ម្យីន ស្វេ
ម្យីន ស្វេ (ភាសាភូមា៖ မြင့်ဆွေ, កើតថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៥១) គឺជាអ្នកនយោបាយភូមាមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានាធិបតីស្តីទីប្រទេសមីយ៉ាន់ម៉ាហើយក៏ជាអនុប្រធានាធិបតីទីមួយផងដែរ។ ពីមុន លោកធ្លាប់បានធ្វើជាប្រធានាធិបតីស្តីទីម្តងដែរគឺបន្ទាប់ពីការលាលែងចេញពីតំណែងរបស់លោកប្រធានាធិបតីហ្ទីន ក្យរនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ និងធ្លាប់ជានាយករដ្ឋមន្ត្រីនៃតំបន់យុាំងហ្គូនម្នាក់ផងដែរចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោកបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា។ លោកមានដើមកំណើតជាជនជាតិមន និងធ្លាប់ជាអតីតមន្ត្រីយោធាដែលមានឋានៈជាឧត្តមសេនីយ៍ឯក។[១][២] ម្យីន ស្វេត្រូវបានប្រកាសជាប្រធានាធិបតីស្តីទីដោយយោធាក្រោយរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មកគាត់បានផ្ទេរអំណាចនយោបាយភ្លាមៗទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិគឺលោកមីន អ៊ុងឡាំង។[៣][៤][៥][៦]
ឯកសារយោង
|
Portal di Ensiklopedia Dunia