មហោស្រពដែលឆេះ
មហោស្រពដែលឆេះ ឬជាភាសាបារាំង Les Artistes du Théâtre Brûlé គឺជារឿងល្ខោនបែបឯកសារបារាំង ខ្មែរ ឆ្នាំ២០០៥ ដែលដឹកនាំនិងសហការសរសេរដោយ លោកប៉ាន់ រិទ្ធី ។ ការរួមបញ្ចូលគ្នារវាងការពិតនិងប្រឌិតដែលយោងទៅតាមជីវិតពិតរបស់តារាសម្ដែង។ភាពយន្តនេះនិយាយពីក្រុមសិល្បករនិងអ្នករាំដែលព្យាយាមហ្វឹកហាត់សិល្បៈរបស់គេនៅក្នុងមហោស្រពជាតិព្រះសុរាម្រឹតអតីតមហោស្រពជាតិរបស់កម្ពុជា ដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ មហោស្រពដែលឆេះ ត្រូវបានចាក់បញ្ចាំងនៅ មហោស្រពភាពយន្ត កាន ឆ្នាំ២០០៥ និងជាការជ្រើសរើសនៅក្នុងកម្មវិធីក្រៅការប្រគួតប្រជែង[១] ហើយក៏ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តផ្សេងៗទឿតផងដែរ។ សង្ខេបរឿងក្នុងពេលដែលមរតកវប្បធម៌របស់់កម្ពុជាជាច្រើនត្រូវបានថំផ្លាញដោយសារការសំលាប់នូវសិល្បករជាច្រើននាក់ក្នុងសម័យ ខ្មែរក្រហម មហោស្រពជាតិព្រះសុរាម្រឹត នៅតែបន្តឈរ ពេញ សង្គ្រាមស៊ីវិលកម្ពុជា ថែមទាំងត្រូវបានយកទៅប្រើប្រាស់ដោយរបបកុម្មុយនិស្តសម្រាប់ការទស្សនកិច្ចផ្លូវការនិងការឃោសនាប្រលងបរវកញ្ញា។ អ្វីដែលហួសចិត្តនៅគឺនៅពេលដែលគេជួសជុលមហោស្រពក្នុងឆ្នាំ១៩៩៤ ដែលមហោស្រពនេះត្រូវបានភ្លើងឆេះ ហើយត្រូវបានខូចខាតយ៉ាងខ្លាំង រួចហើយគ៏គ្មានការជួសជុលឡើងវិញដែរ។[២][៣] គឺនៅសាលសម្ដែងគ្មានដំបូលដែលក្រុម របាំបុរាណខ្មែរ បន្តហ្វឹកហាត់ជារៀងរាល់ថ្ងៃហើយក្រុមតារាសម្ដែងក៏បានប៉ុនប៉ងផលិត រឿងសម្របសម្រួលCyrano de Bergerac ជា ភាសាខ្មែរ នៅលើឆាកដែលពោរពេញដោយស្មៅ។ នៅជុំវិញមហោស្រព ភ្នំពេញដែលជារាធានីនិងជាទីក្រុងធំជាងគេត្រូវបានកសាងនិងអភិវឌ្ឍឡើងវិញ។ នៅជិតនោះ កាស៊ីណូនិងសណ្ឋាគារបានកសាងឡើង សម្លេងក្ដុងក្ដាំងក៏បានផ្ដល់នូវសម្លេងដ៏រំពងទៅដល់សកម្មភាពនៅក្នុងមហោស្រព។ ពេលនោះក៏មានអ្នកការសែតម្នាក់ឈ្មោះ បុប្ផា ឈៀងដែលបានភ្វើកិច្ចសម្ភាសជាមួយអ្នកសម្ដែងឈ្មោះថាន ណាន ឌឿន ដែលដើរតួរជា ស៊ីរ៉ាណួូ។គាត់និងអ្នកសម្ដែងដទៃបានឆ្លុះបញ្ចាំងពីផលិតកម្មដ៏អស្ចារ្យកាលពីអតីតកាល ប៉ុន្តែបានត្អូញត្អែរពីការលំបាកដែលពួកគេបានជួបប្រទះនៅក្នុងសង្គមមួយដែលហាក់ដូចជាបានភ្លេចពី ពួកគេ។ អ្នកសម្ដែងខ្លះទទួលបាននូវប្រាក់ខែតិចតូចប៉ុណ្ណោះគឺប្រហែលជា ១០ទៅ ១៥ ដុល្លារ ក្នុង១ខែពី រដ្ឋាភិបាលហើយពពូកគេទទួលបានប្រាក់ចំណូលបន្ថែមពីការសម្ដែងក្នុងវីដេអូខារ៉ាអូខេ និងការសម្ដែងនៅ ក្លឹបរាត្រី។ អ្នកសម្ដែងម្នាក់បាននិយាយថា"មិនយូរទេមនុស្សនិងមិនដឹងថាមហោស្រពជាអ្វីឡើយ" "មនុស្សទាំអអស់និងមើលរឿងខ្មោចឬ ក៏ច្រៀងដូចជាសត្វសេក។"[៤] គេក៏បានសម្ភាសអ្នកសម្ដែង ប៉េង ផាន (នាងបានបង្ហាញខ្លួនក្នុងរឿង របស់លោកប៉ាន់ រិទ្ធីគឺរឿង រាត្រីមួយក្រោយសង្គ្រាម និងរឿង អ្នកស្រែ) ដែលជាអ្នករស់រានមានជីរិតនិងត្រូវបានយកឈ្នះដោយជម្ងឺផ្លូវចិត្ត។ ការសាកសួររបស់រាយការណ៍និងសកម្មភាពរបសើអ្នកសម្ដែងត្រូវបានកាត់ផ្ដាច់ដោយឈុតមួយដែលមនុស្សប្រុសនិងស្រីកំពុងកកាយកាកសំនល់នៅក្នុងគំនរសម្រាម។នៅចំនុចមួយផ្សេងទៀតសមាជិកនៃ ក្រុមមហោស្រពបានរកអាហារនៅក្នុងមហោស្រពដោយផ្ទាល់ដូចជាប្រចៀវ ជាដើម អ្នកចូលរួមសម្ដែង
ផលិតកម្មលោកប៉ាន់ រិទ្ធីបានសហការសរសេរស្គ្រីពសម្រាប់រឿងមហោស្រពដែលឆេះបន្ទាប់មកក្នុងអំឡុងពេលដែលគាត់កំពុងថតរឿងនេះគាត់បានបន្ថែមនូវបទពិសោធពិតៗរបស់អ្នកសម្ដែងពោលគឺរួមផ្សំគ្នានូវការពិតនិងការប្រឌិត។[២] "គំនិតសំខាន់របស់រឿងនេះគឺជាការប្រមូលផ្ដុំគ្នានូវក្រុមអ្នកសម្ដែងអំពីប្រធានបទមួយដែលលើកពីាឧទាហរណ៍ពិតរបស់ជីវិតប្រជាជនកម្ពុជាដែលរួមមានកិត្តិយស អត្តសញ្ញាណ ត្រូវបានរលាយបាត់។ដើម្បីយកមកវិញនូវការចងចាំរបស់យើងក្រោយពីសោកនាដកម្មប្រល័យពូជសាសន៍" ផលិតកេភាពយន្តបានសរសេរដោយសង្ខេបសម្រាប់ មហោស្រពភាពយន្តកានឆ្នាំ២០០៥។"ពួូកយើងកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ការចងចាំ។កម្ពុជាជាដែនដីនៃសុបិនដែលត្រូវបានគេបំផ្លាញ។ គឺ គ្មានមហោស្រព គ្មានកន្លែងកំសាន្ត។"[១] "រឿងនេះត្រូវបានគេលើកទឹកចិត្តដើម្បីស្ដារឡើងនូវមរតកវប្បធម៌ដែលបានបាត់បង់ទៅរបស់កម្ពុជា។"លោកប៉ានរិទ្ធី បានសរសេរក្នុងក្រដាសបញ្ចេញមតិដែលបានត្រៀមសម្រាប់ Tokyo Filmex ក្នុងឆ្នាំ២០០៥ថា: "នៅពេលដែលការមានការកសាងឡើងវិញយកមកវីញនូវអត្តសញ្ញាណរបស់យើងហើយនិងមានវប្បធម៌ផងដែរ។នៅកម្ពុជាមានពាក្យមួយឃ្លាថា'វប្បធម៌រលត់ជាតិរលាយ។' តើយើងអាចកសាងប្រទេសជាតិបានយ៉ាងដូចម្ដេចប្រសិនបើវប្បធម៌ត្រូវបានបង្ខាំងមិនឲ្យរស់រាននៅពេលដែលការចងចាំមានភាពតិចតួចនោះ? វប្បធម៌គួរតែជាអាទិភាពមួយព្រោះវប្បធម៌ជាគ្រឿងសម្រាប់ព្យាបាលរបួស យកឈ្នះភាពភ័យខ្លាច និងកសាងប្រជាធិបតេយ្យ។ស្ថានភាពក្នុងរឿងនេះបានដើរតួនាទីជានិមិត្តនៃស្ថានភាបនៅកម្ពុជាដែលមានសភាបដូចជាប្រទេសកំពុងអភិវឌ្ឍដ៏ទៃដែរ។ដើម្បីឲ្យវប្បធម៌នៅរស់រានមានជីវិតយើងត្រូវការការភា្ជប់ ការបន្តទៅមុខ។ឆ្លងកាត់ការច្នៃប្រឌិតពួកគេអាចជៀសវាងការបំផ្លាញនូវអតីតកាល ហើយអាចស្ដារកិត្តិយសឡើងវិញបាន។[៣] ការផ្សាយមហោស្រពដែលឆេះ ត្រូវបានចាក់បញ្ចាំងនៅ មហោស្រពភាពយន្ត កាន ឆ្នាំ២០០៥ និងជាការជ្រើសរើសនៅក្នុងកម្មវិធីក្រៅការប្រគួតប្រជែង។[១] រឿងនេះក៏បានយកទៅចាក់បញ្ចាំងនៅ Rio de Janeiro International Film Festival, São Paulo International Film Festival, Tokyo Filmex [៣] 2006 Bangkok International Film Festival San Francisco International Asian American Film Festival,[៥]ព្រមទាំង Singapore International Film Festival ហើយក៏បានចាក់ផ្សាយលើប្រព័ន្ធទូរទស្សន៍ Arteនៅអឺរ៉ុបផងដែរ។ ការទទួលអ្នករិះគន់រឿង របស់ទស្សនាវដ្ដីVariety លោក Jay Weissberg បាននិយាយថារឿងនេះជាការរួមបញ្ចូលគ្នានៃភាពយន្ដបែបឯកសារនិងរឿងបែបល្ខាន។គាត់បានសរសេរថា "ធាតុប្រឌិតនិងធាតុបែបឯកសារតែងតែរុញច្រានគ្នាទៅវិញទៅមក ពិសេសក្នុងការផ្លាស់ប្ដូរឈុតដែលមានលក្ខណៈ មិនពិត។" "ភាពដែលមានឥទ្ធិពលនោះគឺ ការថតនូវលក្ខណៈខាងក្នុងរបស់មហោស្រពនេះតែម្ដងដែលជាកន្លែងដែលមានសំលេងរំខានពីការដ្ឋានសំណង់កាស៊ីណូនៅក្បែរនោះ។ ស្ដានភាពបែបនេះ ហើយដែលបង្កើតឲ្យមានការផ្លែងការកាន់តែខ្លាំង"[២] សេចក្ដីយោង
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia