត្តិសាស្ត្រក្នុងទំនៀមប្រពៃណីរបស់មន នគរសុធម្មត្រូវបានបង្កើតឡើងនៅកំឡុងសម័យពុទ្ធកាល និងត្រូវបានគ្រប់គ្រងដោយរាជវង្សមួយមានព្រះមហាក្សត្រ ៥៩ អង្គ។ តាមទំនៀមអះអាងថាក្រុមជនភៀសខ្លួនខាងនយោបាយបានបង្កើតទីក្រុងនៅបាគូ (បាហ្គោ) នៅឆ្នាំ៥៧៣។[៣] ប៉ុន្តែនគរជាប្រវត្តិសាស្ត្រមួយនេះ ប្រហែលជាមានអត្ថិភាពក្នុងគ្រាណាមួយនៅសតវត្សទី៩ក៏មិនដឹង ក្រោយពីលំហូរចូលនៃជនជាតិមនចូលទៅកាន់ភូមាភាគខាងក្រោមដែលចេញមកពីប្រទេសថៃភាគខាងជើង (សំដៅលើទឹកដីថៃក្នុងសម័យថ្មីនេះ)។ ប្រវត្តិសាស្ត្រភូមាររបស់លោកហ្កឹ-ហាវ៉េ បានទាញយកអាគតដ្ឋានពី ឝ្វេម៉-ដថាម៉ាំង បានផ្ដល់នូវឆ្នាំនៃការបង្កើតបាគូនៅឆ្នាំ ៨២៥ ទោះបីយ៉ាងណាកាលបរិច្ឆេទនេះនៅតែមិនប្រាកដប្រជា។[៤] តាមពិត ការវែកញែកអំពីបាគូដំបូងបង្អស់គឺនៅឆ្នាំ ១២៦៦ ជាភាសាភូមាបុរាណ។[៥] ការរៀបរៀងពង្សាវតារឡើងវិញរបស់ភូមា និងមនពីបុរាណ យល់ថាសុធម្មត្រូវបានលុកលុយរាតត្បាតដោយនគរបាកានពីភូមាភាគខាងលើនៅឆ្នាំ១០៥៧។ ព្រះបាទអនិរុទ្ធត្រូវបានផ្លាស់ជំនឿមកកាន់ពុទ្ធសាសនាថេរវាទវិញ ដោយព្រះភិក្ខុជាតិមនមួួយអង្គ ព្រះតេជគុណអរហន្ត តាមដឹងមកថាស្ដេចអង្គនេះបានសូមរាជទានគម្ពីរបិដកខាងពុទ្ធសាសនាហីនយានពីព្រះបាទមនុហនៃសុធម្ម។ ការបដិសេធរបស់ស្ដេចមនត្រូវបានយកលេសដោយព្រះអនិរុទ្ធដើម្បីលុកលុយ និងសញ្ជ័យនគរមន ដែលប្រពៃណីទំនៀមទំលាប់ខាងអក្សរសាស្ត្រ និង សាសនារបស់ព្រះអង្គបានជួយឱ្យសូនជារូបរាងឡើងនូវអរិយធម៌បាកានកាលពីដំបូង។[៦] តាមរយៈពង្សាវតារ ព្រះបាទមនុហបានចុះចាញ់ក្រោយពីការឡោមព័ទ្ធអស់រយៈពេល ៣ ខែជុំវិញបុរីដោយកងទ័ពបាកាននៅថ្ងៃ ១៧ ឧសភា ១០៥៧ (១១ កើត ណាយ៉ុន ភ.ស. ៤១៩)។[៧] រវាងឆ្នាំ ១០៥០ និងប្រហែល ១០៨៥ ពួកសិប្បករ និង សិល្បករមន តាមដឹងមកថាបានជួយកសាងភាគខ្លះនៃបូជនីយដ្ឋានពីរពាន់នៅបាកាន សំណល់បុរាណទាំងនេះដែលសព្វថ្ងៃជាគូប្រជែងនឹងភាពរុងរឿងនៃអង្គរវត្ត។[៨] អក្សរមនត្រូវបានគេចាត់ទុកថាជាប្រភពនៃអក្សរភូមា ភស្តុតាងដំបូងបង្អស់នូវអ្វីម្យ៉ាងដែលគេកំណត់កាលបរិច្ឆេទថានៅឆ្នាំ១០៥៨ មួយឆ្នាំក្រោយការសញ្ជ័យសុធម្ម។[៩] យ៉ាងណាមិញ ការស្រាវជ្រាវសម័យថ្មីមួយចំនួនបានលើកឡើងថា ឥទ្ធិពលមននៅផ្ទៃខាងក្នុងមានក្រោយពីការសញ្ជ័យរបស់អនិរុទ្ធទេ វាគឺជាការដកស្រង់ចេញពីរឿងព្រេងនិទានសម័យក្រោយបាកានដែលនិយាយពន្លើសបន្ថែមបន្ថយ ហើយក្នុងនោះរឿងនិទាននោះបានពោលអះអាងថាភូមាភាគខាងក្រោមគ្មានបុរីរដ្ឋឯករាជ្យរឹងមាំនៅឡើយទេមុនពេលការពង្រីកទឹកដីរបស់បាកាន។[១០] ប្រហែលជានៅក្នុងសម័យនោះ ដីល្បប់កករនៃដីសណ្ដដែលបច្ចុប្បន្នលាតសន្ធឹងជាខ្សែឆ្នេរប្រមាណ ៤,៨២៤ គម.ក្នុងមួយសតវត្ស នៅតែមិនគ្រប់គ្រាន់ ហើយសមុទ្រកាន់តែឃ្លាតទៅឆ្ងាយពីដីគោក បានជួយទ្រទ្រង់ដល់អត្រាប្រជាជនច្រើនបន្ថែមទៀតដែលស្មើនឹងប្រជាជនល្មមនៅចុងសម័យមុនអាណានិគម។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនៃឆ្នេរនេះ គ្រប់អ្នកប្រាជ្ញបានយល់ស្របគ្នាថា សតវត្សទី១១ បាកានបានបង្កើតរដ្ឋអំណាចរបស់ខ្លួននៅភូមាភាគខាងក្រោមនិងការសញ្ជ័យនេះបានជួយសំរួលដល់ការបង្កើនការដោះដូរវប្បធម៌គ្នា បើទោះបីជាមិនមែនជាមួយមនអ្នកនៅក្នុងតំបន់ក៏ដោយ ក៏គង់តែមានការដោះជាមួយឥណ្ឌានិងជាមួយស្រីលង្កាដែលជាទីអាស្រ័យនៃថេរវាទ។ ដោយសារតែជាចំណុចឈរជើងភូមិសាស្ត្រនយោបាយ ការសញ្ជ័យសុធម្មរបស់អនិរុទ្ធបានបង្អង់ការរុលចូលមករបស់ខ្មែរទៅក្នុងឆ្នេរតនាវស្រី។[១០] បញ្ជីព្រះមហាក្សត្រសុធម្មតាមរយៈពង្សាវតារមន នគរសុធម្មមានរាជវង្សមួយខ្សែដែលមានក្សត្រ ៥៩ អង្គ ដែលចាប់ផ្ដើមពីសម័យពុទ្ធកាល។ សូមមើលផងដែរកំណត់
ឯកសារយោង
|
Portal di Ensiklopedia Dunia