វ៉ូ វ៉ាន់ធឿង
វ៉ូ វ៉ាន់ធឿង (វៀតណាម៖ Võ Văn Thưởng, កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាមម្នាក់ ដែលបានបម្រើការជាប្រធានាធិបតីវៀតណាមទី១៣ ពីខែមីនា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤។ លោកបានក្លាយជាបុគ្គលវ័យក្មេងបំផុតដែលបានកាន់មុខតំណែងនេះ (ស្ថិតក្នុងអាយុ ៥២ ឆ្នាំ) ចាប់តាំងពីប្រទេសជាតិបានបង្រួបបង្រួមគ្នាមក។ លោកបានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពីកាន់បានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ចំពេលយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនីស្តកំពុងឆ្លងកាត់ការរឹតបន្តឹង។ ដោយហេតុនេះ គាត់បានក្លាយជាប្រធានាធិបតីដែលកាន់តំណែងបានខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម។ បច្ចុប្បន្នលោកជាសមាជិកការិយាល័យនយោបាយ និងមានតួនាទីជាលេខាធិការប្រតិបត្តិនៃបក្សកុម្មុយនិស្តវៀតណាម (CPV)។ លោកក៏ជាសមាជិកនៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ផងដែរ។ លោកជាប្រធាននាយកដ្ឋានឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ជាអនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ លេខាគណៈកម្មាធិការបក្សក្វាងង៉ាយ; លេខាអចិន្ត្រៃយ៍ និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម។ [១] លោកគឺជាសមាជិកអចិន្ត្រៃយ៍វ័យក្មេងបំផុតនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងប្រវត្តិសាស្ត្របក្សកុម្មុយនិស្តវៀតណាម។ លោកជាសមាជិកនៃបក្សកុម្មុយនិស្តវៀតណាម បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ គាត់គឺជាសមាជិកនៃរដ្ឋសភាវៀតណាមទី១២ និងទី១៤ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមតាំងពីឆ្នាំ២០១១។ [២] ប្រវត្តិ និងការអប់រំវ៉ូ វ៉ាន់ធឿង កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០ នៅហាយសឿង សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ [៣] គ្រួសាររបស់គាត់បានចាកចេញពីភាគខាងត្បូងកំឡុងសង្គ្រាមវៀតណាម។ គាត់កើតនិងធំធាត់នៅភាគខាងជើង។ នៅឆ្នាំ១៩៨៨ លោកបានសិក្សាផ្នែកទស្សនវិជ្ជាម៉ាក្សនិយម-លេនីននិយមនៅមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យទីក្រុងហូជីមិញ។ [lower-alpha ១] ក្នុងឆ្នាំ១៩៩២ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជាក្នុងលទ្ធិម៉ាក្ស-លេនីន។ បន្ទាប់មក លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជានៅឆ្នាំ១៩៩៩។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គាត់ត្រូវបានបញ្ចូលទៅក្នុងបក្សកុម្មុយនិស្តវៀតណាមហើយបានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ។ លោកក៏បានចូលរួមវគ្គសិក្សានៅបណ្ឌិតសភានយោបាយជាតិហូជីមិញ ដោយទទួលបានសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ [៤] កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia