វ៉្លាឌីមៀរ ពូទីន
វ្ល៉ាឌីមៀរ ពូទីន (កើតថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២) គឺជាអ្នកនយោបាយរុស្ស៊ី និងជាអតីតមន្ត្រីចារកម្មម្នាក់ដែលសព្វថ្ងៃកំពុងបម្រើការជាប្រធានាធិបតីរុស្ស៊ីចាប់តាំងពីឆ្នាំ២០១២ ហើយក៏ធ្លាប់កាន់តំណែងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៨ ដែរ។ គាត់ក៏ជា នាយករដ្ឋមន្ត្រីពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ហើយម្តងទៀតពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។ លោក ពូទីនជាប្រធានាធិបតីដែលកំពុងបម្រើការយូរជាងគេទីពីរនៅទ្វីបអឺរ៉ុប។ ពូទីនកើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ នៅទីក្រុងសង់ពីទ័របួរ ប្រទេសរុស្ស៊ី។ ជីតារបស់លោកពូទីន ធ្លាប់ជាចុងភៅផ្ទាល់របស់មេដឹកនាំសហភាពសូវៀត លោកហ្សូសែហ្វ ស្តាលីន។ ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩០ លោកពូទីនបានចូលធ្វើការក្នុងសេវាចារកម្មសម្ងាត់របស់សហភាពសូវៀត ហើយត្រូវគេចាត់តាំងមូលដ្ឋាននៅអតីតអាល្លឺម៉ង់ខាងកើត។ បន្ទាប់ពីអាល្លឺម៉ង់ខាងកើតដួលរលំនៅឆ្នាំ១៩៨៩ លោកពូទីនត្រូវបានគេប្រាប់ឱ្យត្រឡប់មកសហភាពសូវៀតវិញ។ គាត់បានជ្រើសរើសទៅ សង់ពីទ័របួរដែលជាកន្លែងដែលគាត់បានទៅសិក្សានៅកម្រិតសាកលវិទ្យាល័យ។ លោកពូទីនបានឈប់ធ្វើការជាភ្នាក់ងារចារកម្មនៅថ្ងៃទី២០ ខែសីហាឆ្នាំ១៩៩១ បន្ទាប់ពីប្រធានាធិបតីសូវៀតលោកមីខាអ៊ីល ហ្គ័របាឆូវត្រូវបានគេទម្លាក់ពីតំណែង។ នៅខែសីហាឆ្នាំ១៩៩៦ គាត់បានធ្វើដំណើរទៅរដ្ឋធានីម៉ូស្គូ ហើយបានបម្រើការនៅក្នុងមុខតំណែងសំខាន់ៗជាច្រើនក្នុងជួររដ្ឋាភិបាលរបស់លោកបូរីស យែលស៊ីន។ ពូទីនបានក្លាយជាប្រធានាធិបតីរុស្ស៊ីនៅខែឧសភា ឆ្នាំ២០០០។ លោកពូទីនបានប្រឆាំងនឹងការឈ្លានពានប្រទេសលីប៊ីក្នុងឆ្នាំ២០១១។ គាត់ក៏ប្រឆាំងនឹងការឈ្លានពានប្រទេសស៊ីរី និងអ៊ីរ៉ង់ផងដែរ។[៧] លោកវ៉្លាឌីមៀរ ពូទីនបានឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៤ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៨។[៨] នៅខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋរុស្ស៊ីបានបោះឆ្នោតប្រជាមតិដែលអនុញ្ញាតឱ្យលោកពូទីនបន្តកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបានប្រកាសថារុស្ស៊ីនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។[៩] កំណត់ចំណាំ
ឯកសារយោង
|
Portal di Ensiklopedia Dunia