រូបភាពដែលបាត់បង់
កង្វះរូបភាព (បារាំង: L'image manquante, អង់គ្លេស: The Missing Picture) គឺជា ខ្សែភាពយន្តកម្ពុជា-បារាំង បែបភាពយន្ដឯកសារផលិតក្នុងឆ្នាំ២០១៣និងដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ដែលរឿងនេះនិយាយអំពីរបបខ្មែរក្រហម។[២]រឿងនេះត្រូវបានគេចាក់បញ្ចាំងក្នុងផ្នែក Un Certain Regard នៅឯ មហោស្រពភាពយន្តកាន ឆ្នាំ២០១៣[៣]ដែលខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់លើគេ។[៤]រឿងនេះក៏ត្រូវបានចាក់បញ្ចាំងនៅផ្នែករោងភាពយន្តពិភបលោក នៅឯ មហោស្រពភាពយន្ត Cinemanila ឆ្នាំ២០១៣ ហើររឿងនេះបានឈ្នះពានរង្វាន់ Grand Jury។[៥] រឿងនេះក៏ត្រូវបានជ្រើសរើសជាខ្សែភាពយន្តរបស់កម្ពុជាសម្រាប់ការប្រកួត ភាពយន្តភាសាបរទេសល្អបំផុត នៅឯ Academy Awards ទី៨៦[៦] ហើយក៏បានជ្រើសតាំងផងដែរ។[៧] សង្ខេបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបានរករូបភាពដែលបានបាត់បង់ គឺរូបថតដែលថតនៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ដោយ ពួកខ្មែរក្រហមនៅពេលដែលពួកគេគ្រប់គ្រង់ប្រទេសកម្ពុជា។ ពិតណាស់ រូបថត១សន្លឹកមិនអាចបង្ហាញពីការពិឃាតដ៏ច្រើននោះទេ ប់ន្តែវាអាច ផ្តល់ឲ្យយើងនូវគំនិត សមាធិដើម្បីកត់ត្រានូវប្រវត្តិសាស្ត្រ។ខ្ញុំបានស្វែងរកវាយ៉ាងលំបានកនៅក្នុងបណ្ណាសារ ឯកសារចាស់ៗនៅក្នុងភូមិនៅកម្ពុជា។ថ្ងៃនេះខ្ញុំដឹងថារូបភាពពិតជាបានបាត់បង់។ខ្ញុំមិនបានរករូបភាពនោះទេពោលគឺខ្ញុំបានបង្កើតវា។ អ្វីដែលខ្ញុំនិងផ្តល់ឲ្យអ្នក មិនមែនជារូបភាពនោះទេហើយក៏មិនមែនជាការស្វែងរកនូវរូបភាពដែលមានតែ១គត់នោះដែរ តែជារូបភាពនៃដំណើរការស្វែងរក ដែលរោងភាបយន្តអនុញ្ញាតអោយ។ អ្នកចូលរួមសម្តែង
ឯកសារយ៉ោង
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia