អឡស្សរាជ
ព្រះបាទអឡស្សរាជ រឺ ស្ដេចកំជិលផេះ (គ.ស ១០៥៥-១១១១) រជ្ជកាល (គ.ស ១០៧១-១១១១) ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្សត្រ ក្នុងឆ្នាំវក ប្រសូតបានបុត្រមួយព្រះអង្គព្រះនាម អឡស្សរាជ។ ក្រោយ ដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទិវង្គត ព្រះរាជបុត្រព្រះអឡស្សរាជ បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាបន្ដពីព្រះអង្គ។ ទ្រង់ជាក្សត្រខ្មែរទី២០។ ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសម្ដេច ព្រះអឡស្ស វរោរង្សី ជាតិក្សត្រាមហារាជាធិរាជ។ ប្រវត្តិតាមពង្សាវតារព្រះម្នាងស្វាយ មហេសីព្រះមហាក្សត្រ ក្នុងឆ្នាំវក ប្រសូតបានបុត្រមួយព្រះអង្គព្រះនាម អឡស្សរាជ។ ក្រោយ ដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទិវង្គត ព្រះរាជបុត្រព្រះអឡស្សរាជ បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាបន្ដពីព្រះអង្គ។ ព្រះរាជអភិសេកបានរៀបចំឡើងយ៉ាងអឹកធឹក នៅមហានគរ នៅថ្ងៃ ១៣កើត ខែបុស្ស ឆ្នាំកុរ ព.ស ១៦១៥ ត្រូវជា ម.ស ៩៩៣ ច.ស ៤៣៣ និងត្រូវជា គ.ស ១០៧១។ កាលនោះព្រះអង្គព្រះជន្ម ១៦ វស្សា ព្រះអង្គជាព្រះមហាក្សត្រទី២០។ ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសម្ដេច ព្រះអឡស្ស វរោរង្សី ជាតិក្សត្រាមហារាជាធិរាជ។ ស្ដេចអង្គនេះខ្ជិលណាស់ ដូច្នេះហើយបានជាប្រជានុរាស្ដ្រដាក់ឈ្មោះឲ្យថា ស្ដេចកម្ជិលផេះ។ ក្នុងឆ្នាំជូតជាមួយនិង ព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា។ ក្នុងឆ្នាំខាល ព្រះនាងមៃប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ខកុមារ (ពង្សាវតារវត្ដទឹកវិលបានសរសេរថា អ្នកម្នាងវិសេសនារី មហេសីព្រះអឡស្សរាជ ប្រសូតបានបុត្រមួយព្រះនាមស្ដេចពាល ដែលនិយមចូលចិត្ដតែលេងល្បែងពាលា បរបាញ់ចាប់សត្វ ហើយខ្ជិលច្រអូស មិនព្រមរៀនសូត្រមុខវិជ្ជាអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអឡស្សរាជដែលស្ដេចលាវ ព្រះធម្មាអនុរថ បានមកមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត)។ ចំពោះ ព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុងវិញ បើតាមពង្សាវតារវត្ដកោកកាក គ្មាននរណាក្រៅអំពីនារីក្រមុំស្រុកស្រែសែនស្រស់ល្អបវរ ដែលព្រះអង្គបានឃើញ និងជួបជាគ្រាដំបូងនៅប្រទះនាង ឬប្រទះឡាងនោះឡើយ។ ព្រះនាមព្រះអគ្គមហេសីនេះ គេមិនបានស្គាល់ទេ។ ព្រះនាងបានប្រទានព្រះរាជបុត្របីព្រះអង្គដល់ព្រះស្វាមីគឺ ព្រះវត្តរាជ ព្រះអឡស្សរាជ និងព្រះសែណ្ណ័ករាជ។ ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និងឈ្មោះព្រះរាជបុត្ររបស់ព្រះបាទបក្សីចាំក្រុង។ ព្រះបាទអឡស្សរាជសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៤១ ឆ្នាំ ហើយបានចូលទិវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម ៥៦ វស្សាដោយមានជំងឺយ៉ាងទម្ងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរបស់ព្រះអឡស្សរាជ ត្រូវឡើងសោយរាជ្យបន្ដពីបិតា។ កត់សំគាល់
ព្រះបាទបទុមសុរិយវង្ស បានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្ដេចកំជិលផេះ។ ស្ដេចអង្គនេះសោយរាជ្យនគរខ្មែរបាន ១៩០ឆ្នាំ។
ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង៘ ធំឡើងកាលណា ថ្ងៃមួយ ពួកមីនុំមីនាងបរិវារបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់សំរាកផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ ស្ទឹង។ ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជប្រទេសកម្ពុជា ទេពតាក៏ជប់ដំណែងឲ្យចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ។ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចាប់សត្វនោះជាប់ ហើយហុចឲ្យក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុងពេលជាមួយគ្នានោះដែរ ទេវតាធ្វើឲ្យស្រក់ទឹកអម្រឹតមកលើព្រះអង្គ។ ភ្លាមមួយរំពេចនោះដែរ ពញាកំជិលផេះក៏ចេះចាំស្ទាត់ គ្មានភ្លេចភ្លាត់អ្វីទាំងអស់ នូវគ្រប់ចំណេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។ រីឯ ពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងឲ្យទៅគ្រប់គ្រងទឹកដីនៅកោះឫស្សីកែវ។ ព្រះអង្គមានព្រះគោរមនាម ចៅពញារាជមេត្រី ដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះ ត្រូវថែរក្សាទំនុកបំរុងផ្គត់ផ្គង់វត្ដអារាមទាំងប្រាំ និងព្រះចេតិយដែលតំកល់ទុកព្រះឧណ្ណាលោម។ ដោយសារ ព្រះអង្គបានទទួលទឹកអម្រឹតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមានអាយុវែងយឺនយូរណាស់។ ព្រះអង្គសោយរាជ្យបាន ១៩០ ឆ្នាំ ហើយសុគតក្នុងព្រះជន្ម ២០៥ វស្សា។ ឯកសារយោង
|
Portal di Ensiklopedia Dunia