ម្កាក់
ម្កាក់ មានឈ្មោះវិទ្យាសាស្ត្រថា Spondias dulcis និង ឈ្មោះជាភាសាអង់គ្លេសថា Ambarella គឺជាដើមឈើដុះនៅតំបន់ត្រូពិច ឬតំបន់អេក្វាទ័រ ។ ម្កាក់មានផ្លែអាចទទួលទានបាន ដែលមានគ្រាប់សរសៃរ ។ យើងអាចទទួលទានផ្លែម្កាក់ខ្ចី ឬ ចាស់ បាន ។ ផ្លែម្កាក់មានរសជាតិជូតិចៗ និងស្រួយ ។ នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) និង ម៉ាឡេស៊ី (Malaysia) ប្រជាជននៅទីនោះទទួលទានផ្លែម្កាក់ជាមួយទឹកជ្រលក់ប្រៃផ្អែមខ្មៅៗ ដែលពួកគេហៅថា ហៃកូ (hayko) ។ ពួកគេក៏អាចយកផ្លែម្កាក់ទៅច្នៃធ្វើជាគ្រឿងផ្សំមុខម្ហូបផ្សេងៗ ដូចជា រ៉ូយ៉ាក់ (rojak) ។ នៅប្រទេសកម្ពុជា ផ្លែម្កាក់ក៏ត្រូវបានជនជាតិខ្មែរយកទៅកែច្នៃជាញាំម្កាក់ ឬទទួលទានជាអាហារសម្រន់ក៏បាន ។ ផ្លែម្កាក់ក៏ត្រូវបានមនុស្សកែច្នៃធ្វើជាទឹកផ្លែឈើស្រស់ ឬកំប៉ុងផងដែរ ។ ឈ្មោះប្រើនៅតាមតំបន់ឬប្រទេសនានាភាសាបារាំងហៅថា prunier de Cythère ឬ pommier de Cythère ឬ arbre de Cythèreភាសាថៃហៅថា มะกอกฝรั่ง (ម៉ាក់ កក ហ្វ្រ័ង) ភាសាស្រីលង្កានិងភាសាហូឡង់ហៅថា Ambarella ភាសាវៀតណាមហៅថា Cóc ។ ឯកសារយោង
cts. Purdue University. 1987. |
Portal di Ensiklopedia Dunia