វ៉ូធី អាញ់ស៊ួន
វ៉ូធី អាញ់ស៊ួន (វៀតណាម៖ Võ Thị Ánh Xuân, កើតថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាម និងជាអតីតគ្រូបង្រៀនម្នាក់ ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានាធិបតីវៀតណាមតាំងពីឆ្នាំ២០២១។ លោកស្រីធ្លាប់បានកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសវៀតណាមមួយរយៈពេលខ្លីនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។[ស ១][១][២][៣] លោកស្រីត្រូវជាប់ឆ្នោតជ្រើសរើសជាអនុប្រធានាធិបតីវៀតណាមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៩៣.១៣% នៅក្នុងរដ្ឋសភា។ [៤] មុនពេលជាប់ឆ្នោត លោកស្រីធ្លាប់បានបម្រើការជាលេខាបក្សប្រចាំខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) និងជាប្រធានសមាជិករងនៃខេត្តនោះក្នុងរដ្ឋសភា។ មិនតែប៉ុណ្ណោះ លោកស្រីគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ហើយត្រូវជាប្រធានាធិបតីស្តីទីស្ត្រីទីពីរបង្អស់បន្ទាប់ពីអតីតប្រធានាធិបតីស្តីទី លោកស្រីដាំងធី ង៉ុកធិញ។ លើសពីនេះ លោកស្រីគឺជាអនុប្រធានាធិបតីវ័យក្មេងបំផុតនៃប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៤៥ មក។[៥] ដើមជីវិតវ៉ូធី អាញ់ស៊ួន កើតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៧០ នៅ ថឿសឺន , ធីញបៀន , ខេត្តមាត់ជ្រូក ។ នាងជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅឡុងស្វៀន ខេត្តមាត់ជ្រូក ពីឆ្នាំំំំំ១៩៩២ ដល់១៩៩៦ ។ នាងត្រូវបានទទួលយកនៅក្នុងបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានក្លាយជាសមាជិកបក្សជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ 1995។ [៦] កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia