ម៉ាឡាវី

សាធារណរដ្ឋម៉ាឡាវី
Republic of Malawi (អង់គ្លេស)
Dziko la Malaŵi (ឆេវ៉ា)
Charu cha Malaŵi (ធូមប៊ូកា)
បាវចនា
"Unity and Freedom" (អង់គ្លេស)
("សាមគ្គីភាព​ និងសេរីភាព")
ភ្លេងជាតិ
Mlungu dalitsani Malaŵi (ឆេវ៉ា)
"O God Bless Our Land of Malawi" (អង់គ្លេស)
("ឱ ព្រះប្រទានពរជ័យដល់ទឹកដីម៉ាឡាវីនៃយើង")
ទីតាំងប្រទេសម៉ាឡាវី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសម៉ាឡាវី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
លីឡុងវេ
13°57′S 33°42′E / 13.950°S 33.700°E / -13.950; 33.700
ភាសាផ្លូវការអង់គ្លេស
ភាសាប្រចាំតំបន់
ក្រុមជនជាតិ
(ឆ្នាំ ២០២៤)
សាសនា
(ឆ្នាំ ២០១៨)
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី
ឡាហ្សារូស ឆាកឃ្វេរ៉ា
មីគែល អ៊ូហ្ស៊ី
កាធើរីន ហ្កូថានី ហារ៉ា
រីហ្ស៊ីន អ៊ីមហ្ស៊ិកាម៉ង់ដា
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព 
៦ កក្កដា ១៩០៧
- វិជិតរាជ្យ
៦ កក្កដា ១៩៦៤
- ប្រកាសជាសាធារណរដ្ឋ
៦ កក្កដា ១៩៦៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១១៨,៤៨៤ គ.ម   (ទី៩៨)
- ផ្ទៃទឹក (%)
២០.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
increase ២១,២៤០,៦៨៩[] (ទី៦២)
​​១៥៣.១ នាក់/គ.ម   (ទី៥៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៣៧.៩១៩ ពាន់លានដុល្លារ[] (ទី១៣៧)
- ក្នុងម្នាក់
increase ១,៦៦៨ ដុល្លារ[] (ទី១៨៦)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១៣.១៧៦ ពាន់លានដុល្លារ[] (ទី១៤៩)
- ក្នុងម្នាក់
increase ៥៧៩ ដុល្លារ[] (ទី១៩០)
ជីនី (២០១៦)negative increase ៤៤.៧[]
មធ្យម
HDI (២០២២)decrease ០.៥០៨[]
ទាប · ទី១៧២
រូបិយវត្ថុក្វាឆាម៉ាឡាវី​ (D) (MWK)
ល្វែងម៉ោងUTC+២ (CAT)
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+២៦៥
កូដ ISO 3166MW
ដែនកម្រិតខ្ពស់.mw
Q1020 លើវីគីទិន្នន័យ
មើលជា Q1020 លើវីគីទិន្នន័យ

ប្រទេសម៉ាឡាវី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាឡាវី គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសហ្សំប៊ីនៅភាគខាងលិច ប្រទេសតង់ហ្សានីនៅភាគខាងជើង និងឦសាន្ត ហើយនិងប្រទេសម៉ូសំប៊ិកនៅភាគខាងកើត ត្បូង និងនិរតី។ ម៉ាឡាវីលាតសន្ធឺងលើផ្ទៃដី ១១៨,៤៨៤ គម និងប្រជាជនប្រមាណជាង ២១ លាននាក់ (គិតត្រឹមឆ្នាំ២០២៤)។ លីឡុងវេគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមួយនេះ។

ទឹកដីនៃប្រទេសម៉ាឡាវីសព្វថ្ងៃត្រូវបានកុលសម្ព័ន្ធអាកាហ្វូឡាចូលមករស់នៅដំបូងក្នុងកំឡុងសតវត្សរ៍ទី១០។ ក្រោយបន្តិចមក ក្រុមជនជាតិបង់ធូក៏បានចូលមកដល់ទឹកដីម៉ាឡាវី និងបានបណ្ដេញកុលសម្ព័ន្ធអាកាហ្វូឡាចេញ ហើយបានបង្កើតនគរតូចៗសម្រាប់ជនជាតិខ្លួនដូចជាម៉ារ៉ាវីជាដើម។[] នៅក្នុងឆ្នាំ១៨៩១ តំបន់នៃទឹកដីម៉ាឡាវីត្រូវបានអង់គ្លេសធ្វើអាណានិគមកិច្ច ហើយត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីអាណាព្យាបាលអង់គ្លេសនៅអាហ្វ្រិកកណ្ដាល ហើយក៏ត្រូវបានប្ដូរឈ្មោះមកថា នីយ៉ាសាឡង់ នៅក្នុងឆ្នាំ១៩០៧។ នៅក្នុងឆ្នាំ១៩៦៤ នីយ៉ាសាឡង់បានទទួលឯករាជ្យក្រោមនាយករដ្ឋមន្ត្រីហាស្ទីង បង់ដា ហើយឈ្មោះរដ្ឋក៏បានប្តូរម្តងទៀតមកជា ម៉ាឡាវី រហូតទល់បច្ចុប្បន្ន។ ពីរឆ្នាំក្រោយមក លោកបង់ដាក៏បានឡើងកាន់អំណាចជាប្រធានាធិបតី និងបានផ្លាស់ប្តូរប្រទេសខ្លួនទៅជារដ្ឋឯកបក្សមួយ ហើយបានប្រកាសខ្លួនជាប្រធានាធិបតីពេញមួយជីវិត។[][][] ទីបំផុត​នៅក្នុងឆ្នាំ១៩៩៣ ប្រព័ន្ធសេរីពហុបក្សក៏ត្រូវបានស្ដារឡើងវិញ ហើយលោកបង់ដាក៏បានបាត់បង់អំណាចប្រធានាធិបតីរបស់ខ្លួនបន្ទាប់ពីចាញ់ការបោះឆ្នោតសកលនៅក្នុងឆ្នាំ១៩៩៤។ បច្ចុប្បន្ន ម៉ាឡាវីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដោយមានប្រធានាធិបតីជាប់ឆ្នោតជាប្រមុខដឹកនាំប្រទេស។ យោងទៅតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០២៤ ដោយ V-Dem Democracy គេបានចាត់ចំណាត់ថ្នាក់ម៉ាឡាវីជាប្រទេសមានប្រជាធិបតេយ្យបំផុតទី៧៤ នៅលើពិភពលោក និងទី១១ នៅក្នុងទ្វីបអាហ្វ្រិក។[] ម៉ាឡាវីជាប្រទេសមានទំនាក់ទំនងល្អជាមួយប្រទេសក្រៅភាគច្រើន និងបានសកម្មចូលរួមក្នុងវេទិកា និងអង្គការអន្តរជាតិជាច្រើនដូចជា អង្គការសហប្រជាជាតិ សមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកភាគខាងត្បូង ទីផ្សារទូទៅសម្រាប់អាហ្វ្រិកខាងកើត និងត្បូង និងសហភាពអាហ្វ្រិកជាដើម។

ម៉ាឡាវីជាប្រទេសក្រីក្របំផុតមួយ និងកំពុងមានឈ្មោះស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ សេដ្ឋកិច្ចនៃប្រទេសម៉ាឡាវីច្រើនពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ខណៈប្រជាជនដែលរស់នៅតាមទីជនបទកំពុងកើនឡើងក្នុងកម្រិតខ្ពស់។ សូចនាករសំខាន់ៗនៃវឌ្ឍនភាពនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាលត្រូវបានគេឃើញថាមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៨។

ប្រជាជន​ម៉ាឡាវីមាន​អត្រា​សង្ឃឹម​រស់​ទាប និង​អត្រា​មរណភាព​ទារក​ខ្ពស់។ មេរោគអេដស៍/ជំងឺអេដស៍មានការរីករាលដាលជាខ្លាំង ដែលនាំឱ្យមានការកាត់បន្ថយកម្លាំងពលកម្ម និងការទាមទារបន្ថែមនូវការចំណាយរបស់រដ្ឋាភិបាល។ ប្រទេសម៉ាឡាវីនេះមានប្រជាជនចម្រុះជាតិសាសន៍ជាច្រើនដោយប្រជាជនខ្លួនខ្លះមួយចំនួនមានប្រភពដើមចេញពីអាស៊ី និងអឺរ៉ុប។ ប្រជាជនម៉ាឡាវីភាគច្រើនជាគ្រិស្តសាសនិក ហើយមួយភាគធំនៃគ្រិស្តសាសនិកអស់នោះកាន់និកាយប្រូតេស្តង់។ ទោះកាលពីអតីតកាល ប្រទេសនេះធ្លាប់មានជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយកង្វះឯកភាពគ្នារវាងក្រុមជនជាតិនីមួយៗក៏ពិតមែន ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០០៨ មក ជម្លោះផ្ទៃក្នុងនោះបានថយចុះគួរឱ្យកត់សម្គាល់ ហើយគំនិតនៃអត្តសញ្ញាណម៉ាឡាវីតែមួយបានកំពុងទទួលប្រជាប្រិយភាពជាថ្មី។

ឯកសារយោង

  1. "Malawi Population 2024". worldometers.info. Retrieved 12 June 2025.
  2. ២,០ ២,១ ២,២ ២,៣ "World Economic Outlook Database, October 2023 Edition. (Malawi)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 12 June 2025.
  3. "Gini Index". World Bank. Retrieved 12 June 2025.
  4. "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. UNDP. 13 March 2024. pp. 274–277.
  5. Dalziel, Nigel, រៀ. (2016-01-11). "Maravi Kingdom". The Encyclopedia of Empire (1 រ.រ.). Wiley. pp. 1–2. អ.វ.ល.:10.1002/9781118455074.wbeoe035. ល.ស.ប.អ. 978-1-118-44064-3. https://onlinelibrary.wiley.com/doi/book/10.1002/9781118455074. 
  6. "Hastings Kamuzu Banda | president of Malawi". Encyclopedia Britannica.
  7. York, Geoffrey (20 May 2009). "The cult of Hastings Banda takes hold". The Globe and Mail. https://www.theglobeandmail.com/news/world/the-cult-of-hastings-banda-takes-hold/article4273860/. 
  8. McCracken, John (1 April 1998). "Democracy and Nationalism in Historical Perspective: The Case of Malawi". African Affairs 97 (387): 231–249. DOI:10.1093/oxfordjournals.afraf.a007927.
  9. V-Dem Institute (2024). "The V-Dem Dataset". Retrieved 12 June 2025.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya