សហភាពសូវៀតសហភាពសូវៀត (ភាសារុស្ស៊ី៖ Советский Союз) ដោយមានឈ្មោះជាផ្លូវការថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (សសសស) (ភាសារុស្ស៊ី៖ Сою́з Сове́тских Социалисти́ческих Респу́блик) គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។ ជាធម្មតា គេបានចាត់ទុកវាជារដ្ឋសហភាពសហព័ន្ធមួយដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើន ហើយជាក់ស្តែងមានរដ្ឋាភិបាល និងសេដ្ឋកិច្ចមជ្ឈការ។ ប្រទេសនេះគឺជារដ្ឋឯកបក្សដែលដឹកនាំដោយបក្សកុម្មុយនីស្តនៃសហភាពសូវៀត។ ម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះពោលគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ វាធ្លាប់ជាប្រទេសធំជាងគេបង្អស់នៅលើពិភពលោកដោយបានគ្របដណ្តប់លើក្រឡាផ្ទៃសរុបជាង ២២,៤០២,២០០ គីឡូម៉ែត្រាការ៉េ និងឆ្លងកាត់ល្វែងម៉ោងចំនួន ១១។ ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបក្សបុលសេវិកក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីនបានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួច ពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ជាលទ្ធផល សង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងរវាងក្រុមបដិវត្តន៍"ក្រហម" និងក្រុមអ្នកប្រឆាំង"បដិវត្តន៍ស"។ កងទ័ពក្រហមបានវាតទីចូលទៅក្នុងដែនដីជាច្រើន (ដែលជាអតីតទឹកដីនៃចក្រភពរុស្ស៊ី) ហើយបានគាំទ្រនិងជួយក្រុមបុលសេវិកនៅតាមតំបន់នីមួយៗឱ្យឡើងគ្រប់គ្រងតំបន់របស់ពួកគេ។ ដល់ឆ្នាំ១៩២២ ក្រុមបុលសេវិកក៏បានលេចខ្លួនឡើងជាអ្នកឈ្នះសង្គ្រាមស៊ីវិល រួចក៏បង្កើតសហភាពសូវៀតឡើងដោយបង្រួបបង្រួមសាធារណរដ្ឋមួយចំនួនដែលបានបែកបាក់ពីគ្នាកាលនៅក្នុងសង្គ្រាម។ បន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់ រដ្ឋាភិបាលរបស់លេនីនបានអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលនាំឱ្យមានទីផ្សារសេរី និងទ្រព្យសម្បត្តិឯកជន។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យសេដ្ឋកិច្ចប្រទេសកុម្មុយនីស្តដ៏ថ្មីថ្មោងនេះមានឱកាសងើបឡើងស្តារខ្លួនជាមហាអំណាចពិភពលោក។ បន្ទាប់ពីលេនីនបានទទួលមរណភាពនៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនក៏បានឡើងកាន់អំណាចបន្ត។[៨] អំឡុងពេលកាន់អំណាច ស្តាលីនបានកម្ចាត់ចោលរាល់បុគ្គលណាដែលជំទាស់ឬប្រឆាំងនឹងការដឹកនាំរបស់លោកនៅក្នុងបក្សកុម្មុយនីស្ត ហើយបានចាប់អនុវត្តសេដ្ឋកិច្ចផែនការ។ ជាលទ្ធផល សហភាពសូវៀតបានវិវត្តទៅជាប្រទេសដែលមានវិស័យឧស្សាហកម្មមាំមួន និងការងារសមូហភាពខ្ពស់ ទាំងនេះបានឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏បានរួមចំណែកដល់គ្រោះទុរ្ភិក្សក្នុងឆ្នាំ១៩៣២-១៩៣៣ ផងដែរ។ ស្តាលីនក៏កើតយមានសេចក្តីភ័យបារម្ភខាងផ្នែកនយោបាយ ហើយបានចាត់វិធានការបោសសម្អាតក្នុងបំណងដកក្រុមអ្នកប្រឆាំងផ្ទៃក្នុងចេញពីបក្ស តាមរយៈការចាប់ខ្លួនមេដឹកនាំយោធា សមាជិកបក្ស និងប្រជាពលរដ្ឋសាមញ្ញៗដែលក្រោយមក ពួកគេត្រូវបានបញ្ជូនទៅជំរុំឃុំឃាំង ឬត្រូវកាត់ទោសប្រហារជីវិត។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ សូវៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយអាល្លឺម៉ង់ណាស៊ី។ នៅដើមសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានឈ្លានពាននិងកាត់ទឹកដីនៃរដ្ឋអឺរ៉ុបខាងកើតមួយចំនួនដូចជា ទឹកដីប៉ែកខាងកើតនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ នៅខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ក៏បានវាយចូលឈ្លានពានសហភាពសូវៀត ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្រយុទ្ធបង្ហូរឈាមគ្នាក៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្លោះប្រដាប់អាវុធ។ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជនយ៉ាងច្រើននៅក្នុងសង្គ្រាមលោកលើកទី២ ទាំងទាហាននិងប្រជាជនស្លូតត្រង់ដោយសារតែអំពើឃោរឃៅបង្កដោយពួកណាស៊ី។ តែមិនយូរប៉ុន្មាន សូវៀតក៏បានវាយបកមកវិញ ហើយនៅទីបំផុតក៏បានដណ្តើមកាន់កាប់ទីក្រុងប៊ែរឡាំង (រដ្ឋធានីអាល្លឺម៉ង់) នៅក្នុងឆ្នាំ១៩៤៥។ ក្រោយពីចប់សង្គ្រាម ទឹកដីនិងតំបន់ដែលដណ្តើមបានដោយកងទ័ពក្រហមក៏បានក្លាយជារដ្ឋរណបនៃប្លុកខាងកើត។ សង្គ្រាមត្រជាក់ក៏ចាប់លេចឡើងនៅឆ្នាំ១៩៤៧ នៅពេលដែលប្លុករបស់សូវៀតកំពុងប្រឈមតទល់នឹងរដ្ឋខាងលិចដែលបានសហការគ្នា បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ/អូតង់) នៅក្នុងឆ្នាំ១៩៤៩។ បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ សូវៀតក៏ចូលមកដល់សម័យវិស្តាលីននីយកម្ម ដែលជារយៈកាលនៅក្រោមការដឹកនាំដោយនីគីតា គ្រូឆេវ។ ក្នុងរយៈពេលនេះ សហភាពសូវៀតបានទទួលនូវការអភិវឌ្ឍន៍យ៉ាងរហ័ស ដោយទាសករនិងកសិកររាប់លាននាក់ត្រូវបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងឧស្សាហកម្មធំៗ។ សហភាពសូវៀតបានក្លាយជារដ្ឋនាំមុខគេនៅក្នុងការប្រណាំងប្រជែងអវកាសដោយបានបញ្ជូនផ្កាយរណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអវកាស។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានមានភាពធូរស្រាលបន្តិចបន្តួចដោយគេតែងនិយមហៅវាថា ដេតង់ (បារាំង៖ Détente) ក៏ប៉ុន្តែមិនយូរប៉ុន្មាន ភាពតានតឹងរវាងប្រទេសទាំងពីរក៏ត្រឡប់មកវិញ បន្ទាប់ពីសូវៀតបានបញ្ជូនទ័ពចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀតចុងក្រោយបំផុតគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានបន្តរកធ្វើកំណែទម្រង់ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀតតាមរយៈគោលនយោបាយ ក្លាណូស និង ពេរ៉ូស្ត្រួយកា។ គោលដៅចម្បងគឺដើម្បីរក្សាបក្សកុម្មុយនីស្តឱ្យនៅដដែរខណៈពេលដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងជាប់គាំង។ សង្រ្គាមត្រជាក់បានបញ្ចប់ ហើយនៅឆ្នាំ១៩៨៩ បណ្តាប្រទេសក្នុងកតិកាសញ្ញាវ៉ាសូរីនៅខាងប៉ែកអឺរ៉ុបកណ្តាល និងខាងកើតបានចាប់ផ្ដើមផ្តួលរំលំរបបម៉ាក្ស-លេនីននិយមរៀងៗខ្លួនរបស់ពួកគេ។ កំណើនចលនាជាតិនិយម និងបំបែកខ្លួននិយមបានផ្ទុះឡើងនៅទូទាំងសហភាពសូវៀត។ ហ្គ័របាឆូវក៏បានផ្តួចផ្តើមការបោះឆ្នោតប្រជាមតិមួយ (ដែលត្រូវបានធ្វើពហិការដោយប្រទេសលីទុយអានី ឡេតូនី អេស្តូនី អាមេនី ចចជី និងម៉ុលដាវី) ហើយលទ្ធផលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមបោះឆ្នោតនោះគឺគាំទ្រអភិរក្សសហភាពសូវៀតជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ កិច្ចប្រឹងប្រែងធ្វើរដ្ឋប្រហារមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដោយក្រុមអ្នកកុម្មុយនីស្តជ្រុលនិយម។ ទោះយ៉ាងណា រដ្ឋប្រហារនោះបានទទួលបរាជ័យ ដោយប្រធានាធិបតីរុស្ស៊ីពេលនោះគឺលោកបូរីស យែលស៊ីនបានដើរតួយ៉ាងសំខាន់ក្នុងការប្រឈមនឹងរដ្ឋប្រហារ។ លទ្ធផលសំខាន់ចម្បងគឺការហាមឃាត់នូវអត្ថិភាពបក្សកុម្មុយនីស្ត។ ជាបន្ទាប់ សាធារណរដ្ឋថ្មីពីរគឺរុស្ស៊ី និងអ៊ុយក្រែនក៏បានប្រកាសឯករាជ្យ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី។ សាធារណរដ្ឋទាំងអស់ដែលធ្លាប់នៅក្នុងសហភាពសូវៀតបានលេចខ្លួនឡើងជារដ្ឋឯករាជ្យ។ សហព័ន្ធរុស្ស៊ី (អតីត សសសស រុស្ស៊ី) បានទទួលយកសិទ្ធិ និងកាតព្វកិច្ចរបស់សហភាពសូវៀត ហើយត្រូវបានទទួលស្គាល់ថាជាបុគ្គលិកលក្ខណៈផ្លូវច្បាប់បន្តពីសូវៀតនៅក្នុងកិច្ចការពិភពលោក។ សហភាពសូវៀតបានបង្កើតសមិទ្ធិផលសង្គម និងបច្ចេកវិទ្យាសំខាន់ៗជាច្រើន និងនវានុវត្តន៍ទាក់ទងនឹងអំណាចយោធា។ វាមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក និងជាយោធាឈរជើងធំជាងគេលើពិភពលោក។[៦][៩][១០] សហភាពសូវៀតត្រូវបានគេទទួលស្គាល់ថាជារដ្ឋមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ។ វាគឺជាសមាជិកស្ថាបនិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប សហព័ន្ធសហជីពពិភពលោក និងជាសមាជិកនាំមុខគេនៃ[[[ក្រុមប្រឹក្សាសម្រាប់ជនុបត្ថម្ភសេដ្ឋកិច្ច]] និងកតិកាសញ្ញាវ៉ាសូរី។ មុនពេលរំលាយ សហភាពសូវៀតបានរក្សាឈ្មោះជាមហាអំណាចមួយ រួមជាមួយសហរដ្ឋអាមេរិកអស់រយៈពេលបួនទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទីពីរ។ ពេលខ្លះត្រូវបានគេហៅថា "ចក្រភពសូវៀត" វាបានអនុវត្តអនុត្តរភាពរបស់ខ្លួននៅអឺរ៉ុបខាងកើត-កណ្តាល និងនៅទូទាំងពិភពលោកជាមួយនឹងកម្លាំងយោធា និងសេដ្ឋកិច្ច ជម្លោះប្រូកស៊ី និងឥទ្ធិពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសផ្នែកបច្ចេកវិទ្យាអវកាស និងសព្វាវុធ។ល។[១១][១២] ការបង្កើតរបបសមូហភាពមុនសង្គ្រាមលោកលើកទី១ ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប រួមទាំងប្រទេសរូស៊ីផងដែរ សុទ្ធតែជាប្រទេសកាន់របបរាជានិយម។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី១មក ប្រទេសទាំងនោះក៏ប្ដូររបបនយោបាយស្ទើរតែទាំងអស់។
សាធារណរដ្ឋសូវៀតសហភាពសូវៀត គឺជាសហភាព ដែលមានសាធារណរដ្ឋសង្គមនិយមសូវៀតជាច្រើនជាសមាជិក។ ដំបូងឡើយ សាធារណរដ្ឋជាច្រើនត្រូវបានបង្កើតឡើងយ៉ាងរហ័ស ក្រោយបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ នៅពេលនោះ សាធារណរដ្ឋទាំងនោះបានទទួលឯករាជ្យដាច់ដោយឡែកពីគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់ពួកគេបានចងសម្ព័ន្ធជាមួយគ្នា យ៉ាងជិតស្និទ្ធ ក្រោមការដឹកនាំដោយផ្ទាល់ពីគណបក្សកុម្មុយនិស្តសហភាពសូវៀត។ នៅឆ្នាំ១៩២២ សាធារណរដ្ឋចំនួន ៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រង់ករកាស៊ី) បានរួមគ្នាបង្កើតសហភាពសូវៀត។ រវាងឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤០ ចំនួនសាធារណរដ្ឋបានកើនដល់ ១៦។ សាធារណរដ្ឋថ្មីខ្លះ បានមកដោយសារការដណ្ដើមបាននូវទឹកដីថ្មីៗ ការវិលត្រឡប់ចូលមកវិញនៃអាណាខេត្តចាស់របស់ចក្រភពរុស្ស៊ី និងមួយចំនួនទៀតកើតចេញពីការបំបែកនៃសាធារណរដ្ឋដែលមានស្រាប់។ ចំណុចវិនិច្ឆ័យ សម្រាប់បង្កើតសាធារណរដ្ឋថ្មី ត្រូវមានលក្ខណៈដូចខាងក្រោម៖
ប្រព័ន្ធនេះស្ទើរតែគ្មានបំលាស់ប្ដូរទាល់តែសោះ នៅក្រោយឆ្នាំ១៩៤០។ គ្មានសាធារណរដ្ឋថ្មីត្រូវបានបង្កើតថែមទៀតទេ។ សាធារណរដ្ឋមួយគឺ សាធារណរដ្ឋសង្គមនិយមសូវៀតការ៉េឡូ–ហ្វាំងឡង់ ត្រូវបានដកចេញ ហើយអាណាខេត្តនេះ បានក្លាយជាផ្លូវការទៅជាតំបន់ស្វយ័ត ការែលីន នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀតរុស្ស៊ី។ សាធារណរដ្ឋ ទាំង១៥ ដែលនៅសល់បានបន្តរហូតដល់ឆ្នាំ១៩៩១។
ឧបសគ្គដែលប្រទេសរុស្ស៊ីជួបប្រទះក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេសក្នុងរយៈពេលបីឆ្នាំ (១៩១៨–១៩២១) សង្គ្រាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស។ សង្គ្រាមនេះគឺពួកប្រឆាំងនឹងបដិវត្តន៍ ដែលគេហៅថា ទ័ពទង់ស បានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភយ៉ាងចំហពីពួកបក្សសម្ព័ន្ធចាស់របស់សហភាពសូវៀត។ ដើម្បីប្រឈមមុខចំពោះមហន្តរាយដ៏ធំនេះរដ្ឋាភិបាលកុំមុយនីសសូវៀបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត និងប្រើគ្រប់មធ្យោបាយសម្រាប់ប្រយុទ្ធតទល់នឹងពួកបច្ចាមិត្រដ៏ឃោរឃៅនេះ ដើម្បីការពារបដិវត្តន៍។
អន្តរាគមន៍បរទេសសម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ...) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីស្តនៅសហភាពសូវៀតឡើយ ហើយខិតខំរិះរកគ្រប់ឱកាស ដែលអាចធ្វើបាន ដើម្បីធ្វើអន្តរាគមន៍កម្ទេចបដិវត្តន៍ចោល។ ចម្បាំងផ្ទៃក្នុងដែលពួក ទង់ស ហៅថា គូឡាក់ បានបង្កើតឡើងនោះ បានអនុញ្ញាតឲ្យពួកសត្រូវបរទេសធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងនៃសហភាពសូវៀត។ យ៉ាងណាមិញកងទ័ពឆេកូស្លូវ៉ាគី បានវាយលុកចូលតំបន់វ៉ុលកា កងទ័ពអង់គ្លេសដណ្ដើមយកបានទីក្រុងអាកង់សែល ឯកងទ័ពបារាំងបានវាយលុកចូលទីក្រុងអូដេសា ហើយកងទ័ពជប៉ុនវាយយកតំបន់វ្ល៉ាឌីវ៉ូស្ដុក។ ឯកងទ័ពប៉ូឡូញវាយយកបានទីក្រុងគាវ។
ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មីក្រោយពីបានវាយកម្ទេចពួកប្រឆាំងនឹងបដិវត្តន៍ទាំងក្នុង និងក្រៅប្រទេសរួចមក របបគ្រប់គ្រងថ្មីចាប់ផ្ដើមចាត់វិធានការសំខាន់ៗទាំងឡាយ ដើម្បីកសាងសង្គមនិយមនៅក្នុងប្រទេសរូស៊ី ដោយប្រកាន់ខ្ជាប់គោលការណ៍ទាំងឡាយដូចតទៅ៖ ស្ថានភាពនៃរបបគ្រប់គ្រងថ្មីនយោបាយក្នុងប្រទេសចាប់ពីឆ្នាំ១៩១៨មក សាធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញមួយថ្មី ដែលបានរៀបចំឡើងដោយអង្គការសភាជាន់ខ្ពស់សូវៀត។ នៅឆ្នាំ១៩២៤ រដ្ឋធម្មនុញ្ញទី១ (១៩១៨) បានត្រូវកែប្រែ។ នៅឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញខាងលើមិនមានលក្ខណៈសមស្របតាមកាលៈទេសៈនៃសង្គម សហភាពសូវៀតក៏បានត្រូវកែលំអថែមទៀត។
នយោបាយក្រៅប្រទេស
មូលភាពខាងសេដ្ឋកិច្ចក្នុងវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលមានវិធានការសំខាន់ៗ យកមកអនុវត្តដើម្បីស្ថាបនាសង្គមថ្មីមួយប្រកបទៅដោយគតិយុត្តិធម៌ ពោលគឺបំបាត់ ការជិះជាន់មនុស្សដោយមនុស្ស។ គេចែកកម្មវិធីសេដ្ឋកិច្ចថ្មីជាពីររយៈកាល៖ រយៈកាលទី១(១៩១៨ - ១៩២៤)គឺជាសម័យសហវិជ្ជមានរវាងរបបសេដ្ឋកិច្ចមូលធននិយម និងរបបសេដ្ឋកិច្ចសង្គមនិយម។
រយៈកាលទី២ (១៩២៤–មកដល់ប៉េរេស្ត្រូយកា)គឺជាសម័យកាលអនុវត្តសេដ្ឋកិច្ចកុំមុយនីស។ ក្នុងអំឡុងពេលដែលលោកលេនីនគ្រប់គ្រងអំណាច លោកបានអនុវត្តវិធានការសេដ្ឋកិច្ចសង្គមនិយម ដែលបានហុចផលយ៉ាងល្អគួរជាទីពេញចិត្ត ជាហេតុនាំឲ្យសហភាពសូវៀតគេចផុតពីវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ ប៉ុន្តែចាប់ពីឆ្នាំ១៩២៤ ក្រោមការដឹកនាំរបស់លោកស្ដាលីន បានអនុវត្តលទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើឲ្យប្រទេសជាតិប្រែប្រួលយ៉ាងខ្លាំង។
សមូហកម្មស្រែចំការស្រែចំការទាំងឡាយត្រូវបានប្រមូលផ្ដុំជាកុលខូស ហើយរដ្ឋាភិបាលបានចែកឲ្យកសិករនូវឧបករណ៍កសិកម្មដូចជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និងឲ្យខ្ចីប្រាក់កាសដើម្បីធ្វើដើមរកស៊ី។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋបានបង្កើតស្រែចំការរបស់ខ្លួនលើផ្ទៃដីទាំងឡាយដែលគេបោះបង់ចោលតាំងពីដើមមក ដើម្បីធ្វើអាជីវកម្មរបស់រដ្ឋ។ សហករណ៍នោះហៅថាសូវខូស។
ស្ថានភាពវប្បធម៌ និងសង្គមវប្បធម៌មូលដ្ឋាននៃវប្បធម៌ស្ថិតនៅលើប្រាកដនិយម និងប្រលោមនិយមបដិវត្ត។ លើមូលដ្ឋាននេះ វប្បធម៌ថ្មីរបស់សហភាពសូវៀតសំដៅរកការអប់រំសុទិដ្ឋិនិយមចំពោះអនាគតមនុស្សលោក។ ការអប់រំខាងស្ថាបនា និងអប់រំឲ្យមានចិត្តក្លៀវក្លាស្រឡាញ់យុត្តិធម៌ មនុស្សធម៌ និងការពារផលប្រយោជន៍រួម (មនុស្សជាតិ) -ល-។ សង្គមសហភាពសូវៀតបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗក្នុងសង្គម ហើយបានលើកតម្កើងវណ្ណៈពលករ (ពលករខាងបញ្ញា និងពលករខាងហត្ថកម្ម) ដែលបានទទួលការធានាផ្សេងៗពីក្រសួងសន្តិសុខសង្គមជាតិដូចតទៅ៖
សហភាពសូវៀតក្នុងឆ្នាំ១៩៣៩លទ្ធផលនៃបំលាស់ប្តូរខាងនយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានប្រែប្រួលតាំងពីបដិវត្តន៍ខែតុលាឆ្នាំ១៩១៧រហូតមក បានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតប្រែក្លាយទៅជាមហាអំណាចមួយយ៉ាងធំទាំងខាងឧស្សាហកម្ម ទាំងខាងសឹក និងខាងមនោគមន៍វិជ្ជាទៀតផង។ គ្មានប្រទេសណាមួយ ក្រៅពីសហភាពសូវៀតខ្លួនឯង អាចនឹកស្មានបានថា សហភាពសូវៀតមានសន្ទុះរីកចម្រើនយ៉ាងអស្ចារ្យដូចនេះឡើយទោះជាប្រទេសអាឡឺម៉ង់ក៏ដោយ៕ កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia