វុឌ្ឍិយា
ព្រះបាទវុឌ្ឍិយា រឺ ស្ដេចពំនោល (គ.ស ១០៩៥-១១៤៧) រជ្ជកាល (គ.ស ១១១១-១១៤៧) ទ្រង់ជាបុត្រច្បងរបស់ព្រះអឡស្សរាជ ត្រូវឡើងសោយរាជ្យបន្ដពីបិតា។ ពិធី អភិសេកព្រះវុឌ្ឍិយា ជាព្រះមហាក្សត្រប្រទេសកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃជាពេលាល្អ ថ្ងៃ ១១កើត ខែកត្ដិក ឆ្នាំជូត ព.ស ១៦៥៥ ត្រូវជា ម.ស ១០៣៣ ច.ស ៤៧៣ និងត្រូវជា គ.ស ១១១១។ កាលនោះ ព្រះអង្គមានព្រះជន្ម ១៦ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២១។ ព្រះអង្គបានទទួលព្រះគោរមនាម ព្រះបាទសម្ដេចវុឌ្ឍិយាមហានគរិន្ទ្រ រាជាធិរាជបរមបពិត្រ។ ព្រះរាជវាំងស្ថិតនៅមហានគរដដែល។ ចំណូលចិត្តព្រះបាទវុឌ្ឍិយា ព្រះអង្គនិយមចូលចិត្ដកំណាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើឲ្យអ្នកស្រុកអ្នកភូមិ ដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំណែកប្អូនរបស់ព្រះអង្គព្រះសិង្ខកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូលចិត្ដតែឆ្ងល់ ចោទជាសំណួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្ដ្រដាក់ព្រះនាមថ្វាយថា ស្ដេចក័ង្ខា ឬស្ដេចតាក្រែង។ ប្រវត្តិខ្លះៗព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ។ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៣៧ឆ្នាំ ដោយសារមានជំងឺជាទម្ងន់ ព្រះមហាក្សត្រខ្មែរទី២០ បានចូលទិវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម ៥២ វស្សា។ នាម៉ឺនមុខមន្ត្រីទាំងអស់គ្នា បានមូលមតិចុះសម្រុងទៅសុំយាងព្រះសិង្ខកុមារ ឲ្យឡើងសោយរាជ្យបន្ដអំពីបង។ ក្នុងឆ្នាំជូតជាមួយនឹង ព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា។ ក្នុងឆ្នាំខាល ព្រះនាងមៃប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ខកុមារ (ពង្សាវតារវត្ដទឹកវិលបានសរសេរថា អ្នកម្នាងវិសេសនារី មហេសីព្រះអឡស្សរាជ ប្រសូតបានបុត្រមួយព្រះនាមស្ដេចពាល ដែលនិយមចូលចិត្ដតែលេងល្បែងពាលា បរបាញ់ចាប់សត្វ ហើយខ្ជិលច្រអូស មិនព្រមរៀនសូត្រមុខវិជ្ជាអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអឡស្សរាជ ដែលស្ដេចលាវព្រះធម្មាអនុរថ បានមកមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត)។ ឯកសារយោង
|
Portal di Ensiklopedia Dunia